បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប្តាហ៍នេះមិនកែប្រែការដឹកនាំឲ្យបានល្អ

ដោយៈ រ៉េត ខេត្តបន្ទាយជ័យ ថ្ងៃទី 29 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 04:43 នាទី ចំនួនអានៈ 1653

ខេត្តបន្ទាយមានជ័យ ក្រោយពីមានរឿងអាស្រូវ ស្អុយអាសោចបញ្ច្រាស់ខ្យល់ មានទាំងកាសែត វេបសាយ ទូរទស្សន៍ផ្សាយជាបន្តបន្ទាប់ជុំវិញរឿងពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលកន្លងមក មេសាខារូបនេះបាន ដឹកនាំបែបបក្ខពួកនិយម គៀបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខណ្ឌ័ឲ្យទៅធ្វើការពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិលដែលជាសាច់ញាតិខ្លួន២នាក់ឲ្យមកធ្វើការជំនួស។

ភាពមិនប្រកតីនេះ បានធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើនសម្តែងការមិនពេញចិត្ត គឺមកពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរំលោភលើការងាររបស់ខ្លួន ធ្វើការមិនបានអនុវត្តន៍តាមប្រកាស់របស់ក្រសួងនិងតាមឋានានុក្រម។

ប្រភពពត៌មានបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ សាន វិជ្ជាសារ៉ាវុធ បានរៀបយុទ្ធសាស្ត្រ១ខែចុះត្រួតពិនិត្យតាមផ្សារឲ្យបាន២ដង ដើម្បីយករូបភាព សកម្មភាព ធ្វើរបាយការណ៍រាយការជូនថ្នាក់លើ។សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដើម្បីបិតបាំងរឿងអាស្រូវរបស់ខ្លួន បង្ក្រាបអ្នករកស៊ីតូចតាច ឃុបឃិតជា មួយឈ្មួញធំៗ ក្រុមហ៊ុនធំៗ នាំចូលទំនិញ ផលិតផល ខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ សាច់មាន់ខូចគុណភាព និងប្រហិតគ្រប់ប្រភេទ បង្កប់ក្នុងរទេះទំនិញ នាំចូលពីថៃមកកម្ពុជាតាមច្រកប៉ោយប៉ែត ដើម្បីយកទៅលក់ចែកចាយបន្តតាមបណ្តាខេត្ត និងភ្នំពេញ។

ក្រោយពីកាសែត វេបសាយក្នុងស្រុកជាច្រើនបានចុះផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមាន លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីកាំកុងត្រូលនៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។

ក្នុងជំនួបប្រជុំនោះ លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានព្រមានយ៉ាងចាស់ ដៃចំពោះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យថា លោកទុកពេលឲ្យ១សប្តាហ៍ឲ្យកែប្រែការដឹកនាំ ពង្រឹងការងារឡើងវិញ ត្រូវសាមគ្គីគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យកូនចៅ(មន្ត្រីក្រោមឱវាទធ្វើវិញតាមឋានុក្រម)។ លោកថា សព្វថ្ងៃនេះការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយណាស់ ហើយបទល្មើសខុសច្បាប់ របស់ឈ្មួញលួចបង្កប់ទំនិញខូចគុណភាពកើនឡើងពេញបន្ទុក រាល់ពេលសមត្ថកិច្ចតាមបណ្តាខេត្តដូចជា បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់បានសាច់មាន់ ប្រហិតនិងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញតែងតែឆ្លើយថា នាំចូលពីថៃតាមច្រកប៉ោយប៉ែតតែរហូត បើអសមត្ថភាពគួរតែដឹងខ្លួនហើយ?

គួរបញ្ជាក់ថា កន្លងទៅលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួនដូចមហាទេពស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះមក ប្រើ់ប្រាស់គៀបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានះស្មើអគ្គនាយក។ហើយការឃុបឃិតជាមួយឈ្មួញ ដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង១០០បាត ១ថ្ងៃមានឡានប្រពី៣០០ទៅ៥០០ឡាន ចឹងមានន័យថា គ្រាន់តែ១ថ្ងៃលោកប្រធានសាខាកាំកុងត្រូលរូបនេះអាចរកចំណូលក្រោមតុពីឈ្មួញបានរាប់ម៉ឺនបាត។ ចំណូលទាំងនោះ សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព មួយចំនួនគឺចិញ្ចឹមមេកើយរបស់ខ្លួន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងយកលុយមួយចំនួនជួយបក្ស។ ព្រោះតែមានខ្នងក្រាស់និងខ្សែធំបែបនេះហើយមើលទៅ បានជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើព្យុះធ្វើភ្លៀង ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខូចគុណភាពចូលពីថៃទាំងយប់ទាំងថ្ងៃ និងដាក់កូនចៅរាប់ក្បាលឡានយកលុយយ៉ាងរំភើយ មិនខ្វល់ពីការប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋឡើយ។

ពាក់ពន្ធ័ករណីនេះ អ្នកសារពត៌មានយើង បានខលទៅសម្ភាស៍ផងដែរប៉ុន្មានថ្ងៃកន្លងទៅនេះ តែគួរឲ្យសោកស្តាយដែលទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ៕ ដោយ៖ព្រះនរាយណ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1872ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1832ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន2081ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2981ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1702ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1751ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3537ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1709ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1680ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1808ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1150នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1150នាក់
ខែនេះ    16693នាក់
ឆ្នាំនេះ   299345នាក់
សរុប   57650741នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:14