លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្រក្តៅក្រហាយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1781

លោក អ៊ុយទុយ មេភូមិ​កន្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កំពុង​សាងសង់​ផ្ទះរំលោភ​យក​ដី​ផ្លូវ​​៦ម៉ែត្រ នៅ​ចំនុច​ភូមិ​កន្ត្រក ដោយ​អាង​មានលុយច្រើន​ និង​អំណាច​ ធ្វើ​អោយ​រាស្ត្រី​ប្រើ​ប្រាស​ផ្លូវ​នេះ​ជិត​១០គ្រួសារកើត​ទុក្ខ​មិន​សុខ​ចិត្ត។

លោក ស៊ិនណារិទ្ធិ គ្រួសារមួយក្នុង​ចំណោមពលរដ្ឋ​ជិត​១០គ្រួសារ បានប្រាប់​កម្ពុជាសុវណ្ណភូមិថា ក្នុងនាមលោក​ជាប្រជាពលរដ្ឋ​ខ្មែរ ​សុំរស់រានមានជីវិតដោយ​ស្រប​ច្បាប់ ហើយ​ក៏មិន​អាចទទួលយកបាន​ទេ ​នូវ​ទង្វើ​រំលោភបំពានដោយ​ប្រការ​ណាមួយ ពីនរណា​ម្នាក់ ហើយ​លោកន្តថា លោកមេភូមិ​ អ៊ុយទុយ រូប​នេះ​ហាក់​អា​ង​អំណាច​ និង​ទឹក​ប្រាក់​ ចូល​ចិត្តធ្វើ​អ្វីៗ​ដោយ​ដើរខ្សែលើ​ រំលោភ​បំពាន​ផ្លូវ​ច្បាប់ រំលោភ​បំពាន​សិទ្ធ​លំនៅ​ដ្ឋាន ផ្លូវ​ថ្នល់​សាធារណៈជាដើម។ លោករិទ្ធបាន​ប្រាប់ទៀតថា កន្លងមក​លោកអ៊ុយទុយ​បាន​ធ្វើ​ផ្ទះជាប់​និង​ព្រំដីផ្លូវ​ដោយ​មិន​មានទុក​គំលាតនោះទេ ហើយរយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ លោក ​អ៊ុយទុយ កំពុង​តែសាងសង់​សំយ៉ាប​ដែកមានកឥដ្ឋ​ស៊ីម៉ង់ផង ដែល​រំលោភចូល​ដី​ផ្លូវ​៦ម៉ែត្រ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្តបានចេញ​អោយ​។ លោករិទ្ធបន្ថែមថា ដី​៦ម៉ែត្រ​នេះ​ជាដី​ផ្លូវ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្ត ដែល​ទុក​សំ​រាប់​អោយ​ប្រជា​ពលរដ្ឋ​ជិត​១០​គ្រួសារចេញ​ចូ​ល តែបើ​អាជ្ញាធរដែនដី និង​សមត្ថិកិច្ចជំនាញ​ មិន​ឆាប់​ចាត់​ការ​តាមផ្លូវ​ច្បាប់​ទេនោះ ផ្លូវ​នេះអាច​ត្រូវ​បាន​បិទ ឬបិទមួយចំហៀង​ជាក់​ជាមិន​ខាន។ លោករិទ្ធ​តំណាង​អោយ​ពលរដ្ឋ​រស់​នៅ​ប្រើ​ប្រាស​ផ្លូវ​នេះ សូម​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះទប់ស្កាត់​ការ​សាង​សង​ផ្ទះលើ​ដី​ផ្លូវ​របស់​លោក អ៊៊ុយទុយ​ មេភូមិ​កន្ត្រក​នេះជាបន្ទាន់​ផង។

លោក ស៊ាហាវ ចៅ​សង្កាត់​ស្វាយ​ដង្គំទើប​ឡើង​កាន់​តំណែង បាន​ប្រាប់​តាមទូរស័ព្ទថា ព្រឹ​នេះលោករវល់​តែ​ជាប់​ប្រជុំនៅ​សាលាខេត្ត ហើយ​ថ្ងៃក៏ត្រូវ​ប្រជុំទៀត តែ​ទោះជារវល់​​យ៉ាង​ណាលោក​ថា ចាំ​អោយតំណាង​​ពលរដ្ឋ​ដែល​ប្រើ​ប្រាស​ផ្លូវ​ខាង​លើ​នេះ ឆ្លៀត​ទៅ​ជួប​លោកនៅ​សាលាសង្កាត់ នៅ​ម៉ោង​២រសៀល​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ។ លោកមេឃុំបានប្រាប់​បន្ថែមថា លោកបានជិះរថយន្តទៅឆាប​មើល​រួច​ហើយ ឃើញថា ការសាង​សង់សំយ៉ាប​ផ្ទះរបស់​លោក អ៊ុយទុយ ខាង​លើនេះពិត​ជាចូល​ដីផ្លូវ​ច្រើន​មែន ហើយ​លោក​និង​ព្យាយាម​ដោះស្រាយ​បញ្ហានេះក្រៅ​ប្រពន្ធតុលាការ​ជាជំហ៊ាន​ដំបូងក្នុង​នាម​លោក​ជាចៅ​សង្កាត់​ជាម៉ែឪ​របស់​ពលរដ្ឋ​ក្នុង​សង្កាត់របស់​លោក​។ លោក ស៊ាហាវ បាន​បញ្ជាក់​បន្ថែមថា លោក អ៊ុយទុយ បានផ្ទេរតំណែងជាមេភូមិ​អោយ​ទៅ​លោក រស់ ប៊ុនវ័ន ដែល​ជាកូនចៅ​ បន្ទាប់​ពី​ឃុំសង្កាត់ ធ្លាក់ឆ្នោតនៅ​ដើម​ឆ្នាំ២០១៧នេះមកម្លេះ។

លោក រស់​ ប៊ុនវ័ន មេភូមិ​កន្ត្រក ដែលទើប​ឡើង​ថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃដដែលនេះថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែរថា លោកអ៊ុយទុយ បាន​ធ្វើ​សំយ៉ាប​ផ្ទះលើ​ដីផ្លូវ​ តែ​លោក​ពុំ​ទាន់​បាន​ទៅ​មើល​ទេ ព្រោះ​ព្រឹក​មិញ​នេះ​ជាប់​ទៅ​កម្មវិធីនៅ​សាលារៀន​ក្នុង​ភូមិ តែ​លោក​បាន​សន្យាថា និង​ទៅ​ជួយ​ធ្វើ​ការ​សម្រប​សម្រួលក្នុង​សាច់​រឿង​ខាងលើនេះ។

កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពីលោក អ៊ុយទុយ អតីតមេភូមិ​កន្ត្រ ដែល​តែងតែធ្វើ​បាប​រាស្ត្រី បំផ្លាញសន្លឹង​ឆ្នោតគណបក្ស​ប្រជាជនរូប​នេះបានទេ នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទ​ចូល​ ត្រូវ​បាន​ភរិយា​របស់​លោកលើក​ជំនួស ហើយ​ប្រាប់​ថា ប្តីរបស់​គាត់​ទៅ​ធ្វើ​ឡាន មិន​បាន​ប្រើ​ទូរស័ព្ទនោះទេ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​កន្ត្រក និង​ជាពិសេស​អ្នក​ប្រើ​ប្រាស​ផ្លូវ​៦ម៉ែត្រ​ខាង​លើ​នេះ បាន​បង្ហើប​ប្រាប់​ថា អ៊ុយទុយ ជាអ្នកមាន​ស្រុក​ស្រែ អាង​តែ​អំណាច​ជាមេភូមិ​ និង​ទឹក​ប្រាក់​ ធ្វើ​អ្វី​មិន​ដែល​ចេះ​កោដ​ក្រែង រអែង​ផ្លូវ​ច្បាប់​នោះទេ។ ធ្វើ​ផ្ទះលើ​ដីផ្លូវ​ហើយ បែរជាដេញឈ្លោះប្រកែក ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ ឡើង​តឹង​សរសៃក អួត​ក្អេងក្អាងត្រដាងស្លាបថា ខេត្តសៀមរាប​នេះ បើ​មានអ្នក​ហ៊ាន​មក​រើ​សំយ៉ាប​ផ្ទះរបស់​គាត់​ គាត់​ហ៊ាន​កោត្រងោល ព្រោះ​លោក​ធ្វើ​មេភូមិ​យូរឆ្នាំតាំង​ពី​ជាប់​ឆ្នោត​រហូត​ដល់​ធ្លាក់​ឆ្នោត សន្សំបានខ្សែ​បាន​ខ្នង​ច្រើន​ណាស់ ហើយ​ក៏មិន​ខ្វះលុយ​តតាំងជាមួយប្រើ​ប្រាសផ្លូវ​នេះដែរ។ល។

ជាចុងក្រោយ​ពលរដ្ឋ​ដែល​ប្រើប្រាសផ្លូវ​៦ម៉ែត្រ​ខាង​លើនេះ សូម​សំនូមពរទៅ​លោក​មេភូមិ មេឃុំ ខាង​សូរិយោដី សាលាក្រុងសៀមរាប មេត្តា​ជួយទប់​ស្កាត់​ចាត់ការ​ ផ្ទះធ្វើ​លើ​ផ្លូវ​របស់​លោក ដង្ខៅ អ៊ុយទុយ ផង ព្រោះ​ពួកគាត់​គ្មាន​អំណាច​គ្មានខ្សែពួរខ្សែកាប លុយកាក់ ទៅ​តតាំង​ជាមួយអ៊ុយទុយទេ មានតែសង្ឃឹម​ទៅ​លើ​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1683ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2364ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2142ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2452ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2791ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1790ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1752ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2779ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1724ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1687ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      343នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8550នាក់
ខែនេះ    78262នាក់
ឆ្នាំនេះ   475270នាក់
សរុប   57826666នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:01