នៅរសៀលម៉ោង១និង៥៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាំជ្រូចម៉ីស៊ីលបានបាញ់ចេញពីចំណុចភ្នំដងវែក ភូមិអូថ្ម ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ លាន់លឺឡើងរញ្ជួយដី ដំបូងឡើយ បណ្តាលអោយប្រជាពលរដ្ឋ សត្វស្រុក សត្វព្រៃនៅជុំវិញនោះ ផ្អើលឈូឆរត់ជាន់ជើងគ្នាស្មានថា សង្គ្រាមលោកលើកទីបីចាប់ផ្តើមផ្ទុះឡើងហើយ។
មួយស្របក់ក្រោយមក ប្រភពព័ត៌មានដែលនៅក្បែរកន្លែងបាញ់កាំជ្រូចខាងលើបានរាយការណ៍មក សារព័រមាន កម្ពុជាសុវណ្ណភូមិ ថា វាមិនមែនជាកាំជ្រូចប៉ាក់រីម៉ានណូរបស់អាមេរីកកាំង ឬរបស់កូរ៉េខាងជើងនោះទេ កាំជ្រូចដែលបានបាញ់ចេញមុខនេះគឺជាកាំជ្រូច ដែលក្រុមអ្នកជំនាញមកពីស្រុកថៃ និងអ្នកជំនាញនៅស្រុកខ្មែរខាងកែរច្នៃ គេធ្វើឡើងដើម្បីប្រកួតគ្នាដាក់លុយរាប់ម៉ឺនរាប់លានដុល្លារ ឬលានបាត ដែលកន្លងទៅគេបានបាញ់ភ្នាល់គ្នាជាច្រើនឆ្នាំ តែបានសម្រាកបាញ់ប្រហែលរយៈពេល១ខែមុននេះ ឥឡូវពួកក្រុមអ្នកញៀនល្បែងស៊ីសងទាំងនេះចាប់ផ្តើមបាញ់សាជាថ្មីទៀតហើយ។
ក្រុមអ្នកជំនាញខាងអាវុធជាតិផ្ទុះធ្លាប់បានប្រាប់កម្ពុជាសុវណ្ណភូមិថា ឧប្បករ ដែលពួកអ្នកបាញ់កាំជ្រូចខាងលើយកមកធ្វើកាំជ្រូចនេះ មានដូចជា រំសេវ បំពង់ឬស្សី ឬបំពង់ទីបជ័រ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស សត្វ អាចឆេះផ្ទះ ឆេះព្រៃ ហើយផ្សែងរបស់វាមានសារជាតិពុល អាចសម្លាប់គោក្របីជ្រូកមាន់ទា ឬធ្វើអោយមានជំងឺឈឺថ្កាត់ណាមួយ បើនៅស្រុកថៃវិញ រដ្ឋាភិបាលរបស់គេហាមឃាត់ដាច់ខាងមិនអោយបាញ់នៅលើទឹកដីរបស់ពួកគេទេ ទើបពួកគេមកបាញ់នៅលើទឹកដីខ្មែរ ភ្នាល់ដាក់លុយនៅស្រុកខ្មែរវិញ។
ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យបានប្រាប់តាមកម្ពុជាសុវណ្ណភូមិតាមទូរស័ទ្ទនៅម៉ោង២និង៥០នាទីថា លោកមិនបានដឹងទេ រវល់នៅធ្វើបុណ្យផ្ទះសម្តេចជាស៊ីម។ ឯកឧត្តម ស-ថាវី បន្ថែមថា ចាំសួរទៅកូនចៅសិន សូមអធ្រាស្រ័យផងព្រោះអត់បានដឹង។
ពលរដ្ឋនៅខេត្តឧត្តរមានជ័យ ភាគច្រើនមិនពេញចិត្តចំពោះការបើកអោយជនជាតិថៃ និងជនជាតិខ្មែរ នាំគ្នាមកបើកបនល្បែងបាញ់កាំជ្រូចភ្នាល់គ្នាលើខ្នងភ្នំដងវែក ក្នុងស្រុកអន្លងវែងនេះទេ។ ដូច្នេះសូមឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាពិចារណាសាជាថ្មីឡើងវិញ ជៀសវាងមានការរិះគន់កាន់តែធ្ងន់ទៅៗពីប្រជាពលរដ្ឋ ដែលនាំអោយប៉ះពាលដល់កិត្តិយសថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាចបាត់បង់សន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕ ដោយ៖ ផ្លុង-រ៉េត






ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

