លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបានសម្រេចក្នុងរឿងគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 11:26 នាទី ចំនួនអានៈ 2002

នៅម៉ោង​ប្រហែល៧ល្ងាចថ្ងៃទី២៦ខែ​មករាឆ្នាំ២០១៩ នៅចំនុចរោង​កណ្តាល​ដៃ​មនោ បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ មាន​ករណី​ចាប់​វាយសម្លាប់​​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​បីនាក់ ដែល​ជន​ដៃដល់ត្រូវ​បាន​គេ​ស្គាល់ថា ជាបក្សពួក​របស់​លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយ​ជាបញ្ជារបស់លោក គង់ មង្គល តែម្តង

អ្នក​កាសែត​ដែលត្រូវ​បាន​ជនដៃដល់​ជិត​២០នាក់​ចាប់គ្រៀកអូស​យក​ទៅ​វាសម្លាប់​នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស​ អាយុជាង៥០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប កាន់​កាត​កាសែត សមាគមអ្នក​សារព័ត៌​មាន​កម្ពុជា​ដើម្បីសេរីភាព។

សាក្សីបាន​ឃើញ​ហេតុការណ៍បាន​ប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅដល់កន្លែង​កើត​ហេតុ ហើយ​បាន​ដើរថត​យកសកម្ម​ភាពល្មើស​ច្បាប់មួយចំនួន និង​រូប​ភាព​នៅតំបន់​បឹង​ពា​រាំងដែលមាន​អាស័យដ្ឋាន​​ខាងលើ តែ​ប្រហែល​៣០នាទីក្រោយមក មានក្រុម​មនុស្ស​មួយ​ក្រុម​មានគ្នាជិត២០នាក់ត្រៀម​ហើយ​ជាស្រេច​ ដែលត្រូវ​បាន​​គេ​ស្គាល់ថា ជាកូន​ចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស​ លោក ស៊ីម ឈីវឈានពិសិដ្ឋ យក​ទៅវៃត្រង់ដំចំកណ្តាលមុខ ដើម​ទ្រូវ​ ពោះ និង​ទាត់ប្រដាប់ភេទ រហូត​ដល់សន្លប់។ បន្ទាប់​មកលោក គង់ មង្គល បាន​បញ្ជា​អោយ​កូន​ចៅរុញ​ឡាន​របស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុង​ព្រៃដើម្បីបំបាត់ភស្តុតាម និង​បញ្ជា​អោយ​កូន​ចៅ​​កាក់​ម៉ូតូ​អ្នក​កាសែតដែលរួម​ដំណើរ និង​ម៉ូតូខាងសហគមចុងឃ្នាស រុញ​ចូល​ក្នុង​ព្រៃ​ទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុន​ចុះ​ទៅកន្លែង​កើត​ហេតុ​ខាង​លើ​លោក​​បាន​រាយ​ការ​ជូន​មេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយ​និង​មេប៉ុស្តិ៍សង្កាត់​ចុង​ឃ្នាស និង​សហគ​ម​ចុង​ឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើប​សមត្ថ​កិច្ចទៅទាន់ពេល បាន​ជាលោក ស៊ីម ឈីវ​ឈានពិសិដ្ឋ អាច​នៅ​មាន​ជីវិត​នាំ​យក​ទៅស​ង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មាន​ខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការ​រំលោ​ភ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំ​បន់​ត្រី​ពង​កូន​របស់រដ្ឋ​ហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាច​មានលុយ ដែលមានការ​ឃុបឃិតពីអាជ្ញាធរដែនដី និង​មនុស្សមួយចំនួនទៀត។

សាក្សីម្នាក់បាន​ប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃ​នេះ​មាន​គេ​ប្រព្រឹត្ត​បទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយ​រៀប​គំ​រោង​សម្លាប់​តែ​ម្តង​ តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នក​សារព័ត៌មានដែលទៅជាមួយផង មាន​ខាង​សហគម​ចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ​អាច​នៅ​សល់ដង្ហើមចុងក្រោយមិនស្លាប់។

កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍​សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមាន​អ្នក​ណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។

រហូតមកដល់ពេលនេះ ក្រុម​ជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត​ មិន​ទាន់ត្រូវ​បាន​ចាប់ខ្លួននៅឡើយ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូម​សំនូមពរទៅ ខាង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និង​លោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើស​មក​ផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូម​អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និង​នៅក្រៅស្រុកជួយ​រកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​មន្រី្ត​បរិ​ស្ថាន​នៅ​ក្រ​សួង​បរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះ​ត្រង់ មិន​ស៊ីសំណូកសូកប៉ាន់ តែបន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​មន្ត្រីបរិស្ថាន​ខេត្ត​សៀម​រាប ​ទទួល​បន្ទុក​ខាង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅក្នុងខេត្តសៀមរាប មិន​បាន​មួយឆ្នាំផង ត្រូវបាន​ជនខិលខូច​រៀប​ចំ​គំរោង​ទំលាក់​កំហុសអោយរូប​លោក ផ្ទួនៗ ខណះ​ដែលលោក​បានចុះ​​ស្រាវ​ជ្រាវ និង​ចុះ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​ឈើ​នៅលើ​ខ្នង​ភ្នំគូលេន និង​បទ​ល្មើស​នេសាទ​នៅ​បឹង​ពា​រាំង​ ហើយរូបលោក​មិន​ព្រម​ទទួលសំណូកសូកប៉ានពីក្រុម​ទុច្ចរិតជន ធ្វើ​តាម​តែ​ផ្លូវ​ច្បាប់ ទើប​មានវាសនារហូតដល់ធ្វើ​ជាអ្នកកាសែតដូច​សព្វថ្ងៃនេះ  ព្រោះ​តែ​ការ​ឈឺ​ចាប់​រង​នូវ​អំ​ពើ​អយុ​ត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិន​អាចរស់នៅជាមួយហ្វូងក្អែកបានទេ“។

នៅយប់ថ្ងៃកើតហេតុលោក គង់ មង្គល បានបដិសេធថា លោកមិនបាននៅកន្លែងកើតហេតុដូចការចោទប្រកាន់នោះទេ អ្នក ដៃដល់ជាកូនចៅរបស់លោក តែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោកគង់មង្គលបានធ្វើសន្និសីទកាសែតនៅសង្កាត់ជ្រាវថា លោកនៅកន្លែងកើតហេតុមែនតែលោកមិនបានវាយជនរងគ្រោះនោះទេ លោកជាអ្នកជួយឃាត់ មិនអោយកូនចៅលោកវាយលោក ស៊ីម ឈាវឈានពិសិដ្ឋទៅវិញ។ សូមមហាជនពិចារណាដោយខ្លួនឯង៕ ដោយ: ផ្លុង រ៉េត

អត្តបទពាក់ព័ន្ធផ្សេងៗទៀត៖

 លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន337ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1667ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1815ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1725ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2329ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1825ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2198ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2550ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1587ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2687ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:41