កាលពីយប់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០២និង១០នាទី មានរថយន្ដដឹកឈើអត់ច្បាប់ចំនួន ០២គ្រឿង៖ ទី០១-ម៉ាក វីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ (ខេមរភូមិន្ទ 5429) និងទី០២-ម៉ាក តាកូម៉ា ពណ៌ស ដែលត្រូវបានគឹស្គាល់ថៅកែឈ្មោះ ម៉ៅ សារ៉េត នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់ខាងលើនេះ ចេញពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ និងខេត្តនានា។
សូមបញ្ជាក់ផងដែរថា កន្លងមកមេឈ្មួញដុះស្លែឈ្មោះ ម៉ៅ សារ៉េត និងភរិយា គឺតែងតែធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើតាមរថយន្ដសាំងយ៉ុងជាច្រើនគ្រឿងស្ទើរជារៀងរាល់ថ្ងៃ រាប់ឆ្នាំមកហើយរហូតមកដល់ក្នុងពេលបច្ចុប្បន្ននេះ តែមិនដែលឃើញមានសមត្ថកិច្ច និងមន្ត្រីជំនាញណាធ្វើការចុះបង្ក្រាបឡើយ បណ្ដោយអោយមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះនៅតែបន្ត ធ្វើការរកស៊ីដឹកជញ្ជូនទៅបានយ៉ាងរលូន។
ក្នុងនាមយើងជាពលរដ្ឋខ្មែរ សូមអំពាវនាវដល់ លោកអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស ថាវី ព្រមទាំងសមត្ថកិច្ច និងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបង្ក្រាបនិងទប់ស្កាត់ផងទាន បើនៅតែបណ្ដោយយ៉ាងនេះតទៅទៀត ព្រៃឈើច្បាស់ជារងនូវការកាប់បំផ្លាញ ដឹកជញ្ជូនអាណាធិបតេយ្យគ្មានច្បាប់ទំលាប់ រលាយហិនហោចខ្ទេចខ្ទីជាមិនខានឡើយ៕ សហការី






ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

