បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:41 នាទី ចំនួនអានៈ 1793

នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​របស់​ បុគ្គល ក្អោបរ៉ន។

១-ដីព្រៃលិច​ទឹកនៅតំបន់៣​ក្នុង​សង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវ​វស្សារាប់​សិបហិចតា ត្រូវ​បាន​​លោក ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​ ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ លក់​អោយ​ក្រុម​ឈ្មួញ​មាន​លុយ​មហា​សាល​ដោយសម្ងាត់ ហើយ​បណ្តោយ​អោយ​ឈ្មួញ​​ឈូសឆាយ​កាប់ឆ្ការរុករានទន្ទ្រានបើ​ទោះ​ជា​ក្អោបរ៉ន ​ដឹកថា​ជាដីរបស់រដ្ឋក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​​ហើយក៏ដោយ។

២-បឹងបួរត្រពាំង​បុរាណ ក្អោបរ៉ន បិតភ្នែក​អោយ​បក្សពួក​របស់ខ្លួន​លុប​យក​ដីលក់ ឬសាងសង់គេ​ហដ្ឋានរាប់​សិប​កន្លែងនៅសង្កាត់​ជ្រាវ ជាថ្នូរក្នុងការ​យក​លុយក្រោម​តុដាក់ហោប៉ៅប៉ាវ​ស្រីក្មេង​តាម​ខ្ចុះ និង​តាម​ហាងខារ៉ាអូខេនាពេលរាត្រីកាល។

៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជ​មួយចំនួន​ដើម្បីបិត​បាំង​រឿង​រាវ​អាស្រូវ​ និង​អំពើពុក​រលួយ​របស់ខ្លួនដែល​បាន​កើត​ឡើង​នៅក្នុង​សង្កាត់​ជ្រាវ។

៤-ក្អោបរ៉ន ធ្វើ​ជាមេឃុំ/ចៅសង្កាត់​ជ្រាវជាយូរ​ឆ្នាំ តែ​មិន​មាន​ការ​អភិវឌ្ឍន៍អ្វីសោះ មាន​តែ​ការ​ឃុប​ឃិតបំផ្លាញធនធានធម្ម​ជាតិ ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​ស្អប់ខ្ពើម បោះឆ្នោត​ទម្លាក់ដោយសម្ងាត់ ​កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។

៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួន​ឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​កាសែត​ ដើម្បីបំបិតមាត់ មិន​អោយ​ផ្សាយរឿង​រាវ​អាស្រូវ និង​រឿង​ពុក​រលួយ​​ដែល​ខ្លួន​បាន​ប្រព្រឹត្តកន្លង​មក។

៦-ក្អោមរ៉ន ឃុបឃិត​គ្នា​ជាប្រព័ន្ធ ឈូសព្រៃ​អាង​ស្តុកទឹក​ទំនប់៧៨ជាង​២០០ហិចតា ហើយកាយ​យក​ដី​លក់យក​លុយដាក់ហោប៉ៅ ដោយធ្វើ​របាយការណ៍បោកសម្តេច​ព្រះសង្ឃរាជ​ទេពវង្សថា ធ្វើ​បារាយណ៍ជូន​ព្រះអង្គ ដោយ​ប្រើស្តាយយក​​ស្លឹកត្នោត​ខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉ន​ដឹងថា ការជីកកកាយយកដី​លក់នេះ​គ្មាន​ច្បាប់​ទម្លាប់​អ្វីក៏ដោយ។

៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹង​អ្នកកាសែត ដែល​ជា​ពល​រដ្ឋ​របស់​ខ្លួន​​ ទៅតុលាការខេត្តសៀមរាប ក្នុង​ការ​គម្រាម​កំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿង​អាស្រូវ​​របស់ខ្លួនបន្តទៅទៀត។

៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូល​ក្អម ប្រើ​ពាក្យ​អសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុង​ពេល​សម្រប​សម្រួលរឿង​វិវាទ​របស់​អ្នក​កាសែត និង​ប្រធានសហគមន៍ ដែល​ទង្វើ​ទាំង​នេះត្រូវ​បាន​ពលរដ្ឋ​រិះគន់ថា មិន​សម​កាន់​តំណែង​ជា​ចៅ​សង្កាត់​នោះទេ គួរតែជាអ្នកបោស​សម្រាម​ក្នុង​សង្កាត់ទើប​បាន​សម។

៩-ថ្នាក់ដឹកនាំជាតិ និង​ថ្នាក់ដឹកនាំក្រោមជាតិ ពិត​ជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល​ ក្អោមរ៉ន ដែលបាន​ប្រព្រឹត្ត និង​​កំពុងតែ​ប្រព្រឹត្ត​នាពេល​បច្ចុប្បនេះ ហើយ​និង​បន្ត​បាត់​បង់​ការ​គាំទ្របន្ត​ទៅ​ទៀត​បើ​នៅ​តែ​ទុក ក្អោបរ៉ន អោយធ្វើ​ជាចៅ​សង្កាត់ជ្រាវ​​បន្តទៀត។

សម្តេច​ ហ៊ុនសែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណអភិបាល​ខេត្តសៀមរាប សូម​មេត្តាចាត់​ចែងវះកាត់​បុគ្គល ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​នេះចេញទៅ កំទុកនៅអោយ​បន្ត​បង្ក​វិនាស​កម្ម​ធនធាន​ធម្ម​ជាតិ​នៅសង្កាត់​ជ្រាវ​បន្តទៀត ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្រោចស្រង់សម្លេង​គាំទ្រ​ពីប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2274ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1947ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2581ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1772ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2245ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1761ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1676ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1819ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន2042ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2076ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      667នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13433នាក់
ខែនេះ    35942នាក់
ឆ្នាំនេះ   530406នាក់
សរុប   57881802នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:00