យោងតាមទំព័រហ្វេសប៊ុក (Face Book) របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោកតាខៀវនឿយ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។
គ្រូពេទ្យដែលត្រូវបានគេបង្ហោះរឿងអាស្រូវខាងលើនេះមានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា ករណីខាងលើនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី១៥ម្សិលមិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើយមិនទាន់ឃើញ ចំណាត់ការតាមផ្លូវច្បាប់នៅឡើយដែរ។
យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់ស្លាក្រាមនៅព្រឹកថ្ងៃទី១៦នេះបានប្រាប់តាមទូរស័ព្ទថា នារីជនរងគ្រោះឈ្មោះ ទា ទីវខ្គិច កើតឆ្នាំ១៩៩៦ ស្រុកកំណើតនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅក្នុងហាលក់ខោអាវក្នុងភូមិវត្តបូរណ៍ សង្កាត់សាលាកំរើក។ លោក ស៊ិន ណារ៉ា បានបន្តថាកាលពីថ្ងៃទី១៥ម្សិលមិញជនរងគ្រោះបានមកប៉ុស្តិ៍ដាក់ពាក្យបណ្តឹងពិតមែន តាំងពីព្រឹករហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ ហើយលោកបានសុំគោលការណ៍ទៅលោកអធិការរងក្រុងដើម្បីទៅនាំខ្លួនជនសង្ស័យនៅឯមន្ទីរពេទ្យ សង់តេ។ លោកប៉ូលីសរូបនេះបានបន្តទៀតថា ពេលសមត្ថកិច្ចទៅដល់ខាងថ្នាក់ដឹកនាំពេទ្យបានហៅគ្រូពេទ្យអោយឈរតម្រង់ជួរដើម្បីអោយនារីរងគ្រោះចង្អុលមុខ បន្ទាប់មកឃើញថា នារីរងគ្រោះបានចង្អុលមុខចំជនសង្ស័យទៅតាមភិនភាគពាក្យបណ្តឹង ហើយបាននាំខ្លួនមកសួរទៅតាមផ្លូវច្បាប់។ លោកបានបន្ថែមថា ឥឡូវជនសង្ស័យនៅប៉ុស្តិ៍នៅឡើយកំពង់កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើបន្តទៅតាមនីតិវិធីច្បាប់។
សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបកស្រាយពីអ្នកគ្រប់គ្រងនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅព្រឹកថ្ងៃទី១៦មិនថុនានេះ ព្រោះពេលទូរស័ព្ទចូលមានស្រី្តអ្នកលើកទូរស័ព្ទបានប្រាប់ថាគាត់មិនអាចធ្វើការបកស្រាយបានទេ ចាំគាត់រាយការណ៍ទៅថ្នាក់លើសិន។
សូមពលរដ្ឋខ្មែរសម្រេចចិត្តអោយបានច្បាស់មុនទៅព្យាបាលនៅតាមគ្លីនិចឯកជនណាមួយនៅព្រះរាជាណាចក្រកម្ពុជា កុំចេះតែផ្អើលតាមការផ្សាយពាណិជ្ជកម្ម ហើយក្នុងពេលបច្ចុប្បន្នសេវាកម្មពេទ្យរដ្ឋ ក៏មានសេវាល្អប្រសើជាងមុនដែរហើយ អ្នកគួរតែអោយតំលៃពេទ្យរដ្ឋអោយបានច្រើន ព្រោះតាមការស្រាវជ្រាវព័ត៌មាន បានរកឃើញថា គ្រប់គ្លីនិចទាំងអស់ ពេលមានអ្នកជំងឺឈឺធ្ងន់អស់លទ្ធភាពព្យាបាល ចុងក្រោយនាំគ្នាបញ្ជូនទៅកាន់ពេទ្យរដ្ឋដដែល ដូច្នេះអ្នកគួរទៅពេទ្យរដ្ឋអោយហើយទៅវាប្រសើរជាជាង បើមានក្រុមគ្រូវពេទ្យណាមិនគោរពក្រមសីលធម៌ សម័យនេះហើយបង្ហោះតាមបណ្តាញសង្គមអោយបានលឿនទៅ អ្នកនិងមានជំនួយជាក់ជាមិនខាន៕ ដោយ៖ ផ្លុងរ៉េត






ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
| ថ្ងៃនេះ | 1111 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1111 | នាក់ |
| ខែនេះ | 16654 | នាក់ |
| ឆ្នាំនេះ | 299306 | នាក់ |
| សរុប | 57650702 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

