សង្វៀនជល់មាន់ងបនល្បែងបៀ អាប៉ោង គ្រប់ប្រភេទដ៏ធំមួយកន្លែង ដែលមានទីតាំងនៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឃា ប្រហែល ៥០ ម៉ែត្រ ក្នុងចំកាស្វាយចន្ទី តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ផ្លូវបំបែកពីអូរពងមាន់ ខេត្តស្ទឹងត្រែង ទៅខេត្តរតនគីរី ចម្ងាយប្រហែលជាង ២០ គីឡូម៉ែត្រពីអូរពងមាន់ទៅ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៥៩ ចម្ងាយប្រហែល ៣០០ ម៉ែត្រ ពីបង្គោល។
ជាក់ស្ដែងកន្លែងសង្វៀនជល់មាន់និងបនល្បែងបៀអាប៉ោងដ៏ធំមួយកន្លែងនេះ បានធ្វើការបើកលេងជាយូរណាស់មកហើយ តែគ្មានអាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះ បើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនគិតពី ភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។
សូមបញ្ជាក់ផងដែរថា កន្លែងលេងជល់មាន់និងបៀអាប៉ោងនេះ គឺគេលេងក្នុងមួយសប្ដាហ៍ លេងចំនួនបីថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ និងមានមនុស្សចូលទៅលេងជាច្រើនរាប់រយនាក់ លាន់ឮសម្លេងកងរំពងហ៊ោកញ្ជ្រៀវ ផ្អើលអស់អ្នកភូមិអ្នកស្រុកនៅទីនោះ។
ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម មុំ សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្ដម ម៉ៅ ដារ៉ា ស្នងការខេត្តស្ទឹងត្រែង សូមឯកឧត្ដមមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងជល់មាន់និងបនល្បែងគ្រប់ប្រភេទនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។ ដោយ៖ ម៉េង ឈិនចិន (សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ)






កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
| ថ្ងៃនេះ | 403 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8610 | នាក់ |
| ខែនេះ | 78322 | នាក់ |
| ឆ្នាំនេះ | 475330 | នាក់ |
| សរុប | 57826726 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

