លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1775

កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៧ មានសេចក្តីរាយការពីពលរដ្ឋ​មក​ថា លោក​ ក្អោប រ៉ន ចៅ​សង្កាត់​ជ្រាវ និង​លោក គង់ មង្គល ប្រធាន​សហគមប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ ជាអ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការឈូស​ឆាយព្រៃលិចទឹកចំនួន​៤ហិកតា ស្ថិតនៅ​តំបន់បី ក្រោម​ទ្រនប់លេខ៧៨ ក្បែរទ្រនប់​ប្រហួត ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ជាក់ស្តែង​កាលពីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៧ម្សិលមិញនេះ អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់កន្លែង​ព្រៃលិចទឹកដែល​រង​ការឈូសឆាយ​នោះ បាន​សង្កេតឃើញថា ដី​២ប្លង់​ មាន​ទំហុំប្រហែល​ជា​៤​ហិច​តា​ដែល​ពី​មុន​នេះបន្តិច ពោ​ពេញ​​ទៅ​​ដោយ​ព្រៃលិចទឹកមាន​ពណ៍​ខៀវ​ស្រងាត់ នៅ​តំបន់៣ ដែល​ជាតំបន់ហាមឃាត់ សំរាប់​ត្រីពងកូន​នៅ​រដូវ​វស្សា ពិត​ជាត្រូវ​បាន​គេ​ឈូសឆាយកាយដុត​ឡើង​ក្លាយ​ជា​វាល​រហោឋានគួរ​អោយ​សង្វេក​ពិត​ប្រាកដ​មែន។

លោក​ គង់​ មង្គល ប្រធាន​សហគម​ប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ បាន​ប្រាប់​​ កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧កក្កដា​នេះថា លោក​មិនមែន​ជាអ្នក​នៅ​ក្រោយ​ខ្នង​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ព្រោះ​នៅ​ពេល​លោក​ចុះ​ទៅ​ដល់​កន្លែង​ដី​ដែល​ឈូស​ឆាយ​ខាង​លើ​ គេ​ឈូស​រួច​អស់​ទៅ​ហើយ លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ លោក គង់ មង្គល បាន​បន្ថែមថា តាម​លោក​ដឹក​ដី​ខាង​លើ​នេះ​មេភូមិ​មេឃុំ​បាន​លក់​អោយ​ទៅ​អ្នក​មាន​ម្នាក់​នៅក្រុង​ភ្នំពេញតាំង​ពី​ឆ្នាំ២០០៥មក​ម្លេះ ហើយ​ការ​ឈូស​ឆាយ​ខាង​លើ​ប្រហែល​ជាម្ចាស់ដី​គេ​ជួល​គ្រឿង​ចក្រ​ អោយ​ទៅ​ឈូស​ បន្ទាប់​ពី​លោក គង់ ប៊ឹប ធ្វើ​ផ្លូវ​មួយខ្សែក្បែរដីដែល​ឈូស​នោះ ក្នុង​ការ​ជីកស្រះកាយ​យក​អាចម៌ដី​មក​ចាក់​ដី​ឡូល៍របស់​គាត់។

លោក ក្អោប រ៉ន អតីតចៅ​សង្កាត់​ជ្រាវនៅ​ព្រឹក​ថ្ងៃទី០៧នេះបានប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកក៏មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំពោះ​ការ​ឈូសឆាយ​​ដី​ព្រៃ៤ហិកតាខាងលើនេះដែរ ហើយ​លោក​ក៏ពុំ​ទាន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុនៅឡើយផង។ លោក ក្អោប រ៉ន បានបញ្ជាក់បន្ថែមថា លោក​មិន​ដឹង​រឿង​ទេ ហើយ​លោក​ក៏មិន​ស្គាល់​ម្ចាស់ដី​ជាអ្នកណាដែរ បើ​ទោះ​ជាលោក​ធ្លាប់​ធ្វើ​ជាមេឃុំ​ចៅសង្កាត់​ជាច្រើន​ឆ្នាំក៏ដោយ។

លោក នួន មុនី ប្រធានបរិស្ថាន ខេត្តសៀមរាប ​នៅ​ម៉ោង​១១និង៤៨នាទីព្រឹកថ្ងៃទី០៧នេះ មិន​អាច​សុំការ​ពន្យល់​បាន​ទេពាក់ព័ន្ធទៅ​នឹងការ​ឈូសឆាយ​ព្រៃលិច​ទឹក​៤ហិកតាខាងលើ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរបរិស្ថានខេត្ត ព្រោះទូរស័ព្ទចូល​មិន​មាន​អ្នក​លើក​ទទួល។​

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទ​នៅ​ម៉ោង​១១និង​៥១នាទីប្រឹក​នេះផងដែរថា លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់កន្លែង​ឈូសឆាយ​ខាង​លើ​ហើយ​ តែ​ទៅ​មិន​ទាន់​ម្ចាស់​អ្នក​ឈូស​ដី និង​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយនោះ​។ លោក​បាន​បន្ថែមថា លោក​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ឈូស​ឆាយ​ខាលើ បើ​ដឹក​ថា អ្នក​ណាជាអ្នក​ឈូស​សូម​ជួយ​ប្រាប់​ផង។

ព្រៃ​លិច​ទឹក​តំ​បន់​បី ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​ជាជំរកជីវ:ចំរុះ ជំរកត្រី ត្រីពងកូន​ ៤ហិកតា ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយ​ជាវាលរហោឋាន ហើយ​ដុត​ព្រៃ​ដែល​បាន​ឈូសឆាយ ​បំផ្លាញ​ភស្តុតាង បន្សល់តែផេះ ហើយនិង​ដីដ៏ស្រឡះវាលល្វឹង សំរាប់​អោយ​ជំនាញធ្វើ​ការ​ស៊ើប​អង្កេតតែប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​រិះ​គន់ថា បើពួកគាត់​ជាអ្នក​ក្រីក្រ​ សុំ​ចូល​រក​អុស​ក៏មិន​បាន​ដែរ​ តែ​សំរាប់​អ្នក​មាន ​អ្នក​មាន​អំណាច​ចង់​ឈួស​ឆាយព្រៃ កាយដី​ជិត​ដល់ក្បាល​ប្រែត​ ក៏ថ្នាក់​លើ​ចាប់​មិន​បាន​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី មក​ពី​អំណាច​ ឬមក​ពី​ដុល្លារអាមេរីកកាំង? ពលរដ្ឋ​បាន​និយាយទាំងអស់​ចំណើច​ថា បើ​ចង់​រក​អ្នក​ឈូស​ព្រៃ​មានអីពិបាក ចាប់​តែម្ចាស់ដី​ដាក់​គុគទៅ​ចេញ​អ្នក​ឈូស​ហើយ ព្រោះ​បើ​ម្ចាស់ដី​មិន​ជួល​អោយ​គេ​ទៅ​ឈូស តើ​មាន​អ្នក​ណា​ក៏មាន​សណ្តានចិត្តល្អ ទៅ​ជួយ​ឈួសព្រៃ​លើ​ដី​របស់​គេ​ដោយ​មិន​បាន​ទទួល​កំរៃ ហើយ​ប្រឈរមុខ​ចំ​ពោះផ្លូវ​ច្បាប់​ទៀតនោះ។

ពលរ​ដ្ឋ​នៅ​សង្កាត់​ជ្រាវ​គាត់​សម្តែងការ​ខក​ចិត្តចំពោះ​ការឈូស​ព្រៃលិចទឹកខាងលើនេះ ព្រោះ​ពួកគាត់មួយ​ចំនួន​ជាអ្នក​ធ្វើ​ស្រែ ដាំបន្លែ និង​​ជាអ្នក​នេសាទ ដោយពួក​​គាត់​គិត​ថា បើ​មាន​ព្រៃ​អោយ​ត្រី​ពង​កូន​ច្រើន​ ពួកគាត់​ក៏​សម្បូរត្រីហូប​ដែរ តែ​បើ​ត្រីធម្ម​ជាតិ​​ដាច់ពូជហើយនោះ​ មានតែ​​នាំ​គ្នាទិញ​​ត្រីប្រាស៊ី​ អាចម៌ យក​មក​ស៊ី​ ដូច​លោក​តា ស៊ុច ទេសនាតែប៉ុណ្ណោះ​។

ពលរដ្ឋ​សង្កាត់​ជ្រាវ សុំ​អោយ​លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត មេត្តវែកមុខម្ចាស់​ដី​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះ យក​មក​ដាក់​ទោស​អោយ​បាន​ធ្ងន់ ហើយ​ដាំដើមឈើឡើង​វិញ​ នៅ​លើ​ដី​ដែល​បាន​ឈូស​នេះផង ដើប្បី​ជា​ប្រយោជន៍រួម​របស់​រដ្ឋ​ និង​រាស្ត្រទៅ​ថ្ងៃអនាគត់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1706ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2173ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1825ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1759ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1879ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1926ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6470ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4178ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1744ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2231ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      292នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    292នាក់
ខែនេះ    15835នាក់
ឆ្នាំនេះ   298487នាក់
សរុប   57649883នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 03:46