ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 17 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1978

នៅ​វេលាម៉ោង​០១និង​៤៧​នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ម្សិល​មិញ​​នេះ ឯកឧត្តម ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ​ នៅ​តែ​បើក​ដៃ​អោយ​ខ្មែរ​ និង​ថៃ បាញ់​កាំ​ជ្រូវ​​ភ្នាល់​ដាក់​លុយ​យ៉ាង​អាណាធិបតេយ្យ នៅ​ចំណុច​ភូមិអូរថ្ម ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។

គេ​សង្កេត​ឃើញថា ការ​បាញ់​កាំជ្រូចកែច្នៃ​​ភ្នាល់​គ្នា​ដាក់​លុយ​ខាង​លើ​នេះ បើក​លេង​ជាច្រើន​ឆ្នាំណាស់​មក​ហើយ នៅលើ​ទឹក​ដី​ខ្មែរក្បែរ​ព្រំដែនថៃ ដែល​ការ​បាញ់​កាំជ្រូច​នេះ​នៅ​ប្រទេស​ថៃ អាជ្ញាធរ​គេ​ហាម​ដាច់​ខាត​មិន​អោយ​លេង​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ទាំង​មនុស្ស​ទាំង​សត្វ ហើយ​ថែម​ទាំង​អាច​មាន​អាគ្គីភ័យ​ដោយ​យៈថាហេតុទៀតផង។

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ធ្លាប់​ធ្វើ​ការ​សម្ភាសន៍ ពុក​ម៉ែ បងប្អូន ដែលរស់​នៅក្បែរ កន្លែង​បាញ់​​កាំជ្រួចខាងលើ​នេះ ពួកគាត់​បាន​សម្តែង​ការ​មិន​ពេញ​ចិត្តទាល់​តែសោះចំការ​បាញ់​កាំជ្រូច​នេះ ហើយ​ថែម​ទាំង​មាន​​ការ​ភ័យ​ខ្លាច​ទៀត​ផង ដោយ​ពួកគាត់​អះអាងថា ពេ​លគេ​បាញ់​ម្តងៗភ័យ​ចង់​លេច​អាចម៍ លេច​នោម​អស់​ហើយ ព្រោះ​ទី​នេះជាព្រំដែន មិន​មែន​ទីក្រុង​ឯណា ម្យ៉ាង​ទៀត​មាន់ ទា គោ ក្រ​បី ​ដំ​រី​សេះ របស់​ពួកគាត់​ ផ្អើល​រត់​ពេញ​វាល ពេញកាល ខ្លះក៏ឈឺស្លាប់​បាត់​ទៅ។

ពរដ្ឋ​បន្តរិះគន់និង​ដាក់​ចម្ងល់ថា បើមិន​អោយ​គេ​បាញ់​កាំជ្រូច ភ្នាល់ដាក់លុយទេ តើ​សេដ្ឋ​កិច្ច​ស្រុក​​ខ្មែរ​វាមិន​ដើរ​ ឬយ៉ាង​ណា?​ ហើយ​តើ​ឯកឧត្តម សថាវី អភិបាលខេត្តរូប​ហ្នឹង មាន​ភាគ​ហ៊ុន​ប៉ុន្មាន​លាន​ដែរ បាន​ជាប្រឹង​ខ្លាំម្លេះ?

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ធ្លាប់​ធ្វើ​ការ​សម្ភាសន៍ ជាមួយឯកឧត្តម ស ថាវី អភិបាលខេត្ត​ឧត្តរ​មានជ័យ​ជាញឹកញាប់តាមទូរស័ព្ទ តែមិន​ដែលឆ្លើយ​ថាដឹងគេ​បាញ់​កាំជ្រូច​ម្តងណាទេ បើ​មិន​ជាប់​ប្រជុំ គឺ​នៅ​ឆ្ងាយ ឬទៅ​ប្រជុំឯភ្នំពេញ នេះ​ហើយ​ជាហេតុធ្វើ​អោយ​រាស្រ្តខក​ចិត្តនិយាយមិន​ចេញ​ ក្រវីតែក្បាល​ដូចគោស្រាំង​ទិច។

រាជរដ្ឋាភិបា​លកម្ពុជា អាណត្តិទី៦នេះ មិន​គួរ​មើ​លរំលងករណីបាញ់​កាំជ្រូចខាងលើនេះទេ ព្រោះ​វា​មិន​មែន​ជាទីគាប់​ចិត្តរបស់រាស្ត្រ ហើយ​ក៏វាគ្មាន​ផលប្រយោជន៍អ្វី​ដល់​ប្រទេស​ជាតិ​ទាំង​មូល​នោះដែរ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1635ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1823ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4307ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1614ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1886ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1659ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2474ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1760ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1862ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1778ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:50