ភ្ញៀវទេសចរណ៍បរទេសដែលមកដើរលេងកម្សាន្តនៅខេត្តសៀមរាបមួយចំនួនបានជួលម៉ូតូជិះដើរលេងក្នុងក្រុងសៀមរាប និងជិះទៅមើលប្រាង្គប្រាសាទបុរាណនានាយ៉ាងគគ្រឹគគគ្រេង ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ។
លោក ជឹមសុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការនគរបាលខេត្តសៀមរាប ធ្លាប់បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោគនៃព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតិអោយភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជួលយានយន្តគ្រប់ប្រភេទបើកបរដោយខ្លួនឯងនោះទេ។ លោក ជឹមសុវណ្ណ បន្តថា មានករណីលើកលែងចំពោះបុគ្គលិកជាជនបរទេសនៃអង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាចបើកបរដោយខ្លួនឯងបាន ប៉ុន្តែត្រូវមានប័ណបើកបរជាលក្ខណះអន្តរជាតិ ដែលមានសុពលភាពត្រឹមត្រូវ។
នៅរសៀលថ្ងៃទី១៥ខែគុម្ភៈ ឆ្នាំ២០១៩នេះ លោក ជឹមសុវណ្ណ បានប្រាប់តាមទូរស័ព្ទទៀតថា ភ្ញៀវបរទេសដែលជួលម៉ូតូទាំងនោះ អោយតែជួបលោក គឺលោកតែងតែចាប់អោយធ្វើកិច្ចសន្យា តែម្ចាស់អ្នកជួលម៉ូតូនៅតែលួចជួលមិនចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោកនិងលើកករណីនេះនៅក្នុងអង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។
យោងតាមការឃើញផ្ទាល់ភ្នែកជាក់ស្តែងជារៀងរាល់ថ្ងៃពីក្រុមអ្នករត់រឺម៉ក រត់តាក់ស៊ី និងពលរដ្ឋនៅក្នុងខេត្តសៀមរាប បានអោយដឹងថា ភ្ញៀវទេសចរណ៍បរទេស នៅតែជួលម៉ូតូជិះយ៉ាងអាណាធិបតេយ្យជារៀងរាល់ដោយគ្មានការរំខានពីសមត្ថកិច្ចណាទាំងអស់។
មតិពលរដ្ឋម្នាក់បានលើកឡើងថា បើខាងសមត្ថកិច្ចពាន់ព័ន្ធ ជាពិសេសខាងប៉ូលីសចរាចរណ៍ មានចេតនាហាមឃាត់ភ្ញៀវបរទេសមិនអោយបើកបរដោយខ្លួនឯងមែននោះ វាមិនលំបានទេ គ្រាន់តែសហការជាមួយខាងអ្នកឆែកសំបុត្រគ្រប់ច្រកចេញចូលគឺអាចទប់ស្កាត់បានបាត់ទៅហើយ ព្រោះម៉ូតូដែលភ្ញៀវជួលទំាងនោះគ្មានស្លាប់ហោះនោះទេ។
សូមរំលឹកផងដែថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏ធ្លាប់បានប្រកាសតាមទូរទស្សន៍ក្តែងៗផងដែរ មិនអោយភ្ញៀវបរទេសជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់បរទេសបើកបរបង្ករគ្រោះថ្នាក់ចរាចណ៍ផ្ទួនៗកាលពីឆ្នាំ២០១៨កន្លងទៅ។
រីឯកាលពីឯកឧត្តម ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប លោកក៏ធ្លាប់បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ហាមដាច់ខាតមិនអោយភ្ញៀវបរទេសជួលយានយន្តបើកបរដោយខ្លួនឯងនោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់តែជួលព្រោងព្រាតដដែលរហូតមកដល់រាល់ថ្ងៃនេះ។
ពលរដ្ឋនៅខេត្តសៀមរាប ចោទសួរទៅ ឯកឧត្តម ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាបថា តើឯកឧត្តមមានដែលបានគិតគូពីបញ្ហាភ្ញៀវទេសចរណ៍បរទេសជួនម៉ូតូបើកបរដោយខ្លួនឯងដែរឬទេ? ឬមួយឯកឧត្តមក៏មានភាគហ៊ុនក្នុងមុខជំនួញជួលម៉ូតូអោយភ្ញៀវបរទេសនេះដែរ បានជាមិនព្រមបញ្ចប់ករណីនេះ?
សូមបញ្ជាក់ថា ការជួលម៉ូតូអោយភ្ញៀវបរទេស គឺបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ ស្ទើរជារៀងរាល់ថ្ងៃ ហើយម្យ៉ាងវិញទៀតវាមិនស្របទៅនិងផ្លូវច្បាប់ទៀតផង៕ ដោយ៖ផ្លុងរ៉េត







ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
| ថ្ងៃនេះ | 459 | នាក់ |
| ម្សិលមិញ | 1628 | នាក់ |
| សប្ដាហ៍នេះ | 9026 | នាក់ |
| ខែនេះ | 10246 | នាក់ |
| ឆ្នាំនេះ | 55625 | នាក់ |
| សរុប | 57407021 | នាក់ |
| ថ្ងៃទី 08 ខែ 02 ឆ្នាំ 2026 ម៉ោង 05:52 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

