ឧកញ្ញា គង់គ្រឹង ជនជាតិខ្មែរឥស្លាមដែលត្រូវបានគេស្គាល់ពេញប្រភេទកម្ពុជាថា ជាមេខ្លោងខាងបំផ្លាញព្រៃឈើធំជាងគេ នៅក្នុងខេត្តក្រចេះ មិនមានសមត្ថកិច្ច ឬថ្នាក់ដឹកនាំណាចេញមុខបង្ក្រាបដែលជាហេតុធ្វើអោយពលរដ្ឋសង្ស័យថា គង់គ្រឹង យកដៃបាំងមេឃ ដោយប្រើទឹកលុយខ្មៅកខ្វក់ ទិញក្បាលមន្ត្រីជំនាញនៅក្នុងខេត្តមួយនេះតាំងពីលើដល់ក្រោមទំាងអស់ ហើយប្រហែលលើកលែងតែលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះដែលមិនបានចាយលុយរបស់ គង់ គ្រឹង?
ព័ត៌មានច្បាស់ការដែលគេថតបានរូបភាពនៃសកម្មភាពម៉ូតូ និងរថយន្តដឹកឈើដូចហែរកឋិនទានជារៀងរាល់ថ្ងៃ យកទៅលក់អោយលោក គង់ គ្រឹង ដែលជានាយទាហ៊ាន ពោរពេញទៅដោយអំណាច និងទឹកប្រាក់ ដែលបានមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តក្រចេះ និងខេត្តនានាជុំវិញនោះផងដែរ។ បន្ទាប់ពីប្រមូលទិញឈើទំាងនេះរួច គង់គ្រឹង បានប្រើរថយន្តធំៗ ដឹកឈើពីស្រុកខ្មែរ ទៅលក់នៅឯប្រទេសវៀតណាម។
ជារៀងរាល់ចុងខែពលរដ្ឋបានរាយការណ៍ ថាមានមនុស្សរាប់ពាន់នាក់ បានសំរុកទៅផ្ទះរបស់លោក គង់ គ្រឹង ហើយធ្វើអោយពលរដ្ឋសង្ស័យថា មនុស្សទាំងនោះត្រូវបាន គង់គ្រឹង ហៅអោយទៅយកលុយដើម្បីបំបិតព័ត៌មានមិនអោយថ្នាក់ដឹកនាំកំពូលដឹង ពីការរកស៊ីក្បត់ជាតិរបស់ខ្លួន។
ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែវិច្ចកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ គេបានថតយករូបភាពពីផ្ទះរបស់លោក គង់ គ្រឹង ដែលមានមនុស្សណែនណាន់តាន់តាប់ ចូលទៅជួបមនុស្សម្នាក់ដែលជាមេការរបស់លោក គង់គ្រឹង ដើប្បីបើកប្រាក់ខែជាថ្នូរក្នុងការបិតបាំងព័ត៌មាន ហើយមេការរូបនោះត្រូវបានគេស្គាល់ថា ជាអ្នកកាសែតម្នាក់ (សុំមិនទាន់បញ្ចេញឈ្មោះ) ត្រូវបានគង់គ្រឹងទិញក្បាលយកទៅប្រើខុសពីវិជ្ជាជីវះរបស់អ្នកសារព័ត៌មាន។
ក្នុងនាមពួកយើងជារាស្ត្រខ្មែរ សូមសំនូមពរទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាចាត់ការលោកឧកញ្ញា គង់ គ្រឹង ទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផង បើនៅតែបណ្តោយអោយគង់គ្រឹងផ្លិចបំផ្លាញព្រៃឈើនៅខេត្តក្រចេះ និងខេត្តនានាជុំវិញនោះយ៉ាងនេះតទៅទៀត ព្រៃឈើច្បាស់ជារលាយហិនហោចខ្លោចផ្សាជាក់ជាមិនខាន៕ ដោយ៖ ផ្លុង រ៉េត






តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
| ថ្ងៃនេះ | 5795 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17754 | នាក់ |
| ខែនេះ | 82767 | នាក់ |
| ឆ្នាំនេះ | 365419 | នាក់ |
| សរុប | 57716815 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

