កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 1935

នៅព្រឹក​ថ្ងៃទី០១​ខែ​មិថុនាឆ្នាំ២០១៧​នេះ សាលា​អនុវិទ្យាល័យ​​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ្រ​កោសា ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ បាន​បើក​កម្ម​វិធី​ បើក​ផ្សារ​ប្រតិដ្ឋ​ លើក​ទី៦​ ក្រោម​​អធិបតីភាពលោកទំ​ទាវ អ៊ុង-វុនលី សៀងណាំ ​លោក លី-ប៊ុនណា អនុប្រធាន​មន្ទ្រី​រ​អប់រំយុវជន​ និង​កីឡាខេត្ត​ និង​​​​លោក ហុង-ហ៊ុយអ៊ាន នា​យក​សា​លា​ រួម​ជាមួយលោកគ្រូ ​អ្នក​គ្រូ អាណាព្យាបាលសិស្ស ភ្ញៀវ​កិត្តិយស់ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះករ។

បន្ទាប់ពីឧទ្ទេស​នាម​គណ​អធិបតី ​ភ្ញៀវ​កិត្តិយស និង​គោរព​ទង់​ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលា​​បាន​ឡើង​ថ្លែង​មតិ​ស្វា​គមន៍ ក្នុង​កម្ម​វិធីខាង​លើ ហើយ​បាន​ពន្យលថា ˝ផ្សារ​ប្រតិដ្ឋ˝ ​គឺ​ជា​ផ្សារមួយ​ដែល​បើ​ក​ហើយ​ វា​និង​រលាយ (បិត) ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោកនាយក​សាលា​បាន​បន្តថា ផលិតផល​ដែល​លក់​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ជាផលិតផល​ធម្ម​ជាតិ និង​ជា​ផលិទ្ធផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​របស់​សិស្ស​ ដែល​បាន​រៀន​សូត្រ​ពី​លោក​គ្រូ ​អ្នក​គ្រូ ​ផ្នែក​គេហវិទ្យា ហើយ​អ្នក​ដែល​ចូល​ទិញ​ផលិតផល​នៅ​ក្នុ​ង​ផ្សា​រនេះ ត្រូវ​ប្តូរប្រាក់​ទៅ​ជាក្រដាស​ (គូប៉ុន) សិន ដើម្បី​រក្សានូវ​អនាម័យ​ល្អ។ ជាចុង​ក្រោយ​លោក​នាយក​សាលា បាន​ថ្លែង​អំណរគុណ​ដល់​គណអធិប​តី​ ភ្ញៀវ​កិត្តិយស អាណាព្យា​បាល​សិស្ស លោកគ្រូ អ្នក​គ្រូវ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​បានគាំទ្រ និង​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​ផ្សារ​ប្រតិដ្ឋ​ខាង​លើនេះ ហើយ​លោកនាយក​បាន​ផ្តាំ​ផ្ញើ​អោយ​សិស្សា​នុសិស្ស​ទាំង​អស់​ព្យា​យាម​រៀន​សូត្រ​​អោយ​បាន​ពូកែ កុំ​អោយ​អវត្តមាន និង​ជៀស​អោយ​ផុត​ពី​អំពើ​អបាយ​មុខ​ និង​ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន ដែល​សង្គម​កំពុងស្អប់​ខ្ពើម។ (សូមចុចមើល​វីដេអូខាងក្រោម)

លោក​ លី ប៊ុនណា អនុប្រធាន​មន្ទីរ​អប់​រំយុវជន​ និង​កីឡាខេត្តសៀមរាបបាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល​ក្នុង​​កម្ម​វិធីខាងលើ​ ហើយ​លោក​ក៏បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃទី០១ខែមិថុនានេះ​ ដែល​ជា​ថ្ងៃខួប​លើក​ទី៦៨​នៃការ​ប្រារព្ធ​​ទិវា​កុ​មារជាតិ និង​​អន្តរ​ជាតិនៅ​លើ​ពិ​ភព​​លោក​ ដែល​ជាទង្វើ​អមនុស្ស​ធម៌ ធ្លាប់​​កើត​មាន​ឡើង​ចំ​ពោះ​នុស្ស​ជាតិ​ ក៏ដូច​ជាកើត​មាន​ឡើង​ចំ​ពោះ​កុមារ កាល​ពី​ឆ្នាំ ១៩៤២-១៩៤៤ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​កាប់​សម្លាប់​ពី​ពួក​មហាអំ​ណាច​។ លោក​ លីប៊ុនណា បាន​រំលឹក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ១៩៧៥-១៩៧៩ នៅ​ប្រទេស​កម្ពុជា​ក៏មាន​ព្រឹត្តិការណ៍ស្រដៀង​គ្នា (១៩៤២-១៩៤៤ ) នេះ​ផងដែរ ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​រង្គាលស្ទើរ​ដាច់​ពូជ​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​កុមារ​ក៏ត្រូវ​បាន​គេ​សម្លាប់​ជា​ច្រើន​ និង​ស្លាប់​ដោយ​ស្ថាន​ភាព​ក្នុង​ការ​រស់​នៅ​ទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗ​សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រលាញ់​សន្តិភាព ស្រលាញ់​ជាតិមាតុភូមិ ខិត​ខំ​រៀនសូត្រអោយ​បាន​ខ្លាំង​ពូកែ ដើម្បី​ជាទំពាំង​ស្នង​ឬស្សី​របស់ប្រទេស​កម្ពុជាទៅ​ថ្ងៃអនាគត់។ លោកលីប៊ុនណា បាន​បន្ថែម​ជាចុង​ក្រោយ​ថា ការ​បើក​ផ្សារ​ប្រតិដ្ឋ​នេះ គឺ​ចង់​អោយ​ក្មួយៗចេះរកស៊ី ចេះ​រៀប​ចំគំរោងការ ចេះ​ផលិត ផលិតផល ចេះលក់ដូរ ចេះគិត​គូរពីចំណេញ​ខាត​ ដើម្បី​ជាបទពិសោធន៍ទៅ​ថ្ងៃអនាគត់ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​លើ​ភិភព​លោក​ផងដែរ។

កម្មវិធីកាត់​ខ្សែបូរត្រូវ​បាន​ប្រព្រឹត្តិឡើង​ក្រោម​អធិបតីភាព​លោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់​រំ​យុវជន និង​កីឡាខេត្ត និង​លោក​នាយកសាលា ហុង ហ៊ុយអ៊ាន ក្នុង​ទឹក​មុខ​ញ​ញឹមញញែម​​ អមដោយ​លោកគ្រូ អ្នក​គ្រូ មាតាបីតាសិស្ស ភ្ញៀវ​កិត្តិយស និង​សិស្សា​នុសិស្សរាប់​ពាន់នាក់ក្នុង​ទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹក​មិញ​នេះ៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1922ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1765ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1847ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1846ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1914ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1840ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2646ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1723ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1825ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2615ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:59