លោក សាំងហាក់ អាយុប្រហែល៣២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងខេត្តសៀមរាប ដែលជាឈ្មួញរកស៊ីដឹកឈើប្រណិតតាមរថយន្តម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បីល្បាញម្នាក់ជាយូរឆ្នាំណាស់មកហើយនោះ ឥឡូវឈានដល់ប្រើរថយន្តរូរ៉េធំៗ ដឹកឈើស្ទើរបាក់ថ្នល់ ពីស្រុកស្វាយលើចូលមកលក់ចែកចាយអោយដេប៉ូតាមផ្លូវក្រវ៉ាត់ក្រុងសៀមរាបគ្មានសមត្ថកិច្ច ឬជំនាញណាចេញមុខបង្ក្រាបទាល់តែសោះ។

ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើរថយន្តកូរ៉េ (ដូចក្នុងរូបភាព) ដឹកឈើប្រណិតរាប់សិបម៉ែត្រគូបស្ទើរជារៀងរាល់ថ្ងៃ បង្កប់ក្រោមបាវឬការ៉ុងសំពីងសំពោងដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ដឹកចេញពីព្រំប្រទល់ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើខេត្តសៀមរាប ចូលក្រុងសៀមរាប លក់អោយដេប៉ូមួយចំនួនតាមផ្លូវក្រវ៉ាត់ក្រុង ដែលរងចាំទទួលទិញតែឈើពីឈ្មួញសង្គមងងឹត លោតឆ័ត្រ មិនបង់ពន្ធជូនរដ្ឋ បង់តែលុយក្រោមតុអោយមន្ត្រីលេមលើមមួយចំនួនដែលដឹងរឿងតែប៉ុណ្ណោះ ជាថ្នូរក្នុងការបិតបាំងព័ត៌មាន។
សូមរំលឹកផងដែរថា កាលពីកំឡុងឆ្នាំ២០១១លោក សាំងហាក់ និងបក្ខពួកធ្លាប់បានប៉ុនប៉ងសម្លាប់អ្នកកាសែតម្នាក់ ដោយប្រើដំបង និងពូថៅកាប់ក្បាលអ្នកកាសែតរូបនោះ រហូតដល់សមត្ថកិច្ចចាប់ខ្លួនបញ្ញូនទៅតុលាការដាក់គុគបានមួយស្របក់ ក៏ដោះលែងអោយមានសេរីភាពទៅរកស៊ីឈើវិញរហូតដល់សពថ្ងៃនេះ។ ជនរងគ្រោះដែលត្រូវបានគេវាយនិងកាប់ រងរបួសស្រាំលលាក្បាល ឈឺរាំរៃរហូតដល់ស្លាប់ទៅវិញ តែមិនបានទទួលសំណងពីលោកសាំងហាក់សូម្បីមួយកាក់មួយសេនឡើយ។
លោក សាំងហាក់ បានគំរាមប្តឹងលោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី ដោយទាមទាសំណងជំងឺចិត្ត៨០លានរៀល បន្ទាប់ពីលោកម៉េងហួតទំលាយ រឿងរបររកស៊ីដឹកឈើអត់ច្បាប់របស់លោកសាំងហាក់ និងរំលឹករឿងលោកសំាងហាក់ធ្លាប់បានប៉ុនប៉ងធ្វើមនុស្សឃាតទៅលើអ្នកកាសែតមិនបានសម្រេច តែចុងក្រោយឈឺស្លាប់ដដែល។
រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប គួរតែចាត់ការឡានដឹកឈើរបស់លោក សាំងហាក់ ផងកុំទុកអោយគាត់ធ្វើភ្យុះធ្វើភ្លៀងស្រេចតែអំពើចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត






បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
| ថ្ងៃនេះ | 1716 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1716 | នាក់ |
| ខែនេះ | 17259 | នាក់ |
| ឆ្នាំនេះ | 299911 | នាក់ |
| សរុប | 57651307 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 15:34 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

