ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 10:56 នាទី ចំនួនអានៈ 1681

លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ-3C-3075 ដឹកឈើ​គេចពន្ធ ពី​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យដោយ​ប្រើ​អំណាច​ និង​ទឹក​លុយ​​របស់​ខ្លួន ជាថ្នូរក្នុងការបិត​មាត់សមត្ថកិច្ច និង​មន្ត្រីជំនាញតាមដងផ្លូវ​ មិន​អោយ​ឃាត់រថយន្ត​ដឹក​ឈើ​របស់ខ្លួន។

រថយន្ត​យីឌុប​ដឹក​ឈើ​ខាង​លើ​បាន​ចេញពីស្រុក​ត្រពាំង​ប្រាសាទ មក​ដល់​ស្រុក​អន្លង់វែង ​នៅម៉ោង​១២និង​៣២នាទីយប់ថ្ងៃទី០៧ឈានចូលទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​តូច​បាន​រាយ​ការណ៍​ជូន​មន្ត្រី​ជំ​នាញ ​និង​សមត្ថកិច្ច ទើប​ឃើញ​ខាង​កម្លាំង​អធិការនគរបាល​ស្រុក​អន្លង់​វែង ​ចេញ​មុខ​មក​ឃាត់​រថ​យន្ត​ខាង​លើ​នេះបាន​​ប្រហែល​៣០​នាទី ក៏ដោះ​លែង​ទៅ​វិញ​ ដោយហេតុថា​មាន​​ការ​ខល​អន្តរាគមន៍​ពី​ខាង​ថ្នាក់​លើ​​ផង និង​ដោយការ​​ចចារ​ចែក​បាយ​ចែកទឹកដល់​សមត្ថកិច្ច​ផងដែរ។

លោក ដូច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជាកូន​ធម៌របស់​លោក ថៃគឹមហេង ​ដែល​ជាអ្នក​រត់ការ​រថ​យន្ត​ដឹក​ឈើ​​របស់​​លោក​ថៃគឹមហេងខាងលើ​នេះ បាន​ចូល​ចចារ​ជាមួយសមត្ថកិច្ចរួច​រាល់ត្រូវ​រូវ​គ្នា បន្ទាប់​មក​បាន​មក​ចចារ​ជាមួយអ្នក​កាសែតថា សុំ​ជូន​ថ្លៃបាយថ្លៃ​​ទឹក​ម្នាក់​៣ម៉ឺនរៀល​ជាថ្នូក្នុង​ការបំ​បិត​ព័ត៌មាន អោយ​រថ​យន្ត​ដឹក​ឈើរបស់​ខ្លួន​​ទៅ​បាន​ដោយ​រលួន តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បានទទួលយក​​លុយ​៣ម៉ឺនរៀល​​នោះ​ទេ។

បើ​ទោះជាអ្នក​កាសែត​ទទួល​ ឬមិន​ទទួល​លុយ​ពី​កូន​ធម៌របស់​លោក​ ថៃ គឹម​ហេង ក៏ដោយ ក៏រថ​យន្ត​ដឹក​ឈើ​គេច​ពន្ធនៅ​តែ​វិល​កង់​ទៅ​មុខ​ដោយ​រលួន​ដដែល​ ព្រោះ​អ្នក​កាសែត​គ្មាន​អំ​ណាច​អ្វី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេះទេ ក្រៅ​ពី​សរសេរ​ព័ត៌មាន​ជូន​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាពលរដ្ឋ​ បាន​អាន បាន​ជ្រាបតែប៉ុណ្ណោះ។

លោក ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ធ្លាប់​ប្រាប់​ អង្គភាព​សារព័ត៌មានកម្ពុជាសុវណ្ណភូមិថា លោក​គ្មាន​អង្គរក្ស ឬជំនួយការ​ឈ្មោះ ថៃ គឹមហេង នោះទេ តែបើ​ទោះលោក​អភិបាល​ខេត្តរូប​នេះខំប្រឹង​បដិសេធន៍​យ៉ាង​​ណា​ក៏ដោយ ក៏នៅ​ខេត្ត​ឧត្តរមានជ័យ​គេ​ដឹង​អស់​ហើយថា លោក ថៃគឹមហេង ជាជំនួយការផង ជាកង​អង្គរក្សផ្ទាល់​ខ្លួន​​របស់​លោក​ សថាវី ផង។

ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​បានរិះគន់ ហើយឆ្ងល់ថា រឿង​លោក​ថៃគឹមហេង​ យក​ស្រម៉ោង​របស់​លោក​ សថាវី មក​រក​ស៊ី​បទល្មើស​ព្រៃឈើ​ វាមធ្យម​ទេ ព្រោះ​មនុស្ស​ខិលខួច​តែង​តែ​ឆ្លៀត​ឱកាស​រក​ចន្លោះ​ប្រហោង​ណា​មួយ​ក្នុង​ការ​រក​លុយ ឬ​ប្រព្រឹត្តបទ​ល្មើស ដូច​ពាក្យស្លោកមួយ​បានពោលថា ˝ត្រីងៀតឆ្លៀតពង˝ តែ​រឿង​ដែល​សំ​ខាន់​នោះគឺ លោក សថាវី ជាមេ ជាគណអភិបាល​ខេត្ត​មាន​ចេតនាទប់​ស្កាត់ ឬ​បញ្ឈប់​នូវ​ទង្វើដ៏​​អា​ក្រក់​របស់​កូន​ចៅ​ខ្លួនដែរឬទេ? ​ឬបើក​ភ្នែក​ម្ខាង​​បិតភ្នែកម្ខាង? ឬដៃម្ខាងរាថាកុំៗ ឯដៃម្ខាងទៀត​លូច​យក​លុយ​ក្រោម​តុពី​លោក ថៃគឹមហេង?

បើ​យោង​តាម​អ្នក​តាម​ដានហេតុការណ៍សង្គមបាន​អោយ​ដឹងថា តាំងតែពី​លោក សថាវី ឡើង​ជាចៅ​ហ្វាយ​ខេត្តឧត្តរមានជ័យ​ បន្ទាប់​ពី​លោក​ បិច សុខិន ចៅហ្វាយខេត្តចាស់ដ៏ល្អប្រពៃ​រូបនោះ​ទទួល​មរណភាពទៅ ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​មានការ​ កាប់ ​រុក​រាន ទន្ទ្រាន​ គាស់កកាយ ឈូសឆាយ ផ្ទូលរំលំ ជាពិសេស​ឈើ​ធំៗ និង​ឈើ​ក្រញូង​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​ដង​រ៉ែក ទល់​ដែនខ្មែរ​សៀម ក៏ស្លាប់​រាប់​មិន​អស់​ ស្ទើរជារៀង​រាល់​ថ្ងៃ តែ​លោក​ចៅ​ហ្វាយ​ខេត្ត​រូបនេះ ហាក់​សម្ងំស្ងៀមអឹមអៀនគ្មានស្រដី ហើយ​ថែម​ទាំង​ចាប់​អ្នក​កាសែត​ណាដែល​តែងតែ​ធ្វើ​ការ​​រំ​ខានដល់​ក្រុម​​អ្នក​រក​ស៊ី​ដឹក​ឈើ​ កាប់​ឈើ ដាក់​គុគច្រវ៉ាក់​ ឃ្នោះឃ្នាង គ្មាន​ថ្ងៃចេញ​ថែមទៀតផង។

សម្តេច ហ៊ុនសែន សម្តេច​ ស ខេង ឯកឧត្តម ឱម យិនទៀត មេត្តាស៊ើប​អង្កេត និង​ចាត់ការ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​ឡើងតំណែង​​ដោយសា​​លុយ​លក់ដីរូប​នេះផង កុំទុក​យូរពេក​នាំតែខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រោះ​ព្រៃឈើ​នៅ​ខេត្តឧត្តរមានជ័យរលាយហិន​ខ្លោចផ្សា​ ជិតអស់ហើយ ឯឆ្នាំ​២០១៧​នេះ​ ទឹក​ជំ​នន់​ក៏​វាយ​លុក​​ខេត្តនេះខ្លាំងជាង​ឆ្នាំមុនៗ​ណាស់ដែរ​ បើ​បណ្តោយ​តទៅ​ទៀត​ ខ្លាច​តែខេត្តឧត្តរមានជ័យ​ ក្លាយ​ជា​វាល​​រហោស្ថាន ឬវាល​ខ្សាច់សាហារ៉ាទី២នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1753ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1809ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2322ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1688ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1838ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1873ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1816ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1838ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1940ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2682ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      475នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8682នាក់
ខែនេះ    78394នាក់
ឆ្នាំនេះ   475402នាក់
សរុប   57826798នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:41