ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1955

​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហែ ដោយ​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ កាយ​ដុត​កំទេច ធ្វើ​ជាដី​ស្រែ ជីកស្រះ កាយ​យក​អាចម៌​ដី​លក់ ឬយក​អាចម៌ដី​​ចាក់​បំពេញ​ធ្វើ​ដី​ឡូទ៍ ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​ នៅ​ក្នុង​ខេត្ត​សៀមរាប។

គ្រឿង​ចក្រ៩គ្រឿង​បើគិតទាំង​អេស្កាវ័តធ័រ អាប៊ុល និង​ឡាន​ដឹកដី ដែល​លោក ហាក់-សេង បាន​ជួល​អោយមក​​ឈូស​ឆាយ​កាយ​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀម​រាប តាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨មក​ម្លេះ។

ជាក់ស្តែង​កាលពីថ្ងៃទី១២ មិនាម្សិល​មិញ កម្លាំង​ខាង​មន្ទីរ​បរិស្ថាន ជល​ផល ប៉ូលីស​ក្រុង ប៉ូលីស​សង្កាត់​ជ្រាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើ​របាយការណ៍ជូនថ្នាក់​លើ​ តែ​ខាង​ថៅ​កែ​គ្រឿង​ចក្រ និង​ម្ចាស់​ដី​មិន​ចូល​ខ្លួន​សហការណ៍នោះទេ ហើយ​ថែម​ទាំង​មិន​ព្រម​ដក​គ្រឿង​ចក្រ​ចេញ​ពី​កន្លែង​ឈូស​ឆាយ​ទៀត​ផង បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​បាន​ដក​ថយ ដោយ​ខាង​ប៉ូលីស​បាន​ប្រាប់​ថា ប្រគល់អោយ​ខាង​បរិស្ថាន ឯខាង​បរិស្ថានឆ្លើយថា ថ្នាក់​លើ​អោយ​ដក​ថយ​មក​វិញ​ រងចាំ​ធ្វើ​លិខិត​កោះ​ហៅ​ថៅ​កែ​គ្រឿង​ចក្រ និង​លោក ហាក់-សេង​ អោយ​ទៅ​ជួបនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប។

នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ លោក​ សឿន-សេន ប្រធាន​ការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ បាន​ដឹក​នាំ​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ ដី​ព្រៃ​ដែល​លោក ហាក់-សេង ជួលអោយ​គេ​​ឈូស​ឆាយ​អស់​ជិត​មួយហិកតា​កាល​ពីថ្ងៃទី១១។ នៅ​រសៀល​ម៉ោង២និង​៤៩នាទី ថ្ងៃទី១៣ដដែល​នេះ លោក​ សឿន-សេន បាន​ប្រាប់​តាម​ទូរស័ព្ទថា លោក​បាន​ប្រមូល​គ្រឿង​ចក្រ​ដាក់​មួយដុំជុំគ្នា ហើយលោក​បាន​ប្រគល​ការ​ងារ​ខាង​លើ​នេះ​ អោយ​ទៅ​ខាងជំនាញដូចជា ​មន្ទីរ​បរិស្ថាន ជល​ផល និង​ខាង​ធនធាន​ទឹក ​ធ្វើ​ការ​បន្ត ព្រោះ​វាត្រូវ​និង​ជំនាញ​របស់​គេ។ លោក សឿន-សេន បាន​បន្ថែមថា មិន​មែន​ថាខាង​លោក​ធ្វើ​មិន​កើត​នោះទេ តែ​មិន​ចង់​លូក​លាន​ទៅ​លើ​ការងារដែល​ជាជំនាញរបស់​គេ។

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នាំគ្នាឆ្ងល់ថា តើ​អ្នក​ដែល​ហ៊ាន​ជួល​គ្រឿងចក្រ​មក​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​នេះ​មាន​ខ្សែ មាន​ខ្នង​ធំប៉ុណ្ណាដែរ បាន​ជា​ហ៊ាន​បំពានច្បាប់​យ៉ាង​ដូច្នេះ? ការ​ឆ្ងល់នេះពិត​ជាត្រឹម​ត្រូវ​ណាស់ មាន​មនុស្ស​បីបួននាក់​បាន​បង្ហើប​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា លោក ហាក់-សេង គឺជាអ្នក​មាន​លុយ​មាន​អំណាច​ម្នាក់នៅក្នុង​ខេត្ត​សៀមរាប លោក​មាន​ផ្ទះលក់​គ្រឿង​ឡាន​នៅ​​ជិត​ផ្សារសាមគ្គី ហើយ​មាន​ផ្ទះល្វែង​ជួល​រាប់​សិប​ខ្នង នៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង មានហាងបញ្ចាំ មិន​តែ​ប៉ុណ្ណោះ​លោក​ជា ដន្លង​ជាមួយ​ឯកឧត្តម ម៉ន-សាម៉ុន ដែល​ជាអតីតមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តសៀមរាបថែមទៀតផង។

មាន​ពាក្យ​សង្ឃពាក្យ​សត្វតាម​តៀម​កាហ្វេដែល​មិន​មែន​ជាផ្លូច​ការ​ណ៍​បាន​និយាយតៗគ្នាថា លោក​ ហាក់-សេង មិន​ដក​គ្រឿង​​ចក្រ​ចេញ​ពី​កន្លែង​ឈូសឆាយទេ គាត់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ឈូស​ឆាយ​អោយ​បាន​សម្រេចបើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ក៏ដោយ។ ក្រុម​ពួកមាត់​ចាប​មាត់​ព្រាបនិយាយទៀតថា លោក​ហាក់សេង​ កំពុង​ដើរ​រក​ខ្សែ​ រកខ្នង​ដើម្បី​ទប់​ទល់​កុំ​អោយ​មេឃ​បាក់​សង្កត់​។

ជាក់​ស្តែង​រយៈពេល​បី​ថ្ងៃនេះគ្មាន​សមត្ថកិច្ច​ណា​អាច​ជួប​និយាយ​ជាមួយលោក​ហាក់សេង​បាន​ទេ ដោយ​ទូរស័ព្ទខលចូល​ តែ​មិន​លើក​ទទួល ចំណែក​កម្ពុជាសុវណ្ណភូមិ​ក៏មិន​អាច​សុំ​ការ​បកស្រាយ​ពីលោក ហាក់-សេង បាន​ដែរព្រោះ​នៅ​ម៉ោង​៣និង៥០​នាទីរសៀលថ្ងៃទី១៣ មិនានេះខល​ទូរស័ព្ទ​ទៅ​លោក​ ហាក់-សេង​ ចូល​តែមិនមាន​អ្នក​​លើក​ទទួល​ផង​ដែរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវពោលថា ពួកគាត់​សោកស្តាយ​ព្រៃលិច​ទឹក ដែល​លោក ហាក់-សេង ប្រើ​គ្រឿង​ចក្រ​អោយ​ឈូស​ឆាយ​ខាង​លើនេះ ហើយ​ពួកគាត់​សង្ឃឹម​ថា ឯកឧត្តម ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប និង​លោក​ កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំ​បូង​ខេត្តសៀម​រាប ច្បាស់​ជាចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ជាក់ជាមិន​ខាន បើ​ទោះ​ជាលោក​ ហាក់-សេង នេះ​មាន​លុយ​ មាន​ខ្នងមានខ្សែ​​ធំ​យ៉ាង​ណាក៏ដោយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3900ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1668ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1816ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1912ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1622ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1951ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1912ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1804ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1754ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1690ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8697នាក់
ខែនេះ    78409នាក់
ឆ្នាំនេះ   475417នាក់
សរុប   57826813នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:46