នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានចុះបង្រ្កាបករណីរូបភាពនិងសម្ភារៈអាសអាភាសមួយកន្លែងមានទីតាំងស្ថិតនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំសម្របសម្រួលដេាយលោក កើត-វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលេាកស្រីឧត្តមសេនីយ៍ត្រី ដួង-ថាវរី ស្នងការរងនគរបាលខេត្ត។
តាមការបញ្ជក់របស់លេាកវរៈសេនីយ៍ឯកជាហេងនាយការិយាល័យជូញដូរមនុស្សនិងការពារអនិតិជនបានឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបតិ្តការនេះបានប្រមូលភ្ញៀវទេសចរបាន៧៧នាក់ស្រី៣៦នាក់និងក្រុមអ្នករៀបចំចំនួន១០នាក់(ជនសង្ស័យ)ដែលកំពុងច្រៀងរាំជារបៀបអាសអាភាសក្នុងនោះភ្ញៀវចំនួន៧៧នាក់យើងបានយកមកដល់ស្នងការដ្ឋានធ្វើការអប់រំរួចឲ្យគាត់ត្រឡប់ទៅវិញ។រីឯជនសង្ស័យទាំង១០ដែលមានឈ្មោះដូចខាងក្រោម៖
១. Hone Daniel Richard ភេទ ប្រុសកើត៦៩១៩៨៧ជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៥២៦១៣២៦៣១ ។
២.PaulFrancisHarrisភេទប្រុសកើត ១៣១២១៩៨៥ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨០៣៩៤៤១ ។
៣. Thomas alexanderJeffries ភេទប្រុសកើត២៣១១១៩៩៥ជនជាតិ អង់គ្លេសកាន់លិខិតឆ្លងដែនលេខGBR៥២៦៤៧៩០៩០ ។
៤.Job robertus ភេទប្រុសកើត១៥ -១-១៩៩៦ជនជតិអង់គ្លេសកាន់លិខិតឆ្លងដែនNR ៥២១៩RP៧ ។
៥.VINcenthookភេទប្រុសកើត២៨-១១-១៩៩២កាន់លិខិតឆ្លងដែនលេខGBR ៥២៨២៥០៧៨៦ ។
៦.Brasch paul Martin ភេទប្រុស កើត១០-៤-១៩៨៥ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែន lk៥៣៧០៩៦។
៧.Stevens billy ភេទប្រុស កើត ២ -១១-១៩៩៦ ជនជាតិ អង់គ្លេស ។
៨.ballvrre David Nikolais Alex ភេទប្រុសជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៣២២២២២៨២ ។
៩.drolet Jessicaភេទ ស្រីកើត១២ -១៩៩៣ជនជាតិកាណាដាកាន់លិខិតឆង្លដែនលេខAD២០៩៨១២ ។
១០.Kazoleas Edensaran ភេទ ស្រី កើត១២-១២-១៩៩៨ ជនជាតិ កាណាដាកាន់លិខិតឆ្លងដែនលេខGF៣២៨៦៥១។
ជនសង្ស័យទាំង១០នាក់ នេះត្រូវបានឃាត់ខ្លួន តាមបញ្ជាលោក កើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាបក្នុងករណីនេះកម្លាំងជំនាញយើងកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៧ខែមករាឆ្នាំ២០១៧នេះ ។






សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
| ថ្ងៃនេះ | 772 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8979 | នាក់ |
| ខែនេះ | 78691 | នាក់ |
| ឆ្នាំនេះ | 475699 | នាក់ |
| សរុប | 57827095 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:41 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

