លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 2043

លោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ឧកឧត្តម​ ឃឹម ប៊ុនសុង អភិ​បាល​ខេត្តសៀម​រាប ព្រម​ទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប។

បើ​ទោះជាការ​ឡើងតំណែង​​ផ្លោះ​ពី​អធិការក្រុង​ ទៅ​ជាស្នង​ការ​ខេត្ត ក្រោម​ការ​រិះ​គន់​ពី​​​មន្ត្រី​រាជការ និង​ប្រ​ជារាស្ត្រ​យ៉ាង​ណាក៏ដោយ ក៏អ្វី​ៗ​វា​បាន​កន្លង​ផុត​ទៅ​ដោយ​រលួន​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ ព្រោះ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​មាន​ប្រសាសន៍ថា ˝ ការ​តម្លើង​​លោក ទិត្យ ណារ៉ុង​ ពី​អធិការក្រុងសៀមរាប ទៅ​ជាស្នង​ការ​ខេត្តសៀមរាប​ជំនួស​លោក ហូ វ៉ាន់នី ដែល​ទើប​ឡើង​កាន់​តំ​ណែង​ស្នង​ការ​ខេត្តបានតែ​ជាង​ពីរខែនេះ គឺ​ធ្វើ​ឡើងតាម​​ការ​ស្នើ​សុំរបស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណារ​ពីក្រសួង​ម​ហា​ផ្ទៃ​របស់​ សម្តេច​ ស ខេង ទៅ​តាម​និតិវិធីរដ្ឋ​បាល​​នគរបាលជាតិ ចំណែកឯលោក ហូ វ៉ាន់នី ត្រូវ​បាន​តែង​តាំង​ទៅ​ចា​អនុប្រធាន​នាយក​ដ្ឋានទេសចរណ៍˝។

សូមរំលឹកផងដែរថា លោក ទិត្យ ណារ៉ុង អតីតជាអធិការ​ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​ពី​លោក ឃឹម ប៊ុនសុង​ ប្តូរ​ពី​ប្រធាន​យោធាខេត្ត​ឬសឹករងខេត្ត ឡើង​ជាអភិបាល​ខេត្ត​សៀម​រាប​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង លោក ទិត្យ ណារ៉ុង​ ត្រូវ​បាន​ផ្លាស់ប្តូរ​អោយ​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​សៀមរាប ជំនួស​លោក ស៊ុន សាន្ត ដោយ​លើក​លោក ស៊ុន សាន្ត ពីអធិការ​ក្រុង​អោយ​ឡើង​ទៅ​ជា​ស្នង​ការ​រង បន្ទាប់​ពី​លោក​ ស៊ូ ភិរិន្ទ អស់​តំ​ណែង​ជាចៅ​ហ្វាយ​ខេត្តសៀមរាប។

ពលរដ្ឋ​ខេត្តសៀមរាប​សង្កេត​ឃើញ​ថា ក្នុង​កំឡុង​ពេល​ដែល​លោក ហូ វ៉ាន់នី ឡើង​កាន់​តំណែង​ជាស្នង​ការ​ខេត្ត​សៀមរាបមួយ​រយ:ពេល​ខ្លីនេះមិន​ដែល​​ប្រើ​អំណាច​ជិះជាន់​គាប​សង្កត់ប្រជារាស្ត្រ​ ឬស៊ី​សំ​ណូក​សូក​ប៉ាន់​ឬប្រ​ព្រឹត្តិ​ខុស​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​នោះ​ទេ ហើយ​បែរជា​មាន​ការ​បង្ក្រាប​បទ​ល្មើស​បន​ល្បែង​ស៊ី​សង ឆ្នោត​កន្ទុយ​លេខ​ យ៉ាង​សកម្ម ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​គេ​និយាយថា លោក ហូ វ៉ាន់នី បង្ក្រាប​ឆ្នោត នាគនាំសំណាង ចំក្មួយ​​​របស់​លោក ឃឹម ប៊ុនសុង ទើប​បាន​ជា​ត្រូវ​បាន​ប្តូរ​ទួនាទីពីស្នងខេត្តសៀមរាប​​​លឿង​ដូច​ផ្លេក​បន្ទោល​បែបនេះ។

ក្រុម​អ្នក​បើក​បនល្បែង​ស៊ីសង​នៅ​ខេត្តសៀមរាប នាំគ្នា​ខ្លាច​លោក ហូ វ៉ាន់នី ហើយ​គ្រវីក្បាល​ថា បើ​លោក​ ហូ វ៉ាន់នី នៅ​កាន់​ជា​ស្នង​ការ​ តែពីរ​ឆ្នាំពួកគាត់​ច្បាស់​ជាដាច់បាយ​ហើយ ព្រោះ​មាន​មុខ​របរ​ផ្សេង​ឯណា មាន​តែ​មុខ​របរ​បើក​បន​ល្បែងស៊ី​សង លក់​ឆ្នោត តែប៉ុណ្ណោះ។ បន្ទាប់ពី​ពួគ​គេ​​ដក​ដង្ហើម​វែងរួច​មក ក្រុម​អ្នក​បើក​បន​ល្បែង​បាន​យក​ដៃស្ទាប​ទ្រូង​ហើយ​បន្លឺ​សំ​លេង​ថា ហ៊ឺស រាង​ធូទ្រូង​បន្តិច​ ព្រោះ​លឺ​ថា លោក​ ហូវ៉ាន់នី ជិត​ផ្លាស់​ប្តូរហើយ សង្ឃឹម​ថា ស្នង​ការ​ថ្មីលោក ទិត្យ​ ណារ៉ុង​ ចេះ​បើក​ភ្លើង​ខៀវ​អោយ​ពួក​គាត់បាន​បើក​បនល្បែង​វិញផង។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សារឿន បាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល និង​ធ្វើ​ការ​ផ្តែផ្តាំដល់​លោក ទិត្យ ណារ៉ុង​ ស្នង​ការ​ឡើង​ថ្មី អោយ​ចេះ​គោរពវិជ្ជាជីវ: ចេះស្រលាញ់​កូន​ចៅ​ដូច​គ្រួសារ​របស់​ខ្លួន ជៀសវាង​ប្រកាន់​បក្ស​ពួក​និយម រើស​អើង​ពណ៍​សម្បុរ និង​ត្រូវ​ទទួល​ផែនការ​ដែល​ថ្នាក់​លើ​បាន​ដាក់​អោយ​នៅ​ថ្ងៃនេះ ធ្វើ​អោយ​បាន​សម្រេច​ជោគជ័យ ជាពិសេស​មុន​បោះ​ឆ្នោត​ឆ្នាំ២០១៨ខាង​មុខនេះ ត្រូវ​រក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់អោយ​បាន​ល្អ ព្រោះ​ខេត្តសៀមរាប ជាខេត្ត​តំ​បន់​ទេសចរណ៍ ហើយ​ជា​ខេត្ត​ដែល​ត្រូវ​វៀប​ចំ​ការ​ប្រជុំ​ទាំង​តូច​ទាំង​ធំទៀត​ផង។

មន្ត្រី​រាជការ​ និង​ប្រជា​រាស្ត្រ​ខេត្តសៀម​រាប រង​ចាំ​មើល​ស្នាដៃ​របស់​លោកស្នង​ការ​ឡើង​ថ្មី ទិត្យ ណារ៉ុង បន្ទាប់​ពី​ថ្ងៃ​ឡើង​កាន់​តំ​ណែង​នេះ​ទៅ​ តើ​លោក​ស្នងការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​ បន​ល្បែង​ស៊ីសង ឆ្នោតកន្ទុយ​លេខ ដូច​លោក​ ហូ វ៉ាន់នី ដែរឬទេ? បើ​​លោក​ស្នង​ការ​មាន​ស្នាដៃ​ល្អ​ពល​រដ្ឋ​និង​ជួយ​គាំទ្រ តែ​បើឡើង​ដើម្បី​តែ​អំ​ណាច​លុយ​កាក់​ប្រាក់​ខែ និង​ដើម្បី​ការ​ពារ​បនល្បែង​នោះ​ច្បាស់​ជាមាន​ការ​រិះ​គន់​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1823ដង ដីលក់   អាន2004ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1845ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1604ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2379ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1786ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1667ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1734ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1783ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1961ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      388នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11059នាក់
ខែនេះ    33568នាក់
ឆ្នាំនេះ   528032នាក់
សរុប   57879428នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:37