ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម៉កកង់បី ជាឆ្កែ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 09 ឆ្នាំ 2017 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 2090

អ្នករត់តាក់ស៊ី​ និង​រត់រឺម៉កកង់បី ដឹក​ភ្ញៀវទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប ​រាប់​រយ​នាក់​បាន​រិះគន់តៗគ្នា​ថា សារមន្ទីរជាតិអង្គរ (Angkor National Museum) និងក្រុម​ហ៊ុន​ផ្សារ​មួយ​ដែល​មានឈ្មោះ​ថា ធីកាលឡឺរី (T-Galleria) ស្ថិត​ក្នុង​ភូមិ​សាលាកន្សែង សង្កាតស្វាយដង្គំ ក្រុងសៀមរាប ដែល​មាន​ទី​តាំង​ជាប់​គ្នា​ម្ខាង​​ម្នាក់ កំពុងតែ​រើស​អើង​ ប្រកាន់​វណ្ណះឋានះ ដោយ​ហាក់​មាន​ចេតនា​ចាត់​ទុកពួកអ្នករត់​តាក់ស៊ី ​ជា​សត្វ​ឆ្កែ មិន​មែន​ជាមនុស្ស​ដូច​អ្នក​ដ៏ទៃនោះទេ។

ក្រុម​អ្នក​រត់​តាក់​ស៊ី​បាន​អោយ​ដឹង​ថា នៅ​ពេលដែលខាង​ក្រុម​ហ៊ុន​ទេសចរណ៍ ឬមគ្គុទេសទេសចរណ៍​ នាំភ្ញៀវ​ទៅ​ទស្សនា​ផ្សារ ធីកាលឡឺរី និង​សារ​មន្ទីរ​ជាតិអង្គរ ខាងលើនេះ ខាង​បុគ្គលិក​ដែល​ឈរ​ចាំទទួលភ្ញៀវ​នៅ​ជួរមុខ គេ​បាន​អោយ​លុយ​ថ្លៃក្បាលឡានតូច១០ដុល្លារ (នៅធីកាលឡឺរី) ហើយ​​យក​លិខិត​ឆ្លង​ដែន​របស់​ភ្ញៀវ​ទៅ​ថត​ចំលង សំរាប់​នៅ​ពេល​ភ្ញៀវ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ខាងលើ​នេះ គេ​និង​ទុក​ទឹកតែអោយ (Commission) ចំណែកនៅសារមន្ទីរវិញ មគ្គុទេសនាំភ្ញៀវទៅទស្សនានៅទីនោះ ភ្ញៀវ​ម្នាក់គេទុកលុយទឹកតែអោយដុល្លារ ឯក្រុមហ៊ុនទេសចរណ៍មានតំលៃកុងត្រា​ផ្សេងផងដែរ។

ផ្ទុយទៅ​វិញ​ទាំង​សារមន្ទីរ​ជាតិអង្គរ និង​ ផ្សារធីកាលឡឺរីនេះ គេ​មិន​អោយថ្លៃក្បាលឡាន និង​​ទឹកតែ(Commission) ទៅ​អ្នក​រត់​​តាក់​ស៊ី​ ឬអ្នក​រត់​រឺម៉ក​កង់​បី​នោះទេ ដោយ​ក្រុម​បុគ្គលិក​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់ គ្រាន់​តែ​និយាយថា ជាគោលការណ៍របស់​ក្រុម​ហ៊ុនគេ ឬ​និ​យាយ​បង្វែ​ទិស​ដៅ​ទៅ​លិច​ទៅ​កើតតែប៉ុណ្ណោះ។

ក្រុម​អ្នក​រត់​តាក់ស៊ីបានបញ្ចេញមតិថា វាមិន​មែនជារឿង​ចម្លែក​នោះទេ ព្រោះ​វាជាសិទ្ធិសេរីភាពរបស់ក្រុម​ហ៊ុនគេ គេ​ចង់​អោយលុយ​​អ្នក​ណា ឬមិន​អោយ​អ្នក​ណានោះ វាជា​ច្បាប់ក្រុម​ហ៊ុនរបស់​គេ តែពួកអ្នក​រត់​តាក់ស៊ី​គ្រាន់តែឆ្ងល់ និងមាន​ការ​ប្រៀប​ធៀបថា ចុះហេតុអីបានជាមគ្គុទេស ឬក្រុម​ហ៊ុនទេសចនរណ៍ ​គេ​យក​ភ្ញៀវ​ទៅ ទស្សនាសារមន្ទីរ ឬផ្សារកាលឡឺរី ចំនួន៤នាក់ ខាង​សារមន្ទីរ និង​ក្រុម​ហ៊ុនផ្សារកាលឡឺរី ​គេ​​​អោយ​លុយ​ថ្លៃក្បាលឡាន​សំរាប់ជាការលើក​ទឹកចិត្ត និង​លុយទឹកតែបើភ្ញៀវទិញឥវ៉ាន់? ចុះហេតុអ្វីបានជា​​អ្នក​រត់​តាក់​ស៊ី ឬរត់រឺម៉កកង់បី យកភ្ញៀវ​ទៅ៤នាក់ដូចគ្នាដែរ តែគេ​មិន​អោយ​លុយក្បាលឡាន និង​លុយទឹកតែទៅវិញ? តើវាបណ្តាលមកពីមូលហេតុអ្វី? ​ព្រោះយកភ្ញៀវទៅចំនួន៤នាក់ដូចគ្នា?

ក្រុមអ្នករត់តាក់ស៊ីបាន​គិត​ថា ប្រហែលជាអ្នកខាងទីផ្សារនៅ​សារមន្ទីរជាតិអង្គរ និង​អ្នក​ទីផ្សារនៅ ផ្សាកាលឡឺរី គេ​គិត​ថា ក្រុម​អ្នក​រត់តាក់ស៊ី និងអ្នក​រត់រឺម៉កកង់បី ជាសត្វ​ឆ្កែដែលគេស្អប់ខ្ពើម ជាមនុស្ស​អវិជ្ជា មិន​ចេះចាយលុយ ជាមនុស្សដែល​ពួកគេ​មិន​ទុក​នៅក្នុងចិត្ត​សំរាប់អាជីវកម្មរបស់ពួកគេនោះទេ ហើយប្រហែល​ក្រុម​ហ៊ុន​ទាំង​ពីរខាលលើនេះ គេ​គិត​ទៀតថា អ្នករត់តាក់ស៊ី មិន​អាច​នាំភ្ញៀវ​ទៅ​កន្លែងគេ​បានទេ ទើបបាន​ជាពួកគេ​ធ្វើ​ទីផ្សារ​បែករើស​អើង​យ៉ាង​ដូច្នេះ?

នៅ​ក្នុង​ខេត្តសៀមរាប​មានផ្សារទំនើបជាច្រើន មានហាងលក់របស់​ល្អៗជាច្រើន មានហាងលក់​វត្ថុអនុស្សាវរី​យ៍ជាច្រើន និង​មានកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ដូច្នេះក្រុម​អ្នក​រត់​រឺម៉កកង់បី និងក្រុមអ្នករត់តាក់ស៊ី បាននិយាយថា ពួកយើង​ដូចជាមិន​មានការចាំបាច់អីដែលត្រូវ​នាំភ្ញៀវអោយទៅទស្សនា ឬ​ទៅ​ទិញ​ឥ​វ៉ាន់​​នៅ​កន្លែង​ទាំងពីរខាង​លើ​នេះទេ ព្រោះពួកគេ​រក​ស៊ីរើសអើងប្រកាន់វណ្ណះឋានះ បើទោះជាយើង​យកលុយទៅ​អោយ​ពួ​កគេ​ដូចអ្នកដ៏ទៃក៏ដោយ។ ពួកគាត់​បន្តថា នៅ​ខេត្តសៀមរាបនេះ មិន​មែន​មាន​សារ​មន្ទីរ​ជាតិ​អង្គរ និង​ផ្សារកាលឡឺរី ទើប​មាន​បាយ​ហូប​នោះទេ មានកន្លែងផ្សេង​ច្រើនណាស់ ដែលគេរងចាំស្វាគមន៍ពួកយើងជាអ្នករត់រឺម៉ក រត់តាក់ស៊ីក្នុងការ​នាំភ្ញៀវ​ទៅ​កន្លែងពួកគេ ព្រោះ​យើង​មិន​ត្រូវការ​ អ្នក​រក​ស៊ី​ណា​ដែល​ធ្វើ​​ទី​ផ្សារ​បែប​​រើសអើងដូចក្រុមហ៊ុនទាំងពីរខាងលើ​នេះទេ។

ក្រុម​អ្នករត់តាក់ស៊ី និង​រឺម៉កកង់បី សូមផ្តាំទៅសារមន្ទីរជាតិអង្ករ (Angkor National Museum) និង​ ផ្សារ​ធី​កាល​ឡឺរី​ (T-Galleria) ថា ការលើក​ឡើង​ខាងលើ​នេះមិន​មែន​ជាការច្រណែន យំទធាក់ជើងននៀលដី ព្រោះតែ មិន​​បាន​ទទូលលុយក្បាលឡាន១០ដុល្លារ ឬលុយទឹកតែ បន្តិចបន្ទួចរបស់អ្នកនោះទេ វាគ្រាន់តែចង់​ប្រាប់ទៅខាង​ក្រុម​ហ៊ុនអ្នក​ និង​បុគ្គលិកអ្នក​ថា ពួកយើង​មានបេះដូង មានខួរក្បាល មានសិទ្ធសេរីភាព ហើយពួកយើងខ្លះក៏បានរៀនចប់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ អនុបណ្ឌិត ឬអាចមានអ្នកខ្លះរៀនដល់បណ្ឌិតផងដែរ តែពួកយើង​សម្រេចចិត្ត​រត់តាក់ស៊ី ដោយ​សារក្រុម​ហ៊ុននៅ​ស្រុកខ្មែរអោយប្រាក់ខែពួកយើង​តិចពេក ម្យ៉ាង​ទៀត​​ពួកយើងគឺជាមនុស្ស មិន​មែនសត្វ​ឆ្កែដូចការគិតក្នុងចិត្តរបស់អស់លោកអ្នកនោះទេ ហើយ​អ្នក​និងបាត់​បង់​ពួកយើង បាត់​បង់​ភ្ញៀវ​ដែលត្រូវ​ទៅ​កម្សាន្តនៅ​កន្លែងអ្នក សូម​អ្នក​កុំ​អាងថា អ្នក​មានលុយច្រើនមហា​សាល​​សំរាប់​ខាតបង់​ ឬអ្នកកំពុងតែចំណេញ​កប់ក្តោង​ហើយនាពេលបច្ចុប្បន្ន មិន​ខ្វល់​ពីអ្នកដ៏ទៃ តែ​អ្នក​កុំ​ភ្លេច​ថា អ្វីដែល​អ្នក​បាត់​បង់ម្តងបន្តិចៗ​នាពេលនេះ គឺការគាំទ្រពីអ្នកដ៏ទៃ និងបាត់បង់ការ​គាំទ្រពីពួកយើង ដែលធ្វើ​អោយ​យើង​ជឿជាក់ថា​ថ្ងៃអនាគត់ អ្នកនិងបាត់បង់ដៃគូររបស់អ្នកអស់ជាក់ជាមិនខាន។

ពួកយើងទទួលស្គាល់ថា ផ្សាររបស់អ្នកស្អាត ឯសារមន្ទីរក៏ស្អាត ពោពេញទៅដោយវត្ថុបុរាណរបស់ដូន​តាខ្មែរ​ តែក្រុម​អ្នកធ្វើ​ទីផ្សា​រនៅ​ក្រុម​ហ៊ុនអ្នក​មិន​មានចិត្តស្អាត់ដូចកន្លែងរបស់អ្នកទេ ហើយ​ពួក​យើង​សង្ឃឹម​ថា ថៅកែ និងអ្នកគ្រប់គ្រងក្រុមហ៊ុន​ទាំងខាងលើនេះ គួរតែបញ្ជូន​បុគ្គលិករបស់ខ្លួន​អោយទៅរៀនបន្ថែម ក្នុង​ការ​ធ្វើ​ទីផ្សារ នៅទឹកដីខេត្តសៀមរាប​អង្គរនេះ។

ជាចុងក្រោយ​ក្នុង​នាមយើង​ជាអ្នករត់តាក់ស៊ី និង​រត់រឺម៉កកង់បី សូមអភ័យទោស​ចំពោះ​មគ្គុទេសទេសចរណ៍ និង​ក្រុមហ៊ុនទេសចរណ៍ផងថា ការលើក​ឡើង​ខាងលើ​នេះ​មិនមែន​សំដៅទៅ​លើ​អ្នក ឬច្រណែនជាមួយអ្នកនោះ​ទេ តែ​ពួកយើង​ចង់​សំដៅ​ទៅ​លើ​ ​សារមន្ទីរជាតិអង្គរ និង​ ធីកាលឡឺរី តែប៉ុណ្ណោះ ព្រោះ​ក្រុម​ហ៊ុន​ទាំង​ពីរនេះ ធ្វើ​ទីផ្សារ​បែប​រើស​អើង​។

(នេះគ្រាន់តែជាការបកស្រាយសង្ខេបខ្លះៗតែប៉ុណ្ណោះ យើងនិងឡាយ (Live) នៅលើហ្វេសប៊ុកបញ្ជាក់ពីចំណុចលំអិតបន្ថែមទៅលើសាច់រឿងខាងលើនេះ)៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2759ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1633ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1599ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1789ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1700ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2644ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1779ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1826ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1796ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1886ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02