លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 2127

លោកស្រីលីអ៊ុំអេង តំណាង​អោយ​ក្រុម​ហ៊ុន លីអ៊ុំអេង ស្ថិត​នៅ​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី បាន​អះអាង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ សូរិយោដី និង​មន្ត្រីពាក់ព័ន្ធ កំពុង​តែ​នាំប្រជាពល​រដ្ឋរាប់​រយនាក់​​ទៅ​វាស់​យក​ដី​របស់​គាត់​ទាំង​បំពាន​ផ្លូវ​ច្បាប់អស់ប្រ​ហែង​ជាង​មួយរយ​ហិកតា​​ កាល​ពី​ថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកជំទាវ​ លីអ៊ុំអេង បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​កាល​ពីថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិល​មិញ​ថា ដី​ជាង​បួន​រយ​ហិកតានេះ គាត់​បាន​ទិញ​អស់​រយៈពេល​ជាង​១៤​ឆ្នាំហើយ​ តាំង​ពី​សម័យ ​មិន​ទាន់​មាន​ផ្លូវ​ហៃ​វ៉េ​មក​ម្លេះ(ផ្លូវ​លេខ​៦៧)។ លោក​ជំទាវ​បន្តថា កាល​ពី​សម័យ​លោក​ មឹង វុទ្ធ​ នៅ​ជាចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី ហើយ​ឯកឧត្តម​ ស៊ូ ភិរិន្ទ​ នៅ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀមរាប ធ្លាប់​មាន​ប្រ​ជាពល​រដ្ឋ​ជាច្រើន​លើក​គ្នាមក​ប្តឹង​ថា គេ​បាន​ទិញ​ដី​ពី​មនុស្ស​ម្នាក់​នៅ​ក្នុង​ដីដែល​ជា​កម្ម​សិទ្ធ​របស់​គាត់​នេះ ហើយពល​រដ្ឋ​​ខ្លះ​គេ​ថា គេ​មិន​បាន​លក់​ដី​អោយ​គាត់​ទេ ការ​ប្តឹង​ប្តល់​ទាំង​នេះ​ហាក់​ធ្វើ​អោយ​លោក​ជំទាវ​ហត់​ហើយ​ឈឺ​ក្បាល​រហូត​ដល់​គាត់​បានសម្រេច​ចិត្ត កោះ​​ហៅពលរដ្ឋ​​អ្នក​ប្តឹង​ប្តល់​ទាំង​នោះ មក​យក​លុយ​ដើម្បី​បញ្ចប់​រឿង​ដល់​ទៅ​ពីរវគ្គ ដែល​អស់​ទឹក​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ទើប​រឿង​នេះ​ស្ងប់​ស្ងាត់​ ហើយ​តុលាការ​កំពូល​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​បានចេញ​សាល​ក្រម​ស្ថាពរ​ទទួល​​ស្គាល​ដី​ជាង​បួន​រយ​ហិក​តានេះជាកម្ម​សិទ្ធ​របស់​លោក​ជំទាវ​ស្រប​ច្បាប់​ មាន​ប្លង់​កម្ម​សិទ្ធគ្រប់​បែប​យ៉ាង​ និង​មាន​ឯកសារ​គ្រប់​គ្រាន់ផង​ដែរ។

លោក​ជំទាវ​បន្តថា ចុះ​ហេតុ​អ្វី​ស្រាប់​តែ​មក​ដល់​សម័យ​ឯកឧត្តម​ ឃឹម ប៊ុន​សុង​ ឡើង​ជាចៅ​ហ្វាយ​ខេត្ត​សៀមរាប ស្រាប់​តែ​មាន​ពល​រដ្ឋ​មក​ប្តឹង​គាត់​ទៀត​ថា គាត់​រំលោភ​យក​ដី​របស់​របស់​រដ្ឋ ដែល​ពល​រដ្ឋ​មិន​បាន​លក់​អោយ​ទៅ​ទិញ​? លោក​ជំទាវ​គាត់​ឆ្ងល់​ថា គាត់​ក៏​ជា​មនុស្ស​ជារាស្រ្ត​ខ្មែរ ពល​រដ្ឋ​ក៏ជាមនុស្ស​ ក៏ជារាស្ត្រ​ខ្មែរ ហេតុអ្វី​ខាង​ខេត្ត ស្រុក​ ឃុំ​នាំគ្នា​ទៅ​ជឿ​តែ​ខាង​ពល​រដ្ឋដែល​ទៅ​ប្តឹងគាត់ដោយ​បាតដៃទទេ​ មេច​បាន​មិន​ជឿគាត់ ព្រោះ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ដែល​តុលាការ​កំពូល​សម្រេច​អោយ និង​មាន​ប្លង់​កម្ម​សិទ្ធគ្រប់​យ៉ាង​ ហើយ​ក៏បាន​ដោះស្រាយ​​អោយ​ពល​រដ្ឋ​ដែល​លើ​ក​គ្នា​មក​តវ៉ា​ដល់​ទៅ​ពីរ​វគ្គ អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ តាំង​ពី​សម័យ​លោក​ស៊ូភិរិន្ទ? ហើយ​ប្រ​ជា​ពល​រដ្ឋ​ចេញ​មក​ពី​ណា​ មក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះហើយ? ឬមាន​អ្នកដែល​​ចាំ​តែ​រៀប​ចំកម្ម​វិធី​ខូច​ៗ​បែប​នេះ​នៅ​ពី​ក្រោយ​ខ្នង​? លោក​ជំទាវ​ចោទសួរ​ទៀត​ថា តើ​ខាង​សាលាខេត្ត​ សាលាស្រុក​ សាលាឃុំ និង​សូរិយ៉ោ​ដី ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ទៅ​តាម​ឯកសារ ឬធ្វើ​ការ​ទៅ​តាម​អ្នក​ប្តឹង បើ​ទោះ​ជាដី​កម្ម​សិទ្ធស្រប​ច្បាប់​របស់​គេ​ក៏ដោយ ​អោយ​តែ​មាន​អ្នក​ប្តឹង​ត្រូវ​តែ​លើក​ទ័ព​ទៅ​វាស់​យក​ដី​របស់​គេ ទាំង​ម្ចាស់​គេ​មិន​នៅ​យ៉ាង​ដូច្នេះឬ?

លោក​ជំទាវលីអ៊ុំអេង​បាន​រិះគន់​ថា បើ​អាជ្ញាធរក្នុង​ខេត្ត​សៀមរាប​ នៅ​បន្ត​ធ្វើ​ការ​របៀប​នេះទៀត អ្នក​មាន​ដី​ធំ​សម្រាប់​ធ្វើ​ស្រែ​ចំ​ការ ដាំ​ដំណាំកសិឧស្សាហកម្ម អ្នក​មាន​ដី​ធំសម្រាប់​ធ្វើ​រោង​ចក្រ អ្នក​វិនិយោគទុន​​ទាំង​ឡាយ​ បើ​មិន​រលាយ​ហិន​ហោច​ខ្លោច​ផ្សា​ នោះ​ទើប​ជារឿង​ចម្លែង ព្រោះ​ពួកគេ​ធ្វើ​ការ​​ទាំង​​ងងឹត​ងងុល ​ពុល​តាម​សម្តី​របស់​មនុស្ស​ខូច​ៗមួយ​ចំនួននៅ​​ថ្នាក់​ក្រោម និង​ពល​រដ្ឋខូចៗ​​មួយក្រុមតូច​​ដែល​តែង​តែដើរ​រក​លាភសការៈ របៀប​ដដែលទាំងនេះ។

លោក​ជំទាវបាន​បន្ថែមថា សូម​អោយ​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ លោក​អភិបាល​ស្រុកបន្ទាយ​ស្រី​ លោក​មេឃុំ ខាង​សូរិយោដី និង​មន្ត្រី​ពាក់​ព័ន្ធ មេត្តា​ត្រួត​ពិនិត្យ​ឯក​សារ​របស់​គាត់​ ហើយ​សិក្សា​សាច់​រឿង​ដី​នេះ​តាំង​ពី​សម័យ​ឯកឧត្តម​ ស៊ូភិរិន្ទ​ ផង កុំ​ធ្វើ​អ្វី​ដោយ​អំណាច​ កុំ​ធ្វើ​អ្វី​ដោយ​យក​ពលរដ្ឋ​មក​ធ្វើ​ជាលេស កុំ​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ផ្លូវ​ច្បាប់ កុំធ្វើ​អ្វី​ដែល​លំអៀង​ទៅ​រក​ភាគីម្ខាង កុំ​ធ្វើ​អ្វី​ខុស​ពី​គន្លង​ដែល​ព្រះ​ពុទ្ធ​បាន​នែនាំ​ ដូច​សុភាសិតមួយ​បាន​ពោល​ថា ធ្វើ​ល្អបាន​ល្អ ធ្វើ​អាក្រកបាន​អាក្រក់ ហើយ​​​បាន​បាប​ និង​ធ្លាក់​នរក​អាវ​ចីយ៍។

លោក​ជំទាវ​បាន​សំនូមពរទៅ​ សម្តេច​ ហ៊ុន-​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្តេច​គតិព្រិទ្ធបណ្ឌិត ប៊ុន-រ៉ានីហ៊ុនសែន និង​សម្តេច​ ស-ខេង មេត្តា​ជួយ​ដល់​គាត់​ផង ហើយ​មេត្តា​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ក្រុម​មនុស្ស​មាន​អំណាច​មួយ​ក្រុម​នៅក្នុង​​ខេត្ត​សៀមរាប ដែល​កំពុង​តែ​ប្រើ​អំ​ណាច​លើស​លុប​ជិះ​ជាន់​កៀប​សង្កត់​រូប​គាត់​ដែល​ជាស្រ្តី​ភេទ ហើយ​តែង​តែ​រំលោភ​បំ​ពាន​ទៅ​លើ​ដី​ធ្លី​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ពាក់ព័ន្ធ​ទៅ​និង​ករណី​ដី​ធ្លី​ខាង​លើ​នេះ លោក​ អ៊ឹម-អ៊ីង មេឃុំរំចេក​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ថ្ងៃទី០២ ខែគុម្ភៈ ឆ្នាំ២០១៨នេះថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញ​លោក​ពិត​ជាបាន​ចូរ​រួម​វាស់​វែង​ក្បាល​ដី​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដី​ចំការ​ស្វាយ​ចំការ​ចន្ទី​របស់​លោក​ស្រី​លី​អ៊ុំ​អេង​មែន តែ​លោក​ថាតួលេខ​បាន​ប៉ុន្មាន​នោះ​លោក​មិន​ច្បាស់​ទេ សុំ​អោយ​សួរទៅ​ខាង​ស្រុក ហើយ​លោក​បាន​ឆ្លើយ​ទៀត​ថា លោក​មិន​បាន​ចាំ​ទេថា ពលរដ្ឋ​ដែល​ទៅ​តវ៉ារឿង​ដី​ធ្លី​នេះ​មាន​ប៉ុន្មាន​គ្រួសារពិត​ប្រាកដ ព្រោះ​ឯកសារ​នៅ​ខាង​មេភូមិ​គេ​អ្នក​កាន់​កាប់។

លោក សុ-ខុម​ អភិបាល​រង​ស្រុក​បន្ទាយ​ស្រី បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២ដដែល​នេះដែរថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាល​មាន​ពី២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លលោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1944ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1671ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន2021ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1848ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2234ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2427ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1576ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1970ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន2023ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1675ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      849នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    9056នាក់
ខែនេះ    78768នាក់
ឆ្នាំនេះ   475776នាក់
សរុប   57827172នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 09:33