សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:20 នាទី ចំនួនអានៈ 3410

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប​ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អនក្រ.បក ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ USEA តាមប្រកាសលេខ ៨០២ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៧។ USEA ទទួលបានការ ទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាពីរលើកជាប់ៗគ្នាគឺ ឆ្នាំ ២០០៦‑២០០៩ និងឆ្នាំ ២០១០-២០១៣។

usea image 1

 

 

កាលពី វេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សាកលវិទ្យាល័យខាងលើបានចេញ សេចក្ដីថ្លែងការមួយនៅលើទំព័របណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួន ដែលមានក្លឹមសារ បញ្ជាក់ថា និស្សិតឈ្មោះ ឈុន ឌីម៉ី អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ មហាវិទ្យាល័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ  ដែលបានច្រៀងបទចម្រៀងមួយបទ(សង្គមនេះ) មានភាពខុសឆ្គង និងមិនមែនជាខ្លឹមសាររបស់សាកលវិទ្យាល័យនោះទេ។ បញ្ជាក់ផងដែរថា បទចម្រៀង “សង្គមនេះ” របស់ និស្សិត ឈុន ឌីម៉ី បានបង្ហាញពីភាពអវិជ្ជមានរបស់ សង្គមកម្ពុជា ភាពឈឺចាប់របស់រាស្ដ្រដែលបានរងគ្រោះដោយការរំលោភយកដីធ្លី ផ្ទះសំបែង និងការហូរចូលរបស់ជនជាតិចិន និងវៀតណាម។

 

បន្ទាប់ពីសាកលវិទ្យាបានចេញសេចក្ដីថ្លែងការខាងលើរួចមក មានមហាជន សិស្ស និស្សិតដែលកំពុងសិក្សា និងអតីតនិស្សិតជាច្រើន មិនពេញចិត្ត និងទង្វើររបស់សាកលវិទ្យាល័យមួយនេះឡើង។ អ្នកបញ្ចេញមតិជាច្រើនបានសរសេរ ថាសាកលវិទ្យាល័យទ្រពង យកមុខយកមាត់ ចង់ល្បី និងខ្លះទៀតច្រានចោលសេចក្ដីថ្លែងការនេះ។ សេចក្ដីថ្លែងការមួយនេះ ហាក់ដូចជាកំពុងបង្ហាញដល់សិស្ស និស្សិតឲឃើញថា សាកលវិទ្យាល័យមិនពេញចិត្តចំពោះ សិស្ស និស្សិតណាដែលហ៊ានរិះគន់សង្គម និងរដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ។ សេចក្ដីថ្លែងការនេះ បានបង្ហាញឲឃើញថា សាកលវិទ្យាល័យមួយនេះបាន និងកំពុងផ្សារភ្ជាប់ខ្លួន ទៅនឹងនិន្នាការនយោបាយ ដែលកំពុងភ្លេចគិតថាខ្លួនមានតួនាទីជាអ្វី។

សាកលវិទ្យាល័យមួយនេះអាចនឹងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ សិស្ស និស្សិតជាច្រើន ដោយសារតែអត្ថន័យនៃសេចក្ដីថ្លែងការរបស់សាកលវិទ្យាល័យមួយនេះ។

 

សូមរំលឹកផងដែរថា សាលកវិទ្យាល័យនេះធ្លាប់បានឲអាជ្ញាធរខេត្ត សៀមរាប ចាប់ខ្លួន និស្សិតម្នាក់ ហើយត្រូវបានជាប់ពន្ធធនាគារម្ដងរួចមកហើយ ដោយសារតែនិស្សិត រូបនោះបានសរសេរ នៅលើបណ្ដាញសង្គមរបស់ខ្លួនថា ចង់ដាក់គ្រាប់បែកនៅសាកលវិទ្យាល័យ សម្លាប់លោក សរ​ ខេង ដោយហេតុថា ខឹងនឹងការកំណត់កាលបរិច្ឆេត នៃការចែកសញ្ញាបត្រ ដល់និស្សិតមានការប្រែប្រួលម្ដងហើយម្ដងទៀត។ បន្ទាប់ពីចែកសញ្ញាបត្ររួច និស្សិតរូបនោះក៏ចាប់ខ្លួនភ្លាមៗផងដែរ។ ក្នុងរឿងនេះ លោក សរ ខេង ថាលោកមិនបានដឹងរឿងនេះឡើយ។

 

សារព័ត៌មានយើងបានទំនាក់ទំនងទៅ បុគ្គលិកសាកលវិទ្យាល័យជាច្រើនរូបតែពុំមានការឆ្លើយតប។

ដោយ៖ សៀ វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1757ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន657ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1662ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1934ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1710ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2976ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1745ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1624ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1793ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1644ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      558នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6719នាក់
ខែនេះ    6719នាក់
ឆ្នាំនេះ   289371នាក់
សរុប   57640767នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:00