បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយាល័យភូមិបាលក្រុង?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1909

ករណី​អំពើពុករលួយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់ ចោល ដោយ​បាន​បង្កើត​ស្ថាប័ន​បង្ក្រាប​អំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទើប​កាលពីពេល​ថ្មីៗ​នេះដែរ លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​មាន​តួនាទី​ជា​ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ការិយាល័យ ភូមិបាល​ក្រុង របស់​សា​ម៉ី​ខ្លួន​កាន់កាប់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក និយម​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ភូមិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម​ឱ្យទទួល​ការងារ​ស៊ីសំណូកសូកប៉ាន់​យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ការិយាល័យ​ភូមិបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ ពោល​គឺ​លោក សូរ ផ្លា​តុង (​ឈិន​)​ដឹកនាំ​អង្គភាព​តាម​បែប​អគតិ និង​ផ្តាច់ការ ជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ទម្លាប់​រហូតមក​មិនតែប៉ុណ្ណោះ លោក​ប្រធាន ឈិន ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង​បុគ្គលិក​មន្ត្រីក្រោមឱវាទ​ណា​ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​សួរនាំ​ដេញដោល​នៅបេល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​របស់​លោក​ប្រធាន​កត់សម្គាល់​ទុក​មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

​ប្រភព​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ខិតខំ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ដូចជា លោក ឌី ប៊ុន​ហាក់ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​ជា​មន្ត្រី​ស្លូតត្រង់​តស៊ូ​បំរើ​ការងារ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ក៏ លោក សូរ ផ្លា​តុង (​ឈិន​)​បាន ប្រើ​សំដី​អសុរោះ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង​ដោយ​គ្មាន​ប្រគល់​ការងារ​ឱ្យធ្វើ​ទាល់តែសោះ ព្រោះតែ​ផល ប្រយោជន៍​របស់​គាត់ និង​បក្ខពួក​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

​ប្រភព​បាន​បន្តថា លោក សូរ ផ្លា​តុង (​ឈិន​)​កំពុង​កុងកាច់​ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​ដែល​ជា​មន្ត្រី​សកម្ម​មាន​បទ ពិសោធន៍​យូរ​ឆ្នាំ​មកហើយ បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និង​ការងារ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​)​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាប និង​ថ្មីៗ​នេះ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឱ្យ​គាត់ (​លោក ឌី ប៊ុន​ហាក់​)​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​នៅ​ទីនោះ​ទៀតផង ។​

​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់ លើ​ចាត់វិធានការ​បែបណា​ជា​ពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ។​

​ជាងនេះទៅទៀត អង្គភាព​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ពិតជា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​នៅក្នុង ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​របស់លោក សូរ ផ្លា​តុង (​ឈិន​) ដែល​កំពុង​ល្បីល្បាញ​ដែល​គេ​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពិតប្រាកដ​នោះ នឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក សូរ ផ្លា​តុង បានទេ ខណៈ​ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ព្យា យាម​សុំ​ជួប​ជា​ច្រើនលើក​ច្រើនសារ​ពុំបាន​សម្រេច តែ​ទោះបីជា​យ៉ាង​ដូច្នេះ​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1650ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1645ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1582ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1729ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1860ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2067ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1643ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1843ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3544ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2312ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      578នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13344នាក់
ខែនេះ    35853នាក់
ឆ្នាំនេះ   530317នាក់
សរុប   57881713នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 06:14