លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលដីការសម្រេច ជាលើកទី៣បានដោយជោគជ័យ ដោយសន្តិភាពនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅចំនុចភូមិតាវៀន សង្កាត់សាលាកំរើក ខេត្តសៀមរាប។
ផ្ទះនិងដីមួយកន្លែងក្នុងអាស័យដ្ឋានខាងលើនេះ ដែលមានម្ចាស់ឈ្មោះ ធីវលី ជាស្វាមី និងភរិយាឈ្មោះ ហូប៉ោះ បានជំពាក់បំណុលគេតាំងតែពីឆ្នាំ២០១០គ្មានលទ្ធភាពសង ត្រូវបានតុលាការខេត្តសៀមរាបសម្រេចលក់ទៅតាមតំលៃទីផ្សាតាំងតែពីឆ្នាំ២០១៤ ដើម្បីយកលុយសងម្ចាស់បំណុលដែលមានឈ្មោះ ហ៊ឹមសុកុល ភេទស្រី (ជាអ្នកធានាលុយអោយ ហូប៉ោះ) រស់នៅភូមិឃុំដូចគ្នា។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការនិងសមត្ថកិច្ចចម្រុះបានចុះអនុវត្តសាលដីការលើកទី០១មិនបានសម្រេច ដោយទុកឱកាសអោយម្ចាសផ្ទះ(កូនបំណុល)រើទ្រព្យសម្បត្តិចេញដោយខ្លួមឯងក្នុងរយៈពេលមួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការចុះអនុវត្តសាលដីការជាលើកទី០២ តែមិនបានសម្រេចដដែល ព្រោះម្ចាស់ផ្ទះមិនព្រមចុះចេញ ថែមទាំងជេរតិះដៀលអ្នកទិញ និងទាញដំបងបម្រុងប្រើអំពើហឹង្សាលើកម្មករជួយជញ្ជូនឥវ៉ាន់ថែមទៀតផង ឃើញដូច្នេះសមត្ថកិច្ច និងតុលាការមិនចង់អោយមានហឹង្សាកើតឡើងក៏ទុកឱកាសជាលើកទី០២ម្តងទៀតដល់ម្ចាស់ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូតដល់ព្រឹកមិញនេះតុលាការបានដឹកនាំកម្លាំងចម្រុះចុះទៅអនុវត្តសាលដីការជាលើកទី០៣ បានសម្រេច ព្រោះម្ចាស់ផ្ទះហាក់មានការយល់ដឹងពីផ្លូវច្បាប់ ក៏សម្រេចចិត្តចុះចេញទៅតាមផ្លូវច្បាប់បានកំណត់។
សូមបញ្ចាក់ផងដែរថា ដីដែលតុលាការចុះអនុវត្តសាលដីការនេះមានទំហុំតែ២០០ការ៉េតតែប៉ុណ្ណោះ ហើយតំលៃដែលលោក ឡៅសុម៉េង ទិញពីតុលាការកាលឆ្នាំនោះតំលៃជាង៤ម៉ឺដុល្លារ គឺជាតំលៃទីផ្សាសេរី មិនមែនតំលៃជិះជាន់គៀបសង្កត់នោះទេ តែដល់ពេលបច្ចុប្បន្នដីរាងឡើងថ្លៃម្ចាស់ដីចង់ង៉េង៉ក្រឡះសម្តី ទៅតាមការញុះញង់ពីភាគីនៅពីក្រោយខ្នងដែលមានបំណងចង់ទិញដីនោះផងដែរនាពេលបច្ចុប្បន្ននេះ។
លោក ឡៅ-សុម៉េង អ្នកទិញដីនិងផ្ទះខាងលើនេះបានប្រាប់ដដែលថា លោកតឹងទ្រូងហត់នឿយយូរឆ្នាំហើយ ព្រោះតែទិញដី១ប្លង់នេះ ឥឡូវតុលាការអនុវត្តសាលដីការបានសម្រេចប្រគល់ជូនលោកនៅថ្ងៃនេះ លោកធូទ្រូងហើយ ក៏សូមថ្លែងអំណអរគុណដល់តុលាការខេត្តសៀមរាបដែលបានផ្តល់ភាពយុត្តិធម៌ជូនលោក ហើយក៏សូមថ្លែងអំណអរគុណផងដែរដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅខេត្តសៀមរាប ដែលបានធ្វើការទៅតាមនិតិវិធីច្បាប់ និងជាពិសេសសូមថ្លែងអំណអរគុណដល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសដោយភាពឆ្លាតវៃ ដោយគតិបណ្ឌិត ធ្វើអោយរូបលោកទទួលបានភាពយុត្តិធម៌នៅថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត






មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
| ថ្ងៃនេះ | 400 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6561 | នាក់ |
| ខែនេះ | 6561 | នាក់ |
| ឆ្នាំនេះ | 289213 | នាក់ |
| សរុប | 57640609 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

