ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្សាយរបស់សារព័ត៌ាមនកម្ពុជាសុវណ្ណភូមិ ក្នុងការសង្ស័យថានាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងឈ្មួញរកស៊ីឈើក្រញូងឈ្មោះ សុស រ៉ុង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 1677

˝ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយតបនឹងលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ ដែលបានចុះផ្សាយនៅលើសារព័ត៌មានកម្ពុជាសុវណ្ណភូមិ (K.S.NEWS) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង២១នាទីក្រោមចំណងជើងថា “នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់?”

ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចាប់បានឈើល្មើសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រត្រីគុណ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យមានការដេញថ្លៃយកថវិកានោះបម្រើក្នុងវិស័យអប់រំ មកដល់ពេលនេះ ការដេញថ្លៃទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបម្រើជាតិតាំងពីគាត់ នៅវ័យក្មេងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ចំណែកឪពុកម្តាយ បងប្អូនរបស់គាត់ ត្រូវបានសម្លាប់អស់នៅក្នុងរបបប៉ុតពត។ ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែមានប្រសាសន៍ថា យើងហូបបាយតែមួយចានក្នុងមួយពេល ដូច្នេះយើងមិនត្រូវការអ្វីលើសពីនេះទៀតទេ យើងត្រូវសាងតែអំពីល្អ គោរពច្បាប់ មានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានខាងលើ។ ខ្ញុំបាទសូមជម្រាបជូនលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិថា បើលោកមានភស្តុតាងបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់ សូមលោកបង្ហាញភស្តុតាងនៅចំពោះមុខតុលាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ត្រៀមខ្លួនចំពោះមុខច្បាប់។

ខ្ញុំបាទសូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា រាល់ការបញ្ចេញមតិនិងផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិសេរីភាពប៉ុន្តែសិទ្ធិសេរីភាពនេះស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។˝

ខ្ញុំបាទ ផ្លុង រ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ រាល់ការ​បកស្រាយ របស់​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អេង ស៊ី អ្នក​នាំពាក្យ​កងរាជ្យ​អាវុធ​ហត្ថ​លើ​ផ្អៃ​ប្រទេស សូម​ជួនពរ​ឯកឧត្តម​អោយ​ទទួល​បានសុខភាព​ល្អ ប្រ​កប​ដោយ​ជោគជ័យ​គ្រប់​ភារកិច្ច​បន្ត​ទៅ​ទៀត។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2184ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1883ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1771ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1989ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1681ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1717ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1816ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2680ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1777ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3811ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      582នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8789នាក់
ខែនេះ    78501នាក់
ឆ្នាំនេះ   475509នាក់
សរុប   57826905នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:30