ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 02:35 នាទី ចំនួនអានៈ 1686

រយៈពេ​លត្រឹម​តែមួយ​សប្តាហ៍តែប៉ុណ្ណោះ ព្រៃ​លិច​ទឹក​រាប់​សិប​ហិចតា​ក្នុង​តំបន់​ពីរ​លើ​ទ្រ​នប់​លេខ​៧៨ ត្រូវ​បាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច ឡើង​ក្លាយ​ជា​វាល​​រហោរឋានជិតបាន​សម្រេច​ដូច​បំណង ហើយ​ក៏មាន​ការ​តវ៉ាពី​ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​ ថែម​ទាំង​​មាន​ការ​ឌឺដង​ផ្លែ​ផ្កាដាក់​គ្នា​ពី​ក្រោយ​ខ្នង ពី​សំណាក់លោក​​មេឃុំ​កណ្តែកចាស់ និងលោក​​ចៅ​សង្កាត់​​ជ្រាវ​ផងដែរ។

កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ គេឃើញវត្តមាន​​លោក ខាំ-លឿ អតីត​មេឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ហែរហម​អម​ដោយ​តំណាង​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ ចុះ​ទៅ​តវ៉ាកន្លែង​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​អោយ​ឈូស​ឆាយ​បន្ត ​ដោយ​លោក​​មេ​ឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះជាចំណែក​ដីអាង​ស្តុក​ទឹក ​របស់​ឃុំ​កណ្តែក មិន​មែន​ជា​កម្ម​សិទ្ធ​របស់​សង្កាត់​ជ្រាវ​នោះទេ។

លោក​ ខាំ-លឿ កើត​ទុក្ខ​មិន​សុខ​ចិត្ត​រហូត​ដល់​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេស​ប៊ុគផង ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​កាសែតអោយ​ជួយ​ផ្សាយ​អោយ​​ផងថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​នេះជា​​​​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​កណ្តែក ហើយ​លោក​ខាំ-​លឿ បាន​សុំ​អំ​ពាវ​នាវ​ដល់​លោក ឃឹម-ប៊ុនសុង អភិបាល​ខេត្តសៀមរាប​សូម​ជួយ​រក​យុត្តិធម៌​អោយ​លោក​ និង​ប្រ​ជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភបំពាន​មក​​លើ​ដែន​ដី​របស់​ពួក​គាត់​ហើយ។ លោក​ ខាំ-លឿ​ បានមាន​ប្រសាសន៍​​បន្ថែម​តាម​ទូរស័ព្ទ​ជា​ចុង​ក្រោយ​ថា ”អាក្អោបរ៉ន​ ចៅ​សង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់​បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​អោយ ឯកឧត្តម​ ខូវ ផល្លាបុត្រ តែ​ខ្ញុំ​មិន​លក់ ខ្ញុំ​ទុក​អោយ​ប្រ​ជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ តែ​ឥឡូវ​វាមក​យក​ស្រស់ៗ​តែម្តង រ៉េ​ត​ឯង​ធ្វើ​អ្នក​កាសែត រស់​នៅ​សង្កាត់​ជ្រាវ​ដឹងហើយថា អាណាខូចអាណាល្អ មិន​ចាំបាច់​ខ្ញុំ​និយាយច្រើន​ទេ“។

ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​លោក ខាំ-លឿ អតីតមេឃុំ​កណ្តែដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ​រំលោភ​យក​ដី​របស់​ឃុំកណ្តែកនោះ លោក ក្អោប-រ៉ន ចៅ​សង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុជា​សុណ្ណភូមិ​នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ដី​ដែល​ឈូស​ឆាយ​ខាង​លើ​នេះ​ជា​ដី​របស់​សង្កាត់​ជ្រាវទេ ហើយ​ការឈូស​ឆាយ​នេះ​ជាគំរោង​របស់​សម្តេច​សង្ឃ ទេព-វង្ស ឈូស​ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មាន​ច្បាប់​គ្រប់​គ្រាន់​ ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣មក​ម្លេះ ប៉ុន្តែ​កាល​​មុន​មិន​ទាន់​បាន​ធ្វើ​ដោយ​សារ​មាន​បញ្ហា​ផ្នែក​ថវិការ ឥឡូវ​សម្តេច​សង្ឃ​រក​ដៃ​គូរ​វិនិយោគ​បាន​ហើយ។ លោក​ចៅ​សង្កាត់​បន្តថា ”បើ​គ្មាន​គំរោង​ច្បាស់​លាស់​ អ្នក​ណាថ្លើម​ធំទៅ​ហ៊ាន​រំលោភ​បំ​ពាន​យក​ដី​រដ្ឋនោះ ឥឡូវ​សូម​អោយ​រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅថា ដី​នេះ​ឈូសលក់​ ឬឈូស​ធ្វើ​បាន​រាយណ៍“។ លោក​ក្អោបរ៉នបាន​បន្ថែម​ចុង​ក្រោយថា ”ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយពួក​មនុស្ស​ឆ្កួត​នោះ​ទេ (លោក​សំដៅ​ទៅលើ​លោក ខំា-លឿ) ឆ្កួត​ៗនិយាយយក​តែឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់​ខ្ញុំ​នៅ​ខាងភូមិ​​ខ្នារឯណេះវិញ​ មិន​ដែល​ហ៊ានក្អក​ជាមួយគេទេ ព្រោះ​គេ​អាង​កាប់អាង​​ចាក់“។​

សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ កន្លងទៅ​ និង​ក្នុង​ពេល​ថ្មីៗនេះ មាន​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជាកម្ម​សិទ្ធរបស់​ខ្លួន ពី​សំណាក់​អ្នក​មានលុយ​ មាន​អំណាច។ អ្នក​ខ្លះ​ឈូស​ទុក​សិន​រង​ចាំ​ដី​ឡើង​ថ្លៃនិងលក់បន្ត អ្នក​ខ្លះ​ឈូស​ជួលអោយ​គេ​ធ្វើ​ស្រែ អ្នក​ខ្លះ​ឈូស​ធ្វើ​ដី​ឡូតិ៍លក់ អ្នក​ខ្លះ​កាយ​យក​អាច​ម៍ដី​លក់ ឬកាយ​យក​អាចម៌ដី​ចាក់​ដីឡូតិ៍​ខ្លួនឯង សរុប​សេចក្តី​ទៅ​មាន​គ្រប់​បែបគ្រប់យ៉ាង​ ហើយ​ព្រៃ​លិច​ទឹកនៅ​ក្នុង​ខេត្តសៀមរាបនេះ ​បើ​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​អោយ​បាន​ល្អទេនោះ វា​មិន​លើស​ពីពីរបី​ឆ្នាំ​ទៀតទេ វា​ច្បាស់ជា​​រលាយ​ហិន​ហោច​ខ្លោច​ផ្សាអស់​ជាក់​ជាមិន​ខាន់​ឡើយ។

ក្រុម​ពលរដ្ឋ​វេទិការតុកាហ្វេ បាន​រិះគន់​ខ្លាំងៗ និង​មាន​ការ​ចោទសួរដូច​ខាង​ក្រោម​ថា​ ”កុំ​បន្ទោស​អ្នក​ណា​ទំាងអស់​ក្នុង​រឿង​នេះ បើ​បន្ទោស​ ត្រូវ​បន្ទោស ប្រព័ន្ទ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​វាអន់​ជាងអាចម៌​​គោ​ក​សិ​កម្មទៅ​ទៀត ព្រោះ​មុន​ទៅឈូស​ព្រៃ​ធ្វើ​បារាយណ៍ មេចមិន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬសេចក្តី​ជូន​ដំ​ណឹង​ ដល់មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្តអោយ​បាន​ដឹងផង? ហើយ​មេច​មិន​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ អោយ​បាន​ដឹង​រឿង​ផង? តើ​វាមាន​អាថ៌​កំ​បាំង​​ឡប់​ឡែអី​នៅ​ពី​ក្រោយ​ខ្នង​ បាន​ជា​ទៅ​លួច​ឈូស​ព្រៃ​ស្ងាត់​ៗមិន​អោយ​គេ​ដឹង? ដល់​គេ​ដឹង​មាន​រឿង​ចំរូង​ចំរាស​ទើប​បាន​ចេញ​មុខ​បក​ស្រាយ តើ​នេះឬ​ជារបៀប​ធ្វើ​ការ​របស់​អស់​លោក​រាល់​គ្នា????៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1828ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1561ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2098ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1602ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1599ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1635ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1999ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2060ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1646ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2849ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1312នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1312នាក់
ខែនេះ    16855នាក់
ឆ្នាំនេះ   299507នាក់
សរុប   57650903នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 10:46