អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 1878

អាគារមួយខ្នង​សាង​សង់ជិតរួច​រាល់ដោយ​គ្មាន​ច្បាប់​អនុញ្ញាតអ្វីបន្តិចសោះ ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ម្ចាស់​អាគារឈ្មោះលោកស្រី ហ៊ុយ នីន ​បាន​យកឈ្មោះ​អ្នក​ធំ២នាក់​មក​ធ្វើ​ជាខ្នង​បង្អែក​ក្នុង​ការ​បន្លាច​សមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងខេត្ត។

កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ម្សិលមិញ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដូចជាលោក ពូ សុជា ប្រធានការិយាល័យ​លំនៅដ្ឋាន លោក ឆយ គឹមឆេង ខាងអន្តរវិស័យខេត្ត និង​លោក​មេភូមិ​មេឃុំ បានចុះ​ដល់​កន្លែង​សាងសង់ ហើយ​សុំមើល​លិខិតស្នាម​ក្នុងការ​សាសង តែអ្វីដែល​ហួស​ថ្លែងនោះគឺ ប្អូនស្រីម្ចាស់ផ្ទះឈ្មោះ ឃួន ដានីន បាន​ប្រាប់​ថា គាត់​អត់​មាន​ច្បាប់​អ្វីទេ មាន​តែ​​លិខិត​មួយ​ច្បាប់​របស់រដ្ឋ​បាល​សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានអត្ថន័យឃ្លា​ចុងក្រោយដូចតទៅ ” ពាក់ព័ន្ធ​នឹង​ករណីនេះ សូម​លោក​ស្រី​រៀប​ចំប្លង់ស្ថាបត្យកម្ម​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ស្រប​តាម​ទម្រង់ដីរបស់លោក​ស្រី​ជាក់ស្តែង​ រួច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាតសាង​សង់​មក​រដ្ឋ​បាល​ខេត្ត​ជាមុន​សិន មុន​នឹង​ធ្វើ​ការ​សាង​សង់“  តែលោកស្រី ហ៊ុយ នីន មិន​បាន​ទៅសុំច្បាប់​សាងសង់តាម​ការ​នែនាំរបស់សាលាខេត្តទេ ហើយថែមទាំងយកឈ្មោះអ្នកធំមកបន្លាចគេឯងទៀត។

បើយោង​តាម​សម្តីប្អូនស្រីលោកស្រី ហ៊ុយ នីន ឈ្មោះ ឃួន ដានីន បាន​ប្រាប់​សមត្ថកិច្ច និង​អ្នក​កា​សែតកាល​ពី​រសៀល​ម្សិល​មិញថា កាលពីរដ្ឋ​ធ្វើ​ផ្លូវ​ទំលុះផ្សាររាត្រីផល្លាអង្គរ ប៉ះចំផ្ទះរបស់គាត់​ប្រហែល​មួយម៉ែត្រ ហើយ​បាន​វៃចោលជ្រុងផ្ទះដែលប៉ះផ្លូវ បន្ទាប់​មក​បងស្រីគាត់​បាន​សុំទៅ​សម្តេច​​ពីជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង ដើម្បីសាងសងផ្ទះ​ឡើង​វិញ ហើយ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង បាន​ប្រាប់​ថា អោយ​សាងសង់វិញចុះ ទើប​ពួកគាត់​ហ៊ានសាងសង់ផ្ទះដូច​ក្នុង​រូប​ភាពនេះ។

ខាងសមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចុះ​ត្រួតពិនិត្យ​​អាគារ​កំពុង​សាងសង់​អត់​ច្បាប់​នេះ​ បាន​ប្រាប់​អ្នក​កាសែត​​កម្ពុជា​សុវណ្ណភូមិថា តាម​ការ​កំណត់​នៅក្នុង​ខេត្តសៀមរាប អាគារ​ដែល​ខ្ពស់​បំផុត​គឺ​ត្រឹម​តែ ១៤ម៉ែត្រប៉ុណ្ណោះ ឯអាគារបស់​លោកស្រី ហ៊ុយ នីន មាន​កំពស់​ដល់ទៅ ១៩ម៉ែត្រ ហើយ​ថែម​ទាំង​មិន​មាន​ច្បាប់​សាងសង់ទៀតផង។

លោកស្រី ហ៊ុយ នីន បាន​យក​ឈ្មោះថ្នាក់​ដឹកនាំធំៗពីររូបខាងលើ​​មក​បន្លាចក្រុម​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់រួញ​កដូច​អណ្តើក​ក្នុង​ស្នូក មិន​ហ៊ាន​ចុះ​អនុវត្ត​ទួនាទីរបស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់​។

ពលរដ្ឋ​ដែល​ដឹងរឿង​ករណីសាងសង់ផ្ទះ​អត់ច្បាប់ ហើយខ្ពស់ហួសការកំណត់​ខាងលើនេះ បានរិះគន់ថា បើមន្ត្រីអនុវត្តច្បាប់​ ខ្លាច​អំណាច​អ្នកធំដូច្នេះ ចាំបាច់​បង្កើត​ច្បាប់​មក​ធ្វើ​អី មេច​មិន​​ដុត​សៀវ​ភៅ​ច្បាប់​ចោល​អោយអស់ពី​ប្រទេស​កម្ពុជាទៅ ហើយ​រំលាយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ចោទទៅ ដើម្បី​អោយ​អ្វីៗវាស្មើភាពគ្នា ជាពិសេសក្រសួង និង​​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង គួរ​តែ​រំលាយចោល ព្រោះមិន​ហ៊ាន​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ចំពោះ​អ្នក​មាន​ ឬអ្នក​មាន​ខ្សែ​ស្រ​ឡាយ​អ្នក​ធំ អនុវត្ត​បាន​តែអ្នក​ក្រតូច​តាម​អត់​អំណាច​យ៉ាង​ដូច្នេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1848ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1849ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1642ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1827ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន2017ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2682ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1917ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1798ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2322ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2475ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02