រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:18 នាទី ចំនួនអានៈ 1634

នៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៤៤នាទីយប់ មាន​ក្បួន​ឡាន​សាំង​​យ៉ុងដឹកឈើប្រហែល​ជិត២០​គ្រឿងចេញពី ច្រកក្រុមហ៊ុនដុណៃ ឆ្លងកាត់ភូមិភ្នំខៀវ ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្រុមឡានទាំងនេះត្រូវ​បាន​គេ​ស្គាល់ថា ជារបស់ មេ​ឈ្មួញ​ដ៏​ល្បី​ឈ្មោះ​បោះសម្លេងម្នាក់ដែល​​​បាន​អួត​អាងថា​ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​សូម្បីតែ​លោកអភិ​​បាលខេត្តក្រចេះក៏ដោយ។

មេឈ្មួញរូបនេះបាន​ស្រែក​ក្តែងៗជាសាធារណថា ” បានជាខ្ញំហ៊ានចរាចរណ៍​រថយន្ត សាំងយ៉ុង​ដឹក​ឈើ​ជាច្រើនគ្រឿង​បែបនេះ ព្រោះ​ខ្ញុំបានបង់លុយទៅឲ្យ សមត្ថកិច្ច និង​ក្រុមស្ថាប័ណជំនាញ ដែលដាក់ទីស្នាក់ការ​តាមដងផ្លូវ ជាតិ លេខ ៧ A រួច អស់ទៅហើយ។ ទី១-ស្នាក់ការប៉េអ៊ិម៧១០ ទី២-ដូចជាមេព្រៃ អូរគ្រៀង ជាដើម។ល។

តាមប្រភព​ពីប្រជាពលរដ្ធ បានខ្សឹបប្រាប់ថា ពេលដែលមេឈ្មួញធ្វើកាដឹកជញ្ជូនឈើ ម្ដងៗ សមត្ថកិច្ចនៅតាមដងផ្លូវ មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ ជាពិសេសនោះគឺសមត្ថកិច្ច កងរាជអាវុធហត្ថតែម្ដង ហើយកន្លងទៅនេះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជារ អោយកម្លាំង របស់លោកចុះមក ទប់ស្កាត់រាល់ បទល្មើសព្រៃឈើក្នុង ខេត្តក្រចេះនេះ ប៉ុន្តែបែរ​ជាអស់​លោកល្មើស​និងបទបញ្ជារបស់ថ្នាក់លើទៅវិញ ដោយ​ហេតុថា​នៅ​ពេលដែលក្រុមរថយន្តសាំងយ៉ុងកំពុងធ្វើចរាចរណ៍ ដឹកឈើ យ៉ាងអធិប្បតេយ្យ ដឹកចេញ យ៉ាងគគ្រឹក​គគ្រេង​បែរជា​មន្ត្រីក្រោមឱវាទរបស់លោកអង្គុយចាំតែរាប់ក្បាលរថយន្តសាំងយ៉ុងយកលុយតែ ទៅ​វិញ។

ប្រភពពីពលរដ្ធបានឲ្យដឹងទៀតថា មិនមែនត្រឹមតែខាង​កងរាជអាវុធហត្ថលើផ្ទីប្រទេស​ប៉ុណ្ណោះទេ ដែលមិន​បង្ក្រាបរថយន្តសាំងយ៉ុងទាំងនេះ សូម្បីតែជំនាញរដ្ធបាលព្រៃឈើដែលមានដូចជាសង្កាត់រដ្ធបាលព្រៃឈើ អូរគ្រៀង ជាពិសេសជាងនេះទៅទៀត​នោះគឺ នាយខណ្ឌ័រដ្ធបាលព្រៃឈើ ក្រុងក្រចេះ តែម្ដង ដែលបណ្ដោយឲ្យកូនចៅរបស់ខ្លួន អង្គុយចាំ យកលុយជាថ្នូរ មិនបង្ក្រាប​បទល្មើស​ព្រៃ​ឈើខុសច្បាប់យ៉ាង​គគ្រឹគគ្រេងនេះ។

សូមឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានមេត្តាចាត់​វិធានការ​ទៅ​លើ​ក្រុម​រថ​យន្ត​សាំង​យ៉ុង​ដែល​ដឹក​ឈើ​ពី​ខេត្ត​ក្រចេះ​យក​ទៅ​លក់​នៅ​ស្រុក​យួន​ខាង​លើ​នេះផង​ទាន បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1915ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1788ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1586ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1793ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2428ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1697ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1801ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន889ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន2222ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1570ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6480នាក់
ខែនេះ    76192នាក់
ឆ្នាំនេះ   473200នាក់
សរុប   57824596នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 06:00