រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោះឆ្នោតរួមភ្លាមអាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋដូចមុនដដែល រាស្ត្រថាបោករាស្ត្រទៀតហើយ បើនៅតែចឹងទៀត២០១៨សេរ៉ូហើយសម្តេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 06:49 នាទី ចំនួនអានៈ 1641

នៅតំបន់ឧទ្យាអង្គរខ្លះ ត្រូវបានហាមឃាត់មិន​អោយ​សាង​សង់លំនៅឋាន ប៉ុន្ដែ​ជា​រើយៗ​នៅពេល​មុន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ អាជ្ញាធរជាតិអប្សរាមិនហាមឃាត់នោះទេ ​ថែម​ទាំង​មាន​អ្នក​ដើរ​បំផុស​បំផុល​ថា គេ​បើក​អោយ​ធ្វើ​ផ្ទះទៀត​ផង​ ហើយ​អាជ្ញាធរ​អប្ស​រា​ក៏​មិន​ចុះ​រើផ្ទះ​ដែរ ឬហាម​ពល​រដ្ឋ​នោះ​ដែរ។

ពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតរួចរាល់នោះស្ថាប័អប្សរានេះ បានចុះ​ហាមឃាត់​មិន​អោយ​រាស្ត្រ​ធ្វើ​ផ្ទះទៅវិញ (ខឹង គោវ៉ាយ អាទេះ)។

ករណីនេះ មន្ដ្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរជាតិអប្សរាគួរដោះស្រាយឲ្យបានសមស្រប ដើម្បី​ចំណេញ​ទាំង​ពីរ​ភាគី។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយ​បារម្ភ​អាជ្ញាធរ​ជាតិអប្សរា​រុះរើលំ​នៅ​ឋាន បន្ទាប់​ពីពួកគេសាងសង់ផ្ទះ ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្ដិ​ទី៤នេះ​កន្លង​មក។​

ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់អោយដឹង នៅថ្ងៃនេះថា មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ឲ្យ​សង់​លំ​នៅឋាន​ក្នុង​តំ​បន់​ហាម​ឃាត់​នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច មន្ដ្រីស្ថាប័ននោះបានហាមឃាត់ និង​គម្រាម​ដឹក​យក​សំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​ប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួក​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភបាត់​បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។ លោកបន្ដថា«អប្សរា គេ​ហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់​ពេល​បោះ​ឆ្នោត​ហើយ​រំលងបានពីរថ្ងៃអប្សរាគេហាមឃាត់គេថា មិន​ឲ្យ​យើង​ធ្វើ​បើ​ធ្វើ​បន្ដ​ទៀត​គេ​យក​ឥវ៉ាន់​ទាំង​អស់​បាទ​បើ​រុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភណាស់»។

ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាត​ឲ្យ​ពួក​គាត់​សង់ផ្ទះ​មុន​បោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែកជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។អ្នកស្រីបន្ដថា ពលរដ្ឋខ្លះបានជ្រកក្រោមតង់កៅស៊ូ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​មន្ដ្រី​អាជ្ញាធរ​ជាតិអប្សរា​គម្រាម​ដឹកសម្ភារៈ​យកទៅ​រក្សាទុក។ អ្នក​ស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់បាន។អ្នកស្រីបន្ដថា«គ្នាផ្ទះតូចៗដាក់តែគោមួយដាក់មិនកើតមិនអោយគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។

ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេកនៅកណ្ដាលវាល់ស្រែខ្ញុំឃើញចឹងខ្ញុំស្រណោះអាណិតយើងអ្នកស្រុកអ្នកស្រែវាពិបាកវេទនាណាស់រួសផ្ទះអស់»។ ករណីនេះ នគរប៉ុស្តិ៍ មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេ​វា។ ​ទោះជាយ៉ាងណា អ្នកឃ្លាំមើល ការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោសនារកសំលេងឆ្នោតនោះ គ្រាន់តែចង់បានប្រជាប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុណ្ណោះ។

លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះអាជ្ញាធរជាតិអប្សរា គួរ​រៀប​ចំ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​មួយ​សមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បី​កាត់​បន្ថយ​ជម្លោះ​ប្រ​សើរ​ជាង​ការ​គម្រាមកំហែង។ កាលពីម្សិលមិញនៅក្នុងវីដេអូខ្លីបមួយពីបណ្ដាញសង្គមហ្វេសប៊ុក បាន​កើត​ជម្លោះ​គ្នារ​វាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះគម្រាមដឹកសម្ភារៈ និង​រុះ​រើ​ផ្ទះ​ពល​រដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត។

ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​សង្កាត់​នគរធំបាន​ប្រាប់​ថា កាល​បោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ លោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ បាន​ចុះ​កាត់​ខ្សែបូរណ៍ ប្រកាសថា ដាក់​ភ្លើងរដ្ឋ​​អោយ​ពលរដ្ឋ​ប្រើ​ប្រាស ពល​រដ្ឋ​ខំតែអរឃើញ​គេ​ដឹក​បង្គោល​ភ្លើង​មក​ទំលាក់​ពេញ​ដីតាម​ផ្លូវ​ទ្រនប់​អញ្ចាញ តែ​បោះ​ឆ្នោត​រួច​រហូត​ដល់​ថ្ងៃនេះ​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើ​ផង។ ពល​រដ្ឋ​ពោល​ទាំង​អស់​ជំនឿថា មន្ត្រី​ក្រោម​ឱវាត​សម្តេច ហ៊ុន សែន​ ចូល​ចិត្ត​បោក​រាស្ត្រ កុហក់​រាស្ត្រ ធ្វើ​បាប​រាស្រ្ត នេះហើយ​ជាហេតុ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​បាត់​បង់​សំលេង​ឆ្នោត​ជាច្រើន​ឃុំ​សង្កាត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2459ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1739ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1757ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12370ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1799ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2713ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2629ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2517ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1720ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1902ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      851នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    851នាក់
ខែនេះ    16394នាក់
ឆ្នាំនេះ   299046នាក់
សរុប   57650442នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:26