សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 1840

គំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និង​លោក គង់ បឹប ក្រុម​ប្រឹក្សា​សង្កាត់​ជ្រាវ អះអាងថា ជាគំរោង​របស់​សម្តេច​សង្ឃរាជប្រគល់​អោយ​ មានច្បាប់​​គ្រប់​គ្រាន់​ ២-ប្រ​ជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយ​ដី​ធ្វើ​បា​រាយណ៍នេះមិន​មែន​ជា​គំ​រោង​របស់​​សម្តេច​សង្ឃទេ ជាគំរោង​របស់​អ្នក​មាន​លុយ​មាន​អំ​ណាចជា​មួយ​អាជ្ញាធរ​ដែនដី​​ឃុបឃិត​គ្នា​ជាប្រព័ន្ធក្នុង​ការ​ជីក​យក​អាចម៌ដីលក់យកលុយដាក់​ហោ​ប៉ៅ​តែ​ប៉ុណ្ណោះ?

យោងតាមឯកសារបែកធ្លាយ​ដែល​អ្នក​យក​ព័ត៌មានយើង​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ ​ខែមិនា​ឆ្នាំ​២០១៩ ម្សិលមិញមានដូចតទៅ៖

១-ស.ជ.ណ លេខៈ៩៤៩  របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បាន​ជម្រាបជូន៖

          -ឯកឧត្តមទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់

          -ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម

          -ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប

          សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើ​ប្រាស​ទឹក​អាងទំនប់ទឹកជ្រាវ ថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ វត្ត​អារាម មន្ទីរ​ពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជា​ដើម ដែល​ផ្តល់​ប្រយោជន៍ដល់សាធារណជន​ ដោយមិន​កែប្រែស្ថានភាពដីពីដី សា​ធា​រណ:របស់រដ្ឋ ទៅ​ជា​ដី​ឯក​ជន​របស់រដ្ឋទេ។

២-លិខិតរបស់​ សម្តេច​សង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជាធិតី ទេព វង្ស និង​ជាប្រធានទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍អាង​ទំនប់​៧៨ និង​តំបន់អភិរក្ស​បឹង​ពារាំង ស្ថិត​ក្នុង​ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

៣-លិខិតរបស់ សម្តេច​សង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិ​រាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេច​ដក​សិទ្ធិ​ពី​លោក​ គង់ មង្គល ​ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឃន៍តាមផែនការ និង​គោលការណ៍​ឱ្យបានដល់គោលដៅ។

៤-លិខិត លេខ ពិសេស របស់សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុង​ជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុន​គ្រីន​ខេមបូឌា​ ប្រភើធី អ៊ីន​វេសមេន ឯក.និង​ជាឯកឧត្តមទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ព្រះ​អគ្គ​ម​ហា​សង្ឃ​រា​ជា​ធិប​តី ទេព វង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ និង​កសាង​សមិទ្ធិផល នៅក្នុង​មជ្ឈមណ្ឌល់​វត្ត​អរុណសួស្តី ដែលប្តូរមក​ វត្តវប្បធម៌សន្តិភាព​ លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅ​ចំណុច ០៣ភូមិ ក្នុង​នោះ​មានភូមិ​ជ្រាវ ភូមិតាចេក និងភូមិ​បុស្ស​ក្រឡាញ់​ ក្នុង​សង្កាត់ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឯកភាព​ថ្វាយ និង​ប្រគេន​តាម​រយះលិខិត​លេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥ របស់​ទីស្តីការ​គណះរដ្ឋមន្ត្រី។

តាមរយះលិខិត​នេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មាន​សិទ្ធិពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​អភិវឌ្ឍន៍និង​កសាង​សមិទ្ធិផ្សេងៗនៅក្នុង​មជ្ឍមណ្ឌល​វត្ត​វប្បធម៌សន្តិភាពចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខេ​នេះ​តទៅ។

អាស្រ័យ​ហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់​ជាន់​ថ្នាក់ និង​ប្រជាពល​រដ្ឋ​សហការរីករាយជាមួយឯកឧត្តម អ្នក​ឧកញ្ញា ឡា្ញញ់ ភារ៉ា និង​ចាត់​ចែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខា​នេះតទៅ។

លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់​ជ្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា គំរោង​ដែល​កំពុង​ជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញ​ក្នុង​តម្រៃ២ម៉ឺន៥ពាន់ដុល្លារ​​ក្នុង​១ហិកតា គឺដើម្បីយក​លុយ​អោយ​ថ្ងៃគ្រឿងចក្រដែលជួល​ពីក្រុម​​ហ៊ុន​ផ្សេង​ៗ ហើយ​ដើម្បីរៀប​ចំធ្វើ​ខ្នង​ទំនប់​ដែល​មានទទឹងទំហុំ​១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់​ជួល​អោយ​អ្នក​​វិនិយោគ​ យក​លុយមក​អភិវឌ្ឍន៍សង្កាត់​ជ្រាវ។ លោក គង់​ បឹប បន្តថា ការ​ជីកដីធ្វើ​បា​រាយណ៍​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង មានរូប​លោកផ្ទាល់ជា​អ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានស​ហគមន៍ជ្រាវ និង​មានការ​ផ្តិតមេដៃគាំទ្រពីមេភូមិ​ទាំង​៧ភូមិផងដែរ។ លោក គង់​ បឹប បន្ថែមថា ការ​សាងសង់អាគារ​ផ្សេងៗ​ជារឿង​របស់​សម្តេច​សង្ឃរាជទេពវង្ស លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងនោះទេ។

          សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តី​​អ្នក​នាំពាក្យ​របស់​​​សម្តេច​សង្ឃរាជទេពវង្ស ​តាម​យោងតាម​ឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើ​បារាយណ៍នៅ​សង្កាត់​ជ្រាវ​នាពេលបច្ចុប្បន្ននេះ មិន​មែន​ជាគំរោងរបស់​សម្តេច​ព្រះសង្ឃ​រាជទេ គឺជាគំរោងក្លែងក្លាយ​កាយយកដីលក់​យក​លុយដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួនហើយ។

ពលរដ្ឋ​នៅសង្កាត់​ជ្រាវ​សូម​អំពាវនាវ ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ សម្តេច​ ស ខេង សម្តេច​ ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើរ​ពុក​រលួយ​មេត្តា​ ត្រួត​ពិនិត្យ ការ​ជីកយក​អាច​ម៌ដី ធ្វើ​បារាយណ៍ខាង​លើ​នេះផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2315ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1556ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3956ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2536ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1881ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន2059ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1785ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2180ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1559ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1750ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6480នាក់
ខែនេះ    76192នាក់
ឆ្នាំនេះ   473200នាក់
សរុប   57824596នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:59