អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិនមែនឈ្មោះ ទូច ណាត នោះទេ

ដោយៈ រ៉េត ខេត្តរតនគីរី ថ្ងៃទី 15 ខែ 07 ឆ្នាំ 2018 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1906

ម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថាប្តី​ឈ្មោះ ទូច ក្បាលធំ ដែលមានបងប្រុសឈ្មោះ ណាក់ ក្បាលធំ (សង្ស័យជាមន្ត្រីប៉េអឹម) បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​បើក​​បំ​បុក​រថយន្ត​អ្នក​កាសែត៣គ្រឿង​ ព្រម​ទាំង​បញ្ជាអោយ​កូន​ចៅ​យក​កាំ​បិត ​ដាវ​សាំ​ម៉ូរៃដេញ​កាប់​សម្លាប់​អ្នក​កាសែត​ និង​យក​ដុំ​ថ្ម​គប់​បំ​បែកកញ្ចក់​រថយន្ត​អ្នក​សែត​ខ្ទេច​អស់​ នៅ​ចំ​នុច​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី ខណៈពេល​ដែល​អ្នក​កាសែត​តាម​ប្រមាញ់​រូប​ភាព​រថយន្ត​ម៉ាកសាន់យ៉ុង​ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ-2A-0909 ដឹក​ឈើ​ប្រ​ណិត​​ប្រភេទ​ធ្នង់អត់​ច្បាប់​ពេញ​មួយរថ​យន្ត។

ប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ធ្នង​ខាងលើ​នេះ បាន​ដឹក​ឈើ​មក​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​បាន​រថយន្ត​អ្នក​កាសែត​ដេញ​តាម​ពី​ក្រោយ​ក្នុង​គោល​បំ​ណង​ថត​យក​រូប​ភាព ហើយ​ពេល​នោះ​រថយន្ត​សាន់​យ៉ុង​នេះ​បាន​ឈប់​ តៃ​កុង​ឡាន​ចាប់​ផ្តើម​លើ​ក​​ ទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​តៃកុង​ឡាន​សាន់​យ៉ុង​បាន​បើ​កឡាន​បំ​បុក​គូទឡាន​អ្នក​កាសែត​២គ្រឿង​ដើម្បី​បើក​ផ្លូវ ហើយ​ភា្លម​ៗនោះ​​គេ​ឃើញ​រថយន្ត​២គ្រឿង​ មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ2C-1168 ដឹក​មនុស្ស​ពេញ​ៗឡានប្រដាប់​ដោយ​កាំបិត ដាវ​សាំម៉ូរៃ ដេញ​កាប់​អ្នក​កាសែត ហើយ​ខណៈដែល​អ្នក​កាសែរត់​គេ​ច​ពី​ការ​តាម​សម្លាប់​របស់​ពួកគេ​ មេឈ្មួញ​ឈ្មោះ​ ទូច ក្បាលធំ នេះបាន​បញ្ជាអោយ​កូន​ចៅ​យក​ដុំ​ថ្ម និង​បំពង់​ទីប​វាយ​កំទេច​កញ្ចក់​ឡាន​របស់​អ្នក​កាសែត​ខ្ទេច​អស់​៣គ្រឿង រួច​ពួកគេ​បើក​ឡាន​គេ​ច​អស់​ទាំង​ឡាន​ដឹក​ឈើ និង​ឡាន​ដឹក​ឃាត្តករ។

អ្នក​កាសែតម្នាក់​ក្នុង​ចំ​ណោម​អ្នក​កាសែតជាច្រើន​នាក់​ក្នុង​ហេតុ​ការណ៍​ខាង​​លើនេះបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបត​ជាមួយ​និងក្រុម​​ឧក្រិដ្ឋ​ជន​ព្រៃឈើ​ខាងលើ​នេះទេ មានតែរត់​ដើម្បី​ការ​ពារ​ជីវិត​មួយពេល​សិន។ អ្នក​កាសែត​រូប​នេះ​បាន​ន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត​២គ្រឿង​ដែល​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​យក​ទៅ​ទុក​នៅ​អធិការនគរបាលស្រុក​កូនមុំ​ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​អោយ​ចូល​ខ្លួន​បក​ស្រាយ​បំភ្លឺនៅ​រសៀ​ល​ថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​តាម​ការ​កោះហៅរបស់​ប៉ូលីស​ឬយ៉ាង​ណា ព្រោះពួកគាត់​មានការ​បារម្មខ្លាច​ប៉ូលីសឃាត់ខ្លួនរបស់ពួកគាត់ ព្រោះឈ្មួន​ឈើ​ខាងលើនេះមានលុយ មាន​អំណាច​ទៀតផង។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកកាសែរងគ្រោះខាងលើបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​សម្រេច​ចិត្តទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អធិការ​ប៉ូលីស​ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី ព្រោះ​ពួកកាត់​បាន​បញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ ហើយ​ក៏មិន​មែន​ជាឃាត្តករដែរ។

ក្រុម​អ្នក​អ្នក​តាម​ដាន​ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ឈ្មោះ ទូច ក្បាលធំ នេះមក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ និង​សង​ការ​ខូចខាតដល់​ក្រុម​អ្នក​កាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស​រកស៊ីខុស​ច្បាប់​ចាប់មិន​បាន។

ក្រុម​អ្នក​កាសែត​ដែល​រងគ្រោះខាងលើ សូម​អំពាវ​នាវ​ ដល់​សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តរតនៈ​គីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់​ការ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្តី​ឈ្មោះ ទូច ក្បាលធំ ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត ដោយ​យោង​តាម​ប្រសាសន៍របស់​រាជរដ្ឋា​ភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយខាន​តែបាន។

យោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​បាន​ចែងថា ប្រជាពលរដ្ឋ​កម្ពុជាក្រប់រូប ទាំង​ពីរភេព មានសិទ្ធចូលរួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប​ មានសិទ្ធឃាត់ខ្លួនជនល្មើស​ដែលប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង ប្រគល់​អោយ​ទៅ​សមត្ថកិច្ចជំនាញ (បើអស់លោកណាមិន​ជឿនាំគ្នាទៅរៀន ឬទិញ​សៀវភៅបើកមើលខ្លួនឯងទៅ)៕ ដោយ៖ ផ្លូង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1616ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4317ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2538ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1960ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2203ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1794ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន3054ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1673ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1716ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1904ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08