ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 02:51 នាទី ចំនួនអានៈ 1850

លោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​ ហើយ​ដឹក​មិន​បាន​បង់​ពន្ធចូលរដ្ឋ​នោះ កំពុងតែរត់ឆ្លេឆ្លា ឆ្កាដៃឆ្កាជើង បំរុង​លួច​ចចារ​ស្ងាត់​ៗយក​រថ​យន្ត​យីឌុប​១គ្រឿ​ង​ដែល​សមត្ថកិច្ចបានចាប់​កាលពីសប្តាហ៍មុន ចេញ​ពី​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ដោយ​គេច​វេសមិន​ចង់​បង់​លុយ​បាកពិន័យចូល​រដ្ឋ​នោះទេ នេះបើយោង​តាម​ប្រភពសម្ងាត់​ពី​សមត្ថកិច្ចនៅទីនោះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មាន​រថយន្តយីឌុបដឹកឈើ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលមាន​ម្ចាស់ឈ្មោះ សេង ហុង ជាកូនប្រសារបស់លោក (សួន តៃហេង )ជាអង្គរក្សរបស់​លោក សថាវី ​អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាបបាន ហើយ​បាន​បញ្ជូន​ទៅ​អោយ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​នៅ​ក្រុង​សំរោង​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង​ទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាម​របាយ​ការណ៍ គេ​សង្កេត​ឃើញ​ថា លោក សួន តៃហេង (ហៅហេង) ធ្លាប់​រក​ស៊ី​ដឹក​ឈើ​គ្រប់​ប្រភេទ​ឡើង​កក្រើក​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ក្រោយ​មក​ឈប់​ចេញមុខ​ខ្លួនឯងផ្ទាល់​ តែ​បានអោយ​កូនចិញ្ចឹមឈ្មោះ ដូច ជាអ្នកចេញមុខរត់ការឈើ​តាម​ដង​ផ្លូវ ឥឡូវប្តូរ​អោយ​កូនប្រសារ​ឈ្មោះ សេង ហុង ជាអ្នក​ចេញ​មុខ​រត់​ការ​ម្តង តែ​លោក​ សួន តៃហេង គឺ​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​រកស៊ី​ដឹក​ឈើ​នេះដដែល ដូច​ពាក្យចាស់​មួយបានពោលថា <មួយដំបរនិងបួន ពួនជិតតែក្បាល គូទនៅកណ្តាលវាល>។

នេះជាលើក​ទី១ហើយ​ដែល​មានអ្នក​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​លោក សួនតៃហេង ដែល​ជាជំនួយការ និង​ជាអង្គរក្ស​របស់​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើ​យោង​តាម​ការ​តាម​ដាន​រយៈពេល​៥ឆ្នាំចុងក្រោយនេះ។

ពលរដ្ឋ​ និង​អ្នក​តាម​ដាន​ហេតុការណ៍សង្គមបាន​អះអាងថា បើ​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យពិត​ជាមានចេតនាក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែននោះ កុំថាឡើយរថ​យន្ត​យីឌុប សូម្បីស្រម៉ោង​ឌុប ក៏គេច​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ចដែរ តែ​លោក​ សថាវី ចូល​ចិត្តប្រើស្តាយ ខ្សែទាញ ជ្រលួញចាក់ ដូចកាលពី​សម័យ​សង្គ្រាមមេទាហ៊ានតែង​គុំរាមកូន​ចៅ​ថា <ពួកឯងចូលភូមិកុំចាប់មាន់អ្នកស្រុកវើយ ប្រយ័ត្នអត់អីស៊ី>។

ពលរដ្ឋ​សង្ឃឹមថា រថយន្តយី​ឌុបដឹក​ឈើ​អត់​ច្បាប់​របស់លោក​ សេង ហុក ដែល​ជាកូនប្រសារលោក សួន តៃហេង ដែល​ចាប់​បានកាលពីថ្ងៃទី២៦នោះ នឹង​ត្រូវ​បង់​ពិន័យទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ថវិការចូលរដ្ឋ​ មិន​មែន​លួច​ដោះលែងស្ងាត់​ៗ បង់​លុយ​ក្រោម​តុ ដូច​ការ​ទំលាយ​របស់​ប្រភពព័ត៌មានដែល​បាន​បែក​ធ្លាយ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2409ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1808ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1851ដង ដំណឹងបាត់កូនស្រី   អាន1783ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1996ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1853ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1762ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2524ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2428ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1849ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:53