តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 18 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 06:40 នាទី ចំនួនអានៈ 1681

លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក​ សង្កាត់ជ្រាវ ក្រុង​សៀម​​រាប មុខរបរ​ជា ចាងហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការ​កណ្តាល​ក្នុង​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប មានគេហទំព័រឈ្មោះ www.ksnews.info និង បណ្តាញ​សង្គម​ហ្វេស​​ប៊ុគឈ្មោះ Ret Phlong។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ បាន​កោះ​អញ្ជើញ​​លោក ផ្លុង រ៉េត ទៅសាលាសង្កាត់ជ្រាវ​ដើម្បីដោះ​ស្រាយបណ្តឹង ដែល​លោក គង់ មង្គល​ប្រធានសហគមន៍ជ្រាវ បានប្តឹងចោទថា ផ្សាយព័ត៌មានមិន​ពិត បរិហាកេរ្តិ៍ និង បទញុះញង់ បន្ទាប់ពី​លោក​ ផ្លុង រ៉េត បាន​​ឡាយផ្សាយព័ត៌មាន រឿង​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក ​លក់ដីព្រៃលិច​ទឹក កាយ​ដី​លក់ថា​ធ្វើ​បារាយណ៍ ហើយបឹងពារាំងអស់ព្រៃ អស់សត្វ អស់ត្រី មានធម្មជាតិ មិន​ចេះ​ថែរក្សា ​តាមបណ្តាញសង្គមឈ្មោះ Ret Phlong។

ភាគីខាងលោក ក្អោប រ៉ន និង លោក គង់ មង្គល់ តម្រូវ​អោយលោក ផ្លុង រ៉េត ឡាយ​ផ្សាយ​ព័ត៌​មាន​បក​ស្រាយទទួលថា ខ្លួនបាននិយាយខុសទាំងស្រុង។ តែខាងលោក ផ្លុងរ៉េត ចាង​ហ្វាង​កា​សែត​​កម្ពុជា​សុវណ្ណភូមិ សុំអោយលោក គង់ មង្គល សរសេរលិខិតបកស្រាយដោយខ្លូនឯង ប្រ​គល់​ជូនលោក នោះលោក និង​ចុះផ្សាយអោយ តែខាងលោក គង់ មង្គល មិន​ព្រម​ហើយ​លោក​ ផ្លុងរ៉េត ក៏បានបដិសេធផងដែរ ក្នុងការ​បកស្រាយបំភ្លឺសាឡើងវិញជំនួសលោកគង់ មង្គល់ ព្រោះលោក​សំអាងថា អ្វីៗ​ដែល​លោក​​​បាន​ផ្សាយសុទ្ធតែត្រឹមត្រូវ ហើយជារឿងពិត ជាពិសេស​ពាក្យសម្តី​ទាំង​ឡាយ​ដែល​លោក​បាន​និយាយ​គឺគ្មានពាក្យណាមួយដែលបានញុះញង់ អោយ​នរ​ណា​ម្នាក់ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ទេ។

ការ​ចចារ​មិន​ត្រូវ​គ្នា ជាហេតុធ្វើ​អោយលោក​ ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នក​សម្រប​សម្រួល​រវាង​លោក គង់ មង្គល និង​ លោក ផ្លុង រ៉េត ខឹងច្រឡោត​តោតតូង បិត​សាវនាការដើរចេញពីសាលា​សង្កាត់​​យ៉ាង​លឿន ហើយបោះពាក្យសម្តីថា អញ់នឹងប្តឹងឯងទៅតុលាការ។

ដីកាកោះពីតំណាង​អយ្យ​សាលាដំបូង​ខេត្តសៀមរាប សុំណុំរឿងព្រហ្មទណ្ឌ លេខ ២៧២ ចុះ​ថ្ងៃ​ទី១៤​ ខែមីនា ឆ្នាំ២០១៩ ដែល​ចេញ​ដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះប្លង់ រ៉េត អោយចូលខ្លូន​បំភ្លឺ​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល ត្រូវ​បាន​មន្ត្រីប៉ូលីស​សង្កាត់ជ្រាវ យកទៅ​ប្រគល់ជូនសាច់ញាតិរបស់លោក ផ្លុង រ៉េត អោយ​ផ្តិត​មេដៃទទួលជំនួស។

រហូតមកដក់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណ​ភូមិ​មិន​ទាន់សម្រេច​ចិត្តនៅ​ឡើយថា គួរ​ចូលទៅបំភ្លឺ ឬមិន​ទៅនោះទេ ព្រោះដីកាកោះ មិន​មែន​ជា​ឈ្មោះ​របស់លោកទេ។ លោក ផ្លុងរ៉េត បារម្ភថា ក្រែងតុលាការកោះហៅអ្នក​ផ្សេង ហើយ​លោក​ទៅ​ចូល​ខ្លួន​ជំនួស វាខុសទៅនឹងនីតិវិធី។

សូមបញ្ជាក់បន្ថែមថា ទាំងលោក គង់ មង្គល ទាំងលោក​ ក្អោប រ៉ន សុទ្ធតែជាបុគ្គលបំផ្លាញជាតិ​ ដូច​ជា លក់ព្រៃលិចទឹកតំបន់បី អោយឈ្មួញឈូសឆាយព្រៃលិចទឹក កាយដីលក់រាប់រយ​ហិកតា យកលេសថា ធ្វើ​បារាយណ៍អោយសម្តេចសង្ឃ អោយគេ​លួចឆក់ត្រីក្នុង​បឹង​ពារាំង រៀបគម្រោង សម្លាប់​អ្នកកាសែតជាដើម ហើយ​នៅ​មាន​រឿង​រាវអាស្រូវ​ជាច្រើនទៀត ដែល​បណ្តាលអោយ​ប្រជាពលរដ្ឋ​នៅសង្កាត់ជ្រាវ មាន​ការ​ខឹង​សម្បារ​មិន​គាំទ្រ ហើយបានបោះឆ្នោតទំលាក់ចៅ​សង្កាត់​​រូប​នេះ កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិមុន៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1804ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន13049ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1793ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1818ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1963ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2795ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1685ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1814ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1831ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1869ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      354នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11025នាក់
ខែនេះ    33534នាក់
ឆ្នាំនេះ   527998នាក់
សរុប   57879394នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:25