ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រាន់តែរឿងស៊ីផ្លេឡានសុំវ៉ាមិនបាន លោកនាយប៉េអឹមម្នាក់បានបណ្តោយអោយកូនប្រុសរបស់ខ្លួនចុះពីឡានទៅវាយក្មេងប្រុសម្នាក់ជិតស្លាប់រួចបញ្ជាអោយកូនចៅអូសជនរងគ្រោះ នឹងម៉ូតូមួយគ្រឿង ដាក់ឡាន យកទៅគំរាមកំហែងបញ្ចប់រឿង នៅឯស្នាក់ការកងរាជអាវុធហត្ថរបស់ខ្លួន ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ។
ប្រភពបានអោយដឹងថា លោក ហេ យ៉ែម ហៅដូ បានបើកឡានម៉ាកវីហ្គោ ពណ៌ស្ករពាក់ស្លាកលេខសៀមរាប 2-B2122 ស្របទិសគ្នាជាមួយជនរងគ្រោះឈ្មោះ ឃឹម បូទី អាយុ១៧ឆ្នាំ នៅស្រុកវ៉ាវិន ខេត្តសៀមរាប បន្ទាប់មកបានស៊ីផ្លេឡានសុំវ៉ាអ្នកបើកម៉ូតូមិនបាន រួចក៏ឈប់ឡានពីមុខម៉ូតូជនរងគ្រោះបន្ទាប់មកអោយកូនប្រុសរបស់ខ្លួនចុះពីឡានទៅវាយក្មេងប្រុសឈ្មោះ ឃឹម បូទី រហូតដល់ជិតស្លាប់ រួចបញ្ជាអោយកូនចៅលើកម៉ូតូ និងជនរងគ្រោះដាក់ឡានយកទៅស្នាក់ការប៉េអឹមរបស់ខ្លួនដើម្បីគំរាមកំហែងបញ្ចប់រឿង។
បងស្រីរបស់ជនរងគ្រោះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាងនឹងប្អូនប្រុសជាអ្នកចំណាកស្រុក ក្រីក្រណាស់មិនហ៊ានប្តឹងផ្តល់លោក ហេ យ៉ែម ហៅ ប៉េអឹមដូ និងកូនប្រុសដែលជាជនបង្កររបួសស្នាមខាងលើនោះទេ ស៊ូយកប្អូនប្រុសទៅដេកពេទ្យចាក់ថ្នាំដោយខ្លួនឯង។
ប្រភពបានបន្ថែមថា លោកដូរមិនបានចុះឃាត់កូនមិនអោយវៃគេនោះទេ ហើយថែមទាំងប្រយុសអោយកូនប្រុសខ្លួនវាយគេបន្ថែមទៀតផង វាផ្ទុយស្រឡះពីសម្តីលោក ហេ យ៉ែម ដែលឆ្លើយដោះសារថា ចុះទៅឃាត់កូនមិនទាន់។
ពលរដ្ឋដែលដឹងហេតុការណ៍ មានការសង្ស័យថា ជនរងគ្រោះអាចត្រូវបានលោក ហេ យ៉ែម និងកូនប្រុសគំរាមកំហែង ទើបមិនហ៊ានដាក់ពក្យាបណ្តឹងយ៉ាងដូច្នេះ? សូមអង្គការ សង្គមស៊ីវិល និងតុលាការមេត្តាធ្វើការបើកការស៊ើបអង្កេតករណីខាងលើនេះទៅតាមផ្លូវច្បាប់ផង៕ ដោយ៖ ផ្លុងរ៉េត






ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
| ថ្ងៃនេះ | 619 | នាក់ |
| ម្សិលមិញ | 1494 | នាក់ |
| សប្ដាហ៍នេះ | 10075 | នាក់ |
| ខែនេះ | 57504 | នាក់ |
| ឆ្នាំនេះ | 102883 | នាក់ |
| សរុប | 57454279 | នាក់ |
| ថ្ងៃទី 25 ខែ 02 ឆ្នាំ 2026 ម៉ោង 08:28 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

