សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 2068

លោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ្មាន​កោដ​ខ្លាច​អ្នក​ណា​ទាំង​អស់​នៅ​ប្រទេស​កម្ពុជានេះ មិន​ដឹង​ជា​ខ្នង​ខ្សែ​របស់​ប៉េអឹម​រូប​នេះ​ធំ​ប៉ុណ្ណា​នោះទេ?

ជាក់ស្តែង​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថ្មីៗ​នេះ ត្រូវ​បាន​ពររដ្ឋ​រាយការមកថា លោក​ សុស រុង កំពុង​តែប្រ​មូលទិញឈើក្រញូង អាជ្រៀក ស្តុកទុក និង​ដឹក​ចេញ​ នៅ​ចំនុចភូមិទឹកជុំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុន​ឃ្លាំងទិញដំឡូង រាងប្រឆិតហាងលក់បាយឈ្មោះ ពើយតារួន២។

អ្នក​កាសែត​មួយ​ក្រុម​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទខេត្តឧត្តរមានជ័យ បាន​​បង្ហើប​​ប្រាប់ សារព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា កាល​ពី​ថ្ងៃទី២១​ខាងលើ​នេះ ពួក​គាត់​​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍ទៅ​លោក​ ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង នៅ​ពេល​ដែល​ពួកគាត់​បាន​ជួប​កន្លែង​ស្តុក​ឈើ​ក្រញូង​របស់​លោក​ប៉េអឹម​សុសរុងទៅ​តាម​ការ​រាយការណ៍​របស់​ពលរដ្ឋ​ តែ​លោក​មេព្រៃ រូប​នេះ​មិន​លើក​ទូរស័ព្ទនោះទេ​ បន្ទាប់​មក​ពួគគាត់​បាន​ទូរស័ព្ទ​ទៅ​​ លោក​ កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តឧត្តរមានជ័យ តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ ហើយ​ពួកគាត់​បាន​បន្ត​ទូរស័ព្ទ​ទៅ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផង​ដែរ តែ​ទូរស័ព្ទ​​នៅ​ក្រៅ​តំបន់សេវា។ ក្រុមង​អ្នក​កាសែត​បាន​បន្តទៀតថា ជាជំរើស​ចុង​ក្រោយ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាយការណ៍ពី​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាងលើ​នេះ ពេល​នោះ​ឯកឧត្តម​ សាយ​ សំអាល់ បាន​លើក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ថា ចាំ​អោយ​កម្លាំង​សមត្ថកិច្ច​គេ​ចុះ​ទៅ​បង្ក្រាប តែ​ចាំ​បាត់ៗ​ជិត​២ម៉ោង​មិន​មាន​សមត្ថកិច្ច​ណាគេ​ចុះ​បង្ក្រាប​នោះ​ទេ តាំង​ពី​ម៉ោង​ប្រហែល​៤ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃលិច​ទៅ​ហើយ ចំណែក​ឯ ក្រុម​បក្ស​ពួក​របស់​លោក​ សុស រុង​ បានញាប់​ដៃ​ញាប់​ជើង​ ​លើ​ក​ឈើ​ក្រញូង​មួយ​ចំ​នួនធំ​ដាក់​លើ​រថ​យន្ត​ឡិច​ស៊ីសពណ៍ស្ករ ពាក់​ស្លាកលេខភ្នំពេញ 2E-9370 បើក​ចេញទៅ​បាត់។ ក្រុម​អ្នក​កាសែត​បាន​បន្ថែម​ថា ពួកគាត់​មាន​ការ​អង្ឃឹម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង​ ហើយ​បាន​នាំគ្នា​បើក​ឡាន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​កខាង​លើនោះ ទាំង​ទឹក​មុខក្រៀម​ក្រំ ព្រោះ​មេឃ​ងងឹត​ទៅហើយ មិន​ហ៊ាន​នៅ​យាម​ឈើ​ក្រញូង​នៅ​ក្នុង​ព្រៃនោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ ម្យ៉ាង​ទៀត​ថៅកែ​ឈើ​ក្រញូង​ឈ្មោះ សុស រុង​ ពូកែ​ខាង​បាញ់​បោះ​ស្រាប់​ផង។

សូមរំលឹកផងដែរថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទីយប់ ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត់​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។

បើតាម​សេចក្តីរាយកាណ៍ពី​អ្នក​កាសែត​នៅ​ស្រុក​អន្លង់វែងវិញ កាលពី​លោក​ សុស​ រុង​ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី​នៅ​កណ្តាល​យប់​នោះ ត្រូវ​បាន​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្តឧត្តរមានជ័យ ឯកឧត្តម ពុធ សារ៉ាន់ ហៅ​យក​ទៅ​បញ្ឍរជើង​បានមិន​ដល់​មួយខែផង​ ក៏​បាន​ប្រលែង​អោយ​មកកាន់​តំ​ណែង​ដើម​វិញ​ជា​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដដែល។

ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បទ​ល្មើស​ព្រៃ​ឈើ​កើត​ពេញ​បន្ទុក​ជា​ពិសេសបទ​ល្មើស​ឈើ​ក្រញូង ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​រក​ស៊ី​មិន​មែន​ជា​រាស្ត្រ​ធម្មតានោះទេ សុទ្ធ​តែ​កម្លាំង​ប្រដាប់​អាវុធ នេះ​ជា​ហេតុ​ធ្វើ​អោយ​រាស្ត្រ​សង្ស័យថា ប្រហែល​ជា​ឯកឧត្តម ស ថាវី បានទទួល​លាភ​សក្ការហើយ​មើល​ទៅ​ បាន​ជា​មិន​មាន​ការបង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ក្បត់​ជាតិ​ទាំអ​នេះ?

ពល​រដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​ ស្នើរសុំ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ្យ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស មេត្តាចាត់​ការ​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​ស្បែក​របស់​ខ្លួន​ទៅ​រក​ស៊ី​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី ឈ្មោះ សុស រុង​ ខាង​លើនេះផង កុំ​អោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ មាន​ការ​អស់​សង្ឃឹម ព្រោះ​សម្តេច​បាន​ប្រគល់​ទួនាទី​អោយ​ឯកឧត្តម​ទទួល​បន្ទុក​បង្ក្រាប​បទ​លើ្មស​ព្រៃ​ឈើ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1694ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1907ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1708ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1834ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1637ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1815ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2345ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2358ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1803ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1794ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      452នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8659នាក់
ខែនេះ    78371នាក់
ឆ្នាំនេះ   475379នាក់
សរុប   57826775នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:14