លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត្រគូប

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 23 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 1784

លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ឃុបឃិត​ជាមួយ​ឈ្មួញ​​រក​ស៊ី​ឈើ​អត់​ច្បាប់​ឈ្មោះ សាន់ប៉ាវ ​​យក​បន្ទាយទាហ៊ាន​ធ្វើ​ជាដេប៉ូ ទិញ​ស្តុក​លក់ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប ស្ថិតក្នុង​ភូមិ​ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។​

ប្រភព​ព័ត៌មាន​ច្បាប់ការបាន​រាយការណ៍​មកថា លោក សាន់-ប៉ាវ ជាមេ​ឈ្មួញរក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​លុយ​រាប់​សែន​ដុល្លារក្នុងការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ពីព្រៃ​ យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហ៊ាន​ខាង​លើ​​រង​ចាំលក់​ចេញ ដោយ​ចែក​ចំណែក​ភាគហ៊ុន​អោយ​លោក​ ភុនសារ៉ុម ​មេវីរ​សេ​នា​តូច​អន្តរាគមន៍លេខ ៣៨៤ និង​លោក ហូវ រង​វីរ រាប់​ម៉ឺនដុល្លារ​ក្នុង​មួយខែៗ ជាថ្នូរ​ក្នុង​ការ​យក​បន្ទាយ​ទាហ៊ាន​ស្តុក​ឈើ​ និង​ប្រើ​អំ​ណាច​មេវីរ រង​វីរ កាង​ឈើ​ផ្តេច​មុខ។ ប្រភព​បាន​បន្តថា លោក ភុនសារ៉ុន មេវីរ និង​លោក ហូវ រង​វីរ ​បាន​បញ្ជាអោយ​កូន​ទាហ៊ាន​​​បិទ​ទ្វាររបង​បន្ទាយ​ជិត​បន្ទាប់​​ពីឡាន​ដឹក​​ឈើ​ដឹក​ចូល និង​​ដឹក​ចេញ​ពី​បន្ទាយ​ ព្រោះ​កន្លង​ទៅ​មាន​ក្រុម​អ្នក​កាសែត​បាន​ចូល​ថត​យក​រូប​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ទាំង​នេះ​ដល់​ក្នុង​បន្ទាយ។​​

ពលរដ្ឋ​នៅ​ភូមិ​ត្រាំប៉ោង​និយាយខ្សឹប​ខ្សៀវ​តាម​តុកាហ្វេថា ថ្ងៃអនាគត​រដ្ឋា​ភិបាល​មិន​ចាំបាច់​បើក​ប្រាក់​ខែ​អោយ​មេទាហ៊ានពល​ទាហ៊ាន​នៅ​ វីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ទៀត​ទេ ព្រោះ​លោក ភុនសារ៉ុម មេវីរបាន​សហការណ៍គ្នា​ជាមួយឈ្មួញ​ឈើ​ឈ្មោះ សាន់-ប៉ាវ យក​បន្ទាយ​ទាហ៊ាន​ធ្វើ​អាជីវកម្មទិញឈើ​លក់​ឈើ​ទ្រង់​ទ្រាយ​ធំរហូត​ដល់​ទៅ​រាប់​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដូច្នេះពួកគាត់​មិន​ខ្វះលុយចាយ និង​មិន​ខ្វះលុយបើក​ប្រាក់​ខែអោយ​កូន​ទាហ៊ាននោះទេ។

លោក ហូវ រងវីរលេខ ៣៨៤ ខាងលើបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ នេះ​ថា ពិត​ជាមានឈើ​នៅក្នុង​បន្ទាយ​មែន តែ​មិន​មែន​ឈើ​របស់​លោកទេ គឺ​ជាឈើ​របស់​លោក សាន់ប៉ាវ យក​មក​ផ្ញើរតែប៉ុណ្ណោះ ហើយ​ការ​ផ្ញើរ​នេះ​ខាង​ឈ្មួញ​ឈើ​គេ​មាន​ទំនាក់​ទំនង​ល្អជាមួយ​ថ្នាក់​លើ។ លោក ហូវ បាន​បន្ថែម​ថា លោក​មិន​បាន​ទទួល​លាភសការ:ពី​ឈ្មួញ​ឈើ​ខាងលើ​នេះ​ទេ គ្រាន់​តែបាន​កំទិចឈើ​ខូចៗ​យក​មក​ធ្វើ​ជាផ្ទះបាយ​អោ​យ​ទាហ៊ាន​តែប៉ុណ្ណោះ។

បើ​ទោះជា​លោក ហូវ នាយ​រង​វីរ: បដិសេធន៍ថាមិនបាន​លាភសការ:ពី​ឈ្មួញឈើ​ក៏ដោយ ក៏​ប្រ​ភព​​​ដែល​បែក​ធ្លាយ​ពី​បន្ទាយ​ទាហ៊ាន​នេះបាន​ប្រាប់​ថា លោកហូវ បាន​យក​លុយ​ចំនួន​២០ម៉ឺន​រៀល​ក្នុង​មួយ​​ក្បាលឡានដែល​ចូល​ទិញ​ឈើ​នៅ​ក្នុង​បន្ទាយ​នេះ បើ​មិន​បាន​២០ម៉ឺនរៀល​មិន​អាច​ចូល​ទិញ​ឈើ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភុន-សារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ និង​លោក សាន់-ប៉ាវ មេឈ្មួញ​​រកស៊ីឈើ​​អត់​ច្បាប់​អាង​ខ្នង​ទាហ៊ាន​ខាងលើ​នេះបាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំ​រាប់​ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1101ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2226ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1668ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1875ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1634ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន2020ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3546ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន889ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2302ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2315ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      619នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8826នាក់
ខែនេះ    78538នាក់
ឆ្នាំនេះ   475546នាក់
សរុប   57826942នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:48