ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 2596

ប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នេះ និង​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន កាលពីល្ងាច​ម៉ោង​ប្រហែល​០៤ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។

ប្រភព​ច្បាស់​ការ​បាន​រាយ​ការណ៍មក​អង្គភាព កម្ពុជាសុវណ្ណភូមិ នៅ​ពេល​កំពុង​កើត​ហេតុថា បុរស់​អ្នក​រត់ម៉ូឌុប​ម្នាក់​កពុង​ដឹក​ម៉ូយម្នាក់​ឆ្លងកាត់​តាម​ដង​ផ្លូវ​៦០ម៉ែត្រក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ពើបប្រទះ​ឃើញ​ប៉ូលីស​ចរាចរណ៍​ កំពុង​ឈរចាំផាកពិន័យអ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ក៏​ម៉ូ​តូ​ឌុប​រូប​នេះ​បាន​ជិះ​ម៉ូ​តូគេចចុះគេចឡើង ព្រោះភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ តែ​អ្នក​ម៉ូតូឌុប​ មាន​ពាក់​មួក​សុវត្ថិ​​ភាពហើយ។ ប្រភព​បន្តថា អ្នក​រត់ម៉ូតូឌុប​ប្រហែលគិតថា ​គេច​មិន​រួច​ពីប៉ូសីល ក៏ទំលាក់ភ្ញៀវ​អោយ​ចុះ​ទៅ​​ជិះម៉ូតូផ្សេង ហើយ​ខ្លួន​ជិះតែម្នាក់​ឯង តែ​ក៏នៅ​ត្រូវ​បាន​ក្រុមប៉ូលីស​ចរាចរណ៍ ស្ទាក់​ចាប់​បាន ហើយ​យក​ដំបងជ័រ​ដែល​ធ្វើ​សញ្ញាចរាចរណ៍ វាយអ្នករត់ម៉ូតូ​ឌុប​រូប​នេះបែក​ចង្កា​ជិតមួយចង្អុលដៃ បែក​ទាំង​ដំបង​ជ័រ​នោះខ្ទេច​ទៀត​ផង។ ប្រភព​បាន​បន្ថែមថា ក្រោយ​មក​ដោយ​សារ​មាន​ប្រជាពលរដ្ឋ​ឈរមើល​ច្រើន ហើយ​បានថត​រូប​ហេតុការណ៍​ខាង​លើ​នេះជាច្រើន​ ទើប​ធ្វើ​អោយ​ខាង​ប៉ូលីស​ដកថយ ហើយខាង​ជនរងគ្រោះត្រូវ​បាន​សាច់​ញាតិបញ្ជូន​ទៅ​សង្គ្រោះនៅ​ឯមន្ទីរ​ពេទ្យ​ខេត្តសៀមរាប (ពេទ្យធំ)។

ប្រភពី​ពល​រដ្ឋ​ម្នាក់​ផ្សេងទៀត ដែល​បាន​តាម​ដាន​ហេតុការណ៍ខាង​លើ ហើយ​​បាន​ទៅ​ឃ្លាំ​មើល​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​ពេល​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូទពេទ្យ​ដេរមុខ​របួស គាត់​បាន​សង្កេតឃើញ​​មាន​ថ្នាក់លើ​របស់​ប៉ូលីស​ចរាចរណ៍​ទៅដល់​ទីនោះ​ផង​ដែរ តែគាត់​ពុំ​ដឹងថា ទៅ​តាម​ចាប់​អ្នក​រត់​ម៉ូតូឌុប​រងគ្រោះនោះ ឬទៅបង់​លុយ​បំបិតមាត់​នោះទេ។

លោក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាប បាន​ប្រាប់​ កម្ពុជាសុវណ្ណភូមិ តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​នេះថា លោក​រវល់​ជាប់ទៅ​ក្រុង​ភ្នំ​ពេញ​មិន​បាន​នៅ​ខេត្តសៀមរាប​ទេ តែ​ម្សិល​មិញ​កូន​ចៅ​របស់​លោក​បានរាយការណ៍ជូនលោកថា បន្ទាប់​ពី​កើត​ហេតុ​ ខាងប៉ូលីស​ចរាចរណ៍​ បានទៅ​បញ្ចប់​រឿង​ជាមួយជនរងគ្រោះរូច​រាល់ហើយ តែបើ​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​​សូម​ទាក់​ទង​ទៅ​នាយ​រង​ការិយាល័យរបស់​លោក​ទៅ​។

លោក ឡែម សុវណ្ណ នាយរង​ការិយាល័យចរាចរណ៍ផ្លូវ​គោគ បានបដិសេធន៍​តាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា  ខាង​ប៉ូលីសចរាចរណ៍មិន​បានវៃជន​រងគ្រោះ​នោះ​ទេ ហើយ​​លោក​បាន​បកស្រាយថា បន្ទាប់​ពី​អ្នក​រត់ម៉ូតូឌុប​រូប​នោះបាន​ទំលាក់​ម៉ូយចុះ ក៏ជិះ​ម៉ូតូ​ធ្វើជា​ទៅ​ទិញ​បារីជក់ នៅ​ក្បែរផ្លូវ​៦០ម៉ែត្រ​ក្បែរកន្លែង​កើត​ហេតុ​ ខ​ណៈ​នោះ​ប៉ូលីសចរាចរណ៍បានតាមទៅដល់ ហើយ​​សុំ​ដក​សោម៉ូតូ និង​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ ថា សុំ​អោយ​ធ្វើ​ការ​សហការណ៍ ដោយ​អោយ​ទៅ​យក​ប័ណ្ណពិន័យ តែ​អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​ដក​សោម៉ូតូ​មួយផ្សេង​ទៀត​ចេញ​ពី​ហោប៉ៅ ចាក់​បើក​ម៉ូតូរត់​យ៉ាង​លឿន ឃើញ​ដូច្នេះខាង​ប៉ូលីស​បាន​យក​ដំ​បង​ជ័រ​ទៅ​រាំងផ្លូវ ​ក៏ត្រូវ​ចង្កាអ្នក​រត់​ម៉ូតូឌុបបែក​ប្រហែល​៤-៥ថ្នេរតែប៉ុណ្ណោះ។ លោក ឡែម សុវណ្ណ បាន​បន្ថែមថា ខាង​ប៉ូលីស​បាន​ប្រមានលោក សុង ប៊ុនហេង ឋានៈព្រិនបាលឯក ជាលាយលក្ខណ៍អក្សរ ហើយ​បាន​ទៅ​ចចារ​ជាមួយជនរងគ្រោះ និង​សាច់​ញាតិ​បង់​លុយ​សំណង​បញ្ចប់​រឿង​ចប់​សពគ្រប់​តាំង​ពី​ល្ងាចរួច​រាល់អស់​ហើយ​មិន​មាន​រឿង​ហេតុបន្តទៀតទេ។

ខាង​សាច់​ញាតិជនរងគ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ប៉ូលីសចរាចរណ៍ឈ្មោះ សុង ប៊ុនហេង បាន​វាយ​ប្អូន​របស់លោក មិន​មែន​ដាក់​ដំបង​ឃាត់​ម៉ូតូប៉ះត្រូវ​ចង្កាដូចការ​បក​ស្រាយ​របស់​លោក ឡែម សុវណ្ណ នោះទេ តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ខាង​មេរបស់​គាត់​បាន​អោយ​លោក​ប៉ូលីស​ដែល​បង្ករហេតុខាង​លើ​នេះ មកសុំ​ទោសជនរងគ្រោះ ហើយ​បាន​បង់​លុយ​៥រយ​ដុល្លារអាមេរីកកាំង ដើម្បី​បញ្ចប់​រឿង​តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ម្សិល​​មិញ​មកម្លេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​រួម​គោរពច្បាប់​ចរាចរណ៍អោយ​បាន​ខ្ជាប់​ខ្ជួនជាសវៀងបង្ករគ្រោះថ្នាក់​ចរាចរណ៍ដល់​ខ្លួនឯង និង​អ្នកដ៏ទៃ ហើយ​សូម​អស់​លោក​សមត្ថកិច្ចមេត្តាគោរពច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ជាសវៀង​ការបង្ករហឹង្សាទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​កំហឹង​បុគ្គល។ ហើយក្នុង​នាយ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ សង្ឃឹមថា លោក ជឹម សុវណ្ណ នាយការិយាល័យប៉ូលីសចរាចរណ៍ និង​លោក ឡែម សុវណ្ណ នាយ​រង​កា​រិ​យាល័យ​ចរាចរណ៍ផ្លូវ​គោគ នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប និង​ អប់រំបន្ថែមដល់មន្ត្រីចរាចរណ៍ ក្មេងៗ ថ្មីៗក្រោមឱវាទ អោយ​ចេះស្រលាញ់ប្រជារាស្ត្រដូចជាបង​ប្អូនសាច់ញាតិរបស់ខ្លួន កុំខុសដៃយកដៃ ខុសជើង​យកជើង ហើយ​សូម​កុំគិត​ទៅ​លើ​លុយ​ផាកពិន័យ​ជាធំពេក គិត​ពីអាយុជីវិត និង​សុវត្ថិ​ភាព​ប្រជា​រាស្ត្រជាចំបង​នោះទើប​ជាការ​ប្រសើរ ព្រោះបើ​ធ្វើ​តាម​កំហឹង​​វាអាច​ខាត​បង់​ទាំង​សង​ខាង​ដូច​ករ​ណី​ខាង​លើ​៕​ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2202ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1673ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1877ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1839ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1869ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1643ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2442ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1921ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2339ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1891ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:49