ដីមួយកន្លែងមានទំហំជាងពីរហិកតា ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគងដែលជាកម្មសិទ្ធស្របច្បាប់របស់លោកជំទាវ លី-អ៊ុំអេង ត្រូវបានប្រជាពលរដ្ឋប្រហែល១០នាក់ចុះវាស់វែងថាជាដីរបស់ខ្លួនកាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ម្សិលមិញនេះ។
លោកជំទាវ លី-អ៊ុំអេង បានប្រាប់កម្ពុជាសុវណ្ណភូមិថា ដីខាងលើនេះគាត់បានទិញតាំងពីឆ្នាំ១៩៩៤មកម្លេះ ដែលមានប្លង់ដីពីសាលាស្រុកប្រាសាទបាគងខេត្តសៀមរាប ចុះថ្ងៃទី០៨ ខែ១១ ឆ្នាំ១៩៩៤ និងចុះហត្ថលេខាដោយលោក សុខ-គឹមសាន ការិយាល័យកសិកម្មស្រុក ដែលមានទំហំ ២៥០ម x ២០០ម ជាប្រភេទដីចំការ។ លោកជំទាវបានបន្តថា ប៉ុន្មានឆ្នាំក្រោយពីគាត់បានទិញដីខាងលើនេះ ស្រាប់តែមានមនុស្សមួយក្រុមទៅលួចបោះបង្គោលធ្វើព្រំ ហើយថែមទាំងទៅលួចធ្វើប្លង់កម្មសិទ្ធក្លែងក្លាយ ទើបគាត់សម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការខេត្តសៀមរាប ជាលទ្ធផលលោកជំទាវបានទទួលជោគជ័យ ឯភាគីខាងចុងចោទគេប្តឹងទាស់ទៅសាលាឧទ្ធរណ៍ តែលោកជំទាវនៅតែឈ្នះក្តីនៅសាលាឧទ្ធឬណ៍ទៀត ចុងចោទបានបន្តប្តឹងទាស់ទៅតុលាការកំពូលក្រុងភ្នំពេញ ចុងក្រោយតុលាការកំពូលកាត់អោយលោកទំទាវលីអ៊ុំអេងឈ្នះក្តីដដែល ហើយសម្រេចអោយលោកជំទាវកាន់កាប់ដីដែលគាត់បានទិញស្របច្បាប់នេះជាកម្មសិទ្ធស្របច្បាប់តរៀងទៅអើយ។ លោកជំទាវបានបន្ថែមទាំងហួសចិត្តថា អ្នកមករំលោភចង់បានដីគាត់ចាញ់ក្តីតាំងពីក្រោមដល់លើស្ងប់ស្ងាត់យូរហើយ តែមិនដឹងថាដេកស្រមៃយ៉ាងមេចបាននាំគ្នាមកកកូកកាយចង់វាស់យកដីរបស់គាត់ទៀត ដែលជាហេតុធ្វើអោយលោកជំទាវសង្ស័យថា អាចមានមនុស្សដែលចាំតែញុះញង់ពលរដ្ឋពីក្រោយខ្នង។
យោងតាមសម្តីរបស់ មន្ត្រី នៃមន្ទីរសូរិយោដីដែលចុះវាស់វែងដីរបស់លោកជំទាវលីអ៊ុំអេងកាលពីថ្ងៃទី២១ម្សិលមិញបានអោយដឹងថា ពួកគាត់ចុះវាស់កំណត់ព្រុំតាមដីការបស់តុលាការខេត្តសៀមរាប ដើម្បីយកប្លង់អោយតុលាការតែប៉ុណ្ណោះ រឿងដីតុលាការកាត់អោយខាងណាពួកគាត់ពុំបានដឹងទេ។
ក្នុងហេតុការណ៍ខាងលើនេះគេសង្កេតឃើញក្រុមពលរដ្ឋមួយក្រុងដែលអះអាងថា ពួកគាត់តំណាងអោយពលរដ្ឋទាំង៧គ្រួសារ បានជួបជុំគ្នា ចង្អុលបង្ហាញក្បាលដីរៀងៗនៅក្នុងរបងហុំព័ទរបស់លោកជំទាវលីអ៊ុំអេងខណ:ដែលខាងមន្ត្រី នៃមន្ទីរសូរិយោដីកំពុងធ្វើការវាស់វែង។
លោក លឹម ណារិទ្ធិ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ៧គ្រួសារ បានប្រាប់អ្នកកាសែតថា ពួកគាត់មានលិខិតកាន់កាប់ផ្សេងៗគ្នា អ្នកខ្លះក្នុងឆ្នាំ១៩៩២ ខ្លះឆ្នាំ២០០០ជាង សរុបសេចក្តី ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៣។ តែនៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោកស្រីលី អ៊ុំអេង ដករបងពួកគាត់ចោល ហើយបោះរបងហ៊ុំព័ទ្ធជាថ្មី ដោយអះអាងថា ជាដីរបស់លោកស្រីទៅវិញ។ លោក លឹម ណារិទ្ធិ បន្តថា ដោយឃើញទង្វើបែបនោះ រូបលោក និងឈ្មោះសុច សុខ បានប្តឹងទៅតុលាការ ខេត្តសៀមរាប ជួយអន្តរាគមន៏។
ជាចុងក្រោយលោកជំទាវ លី-អ៊ុំអេង បានស្នើរសុំអោយមន្ត្រីពាក់ព័ន្ធ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តសៀមរាប មេត្តាពិនិត្យឯកសារដែលគាត់មាន ហើយកុំជឿងសម្តីមនុស្សដែលចង់រំលោភយកដីគាត់ម្តងហើយម្តងទៀតនោះ ជាពិសេសស្ថាប័ណតុលាការខេត្តសៀមរាប មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោកជំទាវផង៕ ដោយ៖ ផ្លុង-រ៉េត






កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:04 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

