បុរសវ័យចំណាស់ម្នាក់ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅកែឡឥដ្ឋ ស្ថិតក្នុងភូមិប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បានវាយប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ដល់ផ្ទះបណ្តាលអោយកកឈាមក្នុងខួរក្បាល កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោក សួន ចក់ ដែលជាប្តីស្រ្តីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមចមនៃរឿងនេះ គឺកាលរសៀលម៉ោង២នៃថ្ងៃកើតហេតុ មានគោមកស៊ីដំណាំរបស់ស្ត្រីរងគ្រោះ ហើយស្ត្រីរងគ្រោះបានជេរសត្វគោ រួចក៏ចូលទៅសម្រាកក្នុងផ្ទះ។ រហូតដល់ល្ងាចម៉ោងប្រហែល៥ លោក ហង្ស សីហា ថៅកែឡឥដ្ឋ ដែលនៅក្បែរខ្ទមរបស់គាត់ បានចូលទៅដល់ក្នុងខ្ទមរបស់ស្ត្រីរងគ្រោះ ហើយវៃជាច្រើនដៃទៅលើជនរងគ្រោះ បន្តិចក្រោយមកលោក សួន ចក់ បានទៅដល់ក្នុងផ្ទះ ហើយបានប្រើពាក្យសម្តី ឃាត់ជនដៃដល់សុំអោយឈប់វៃប្រពន្ធរបស់គាត់ តែជាអកុសល្យឈ្មោះ ហង្ស សីហា មិនព្រមឈប់វៃ ថែមទាំងចង់វៃទាំងប្តីរបស់ជនរងគ្រោះទៀតផង។ លោក សួន ចក់ បានបន្ថែមថា កូនរបស់លោក ហង្ស សីហា ដែលជាជនដៃដល់បានស្រែកប្រាប់ឪពុកថា វៃវាអោយស្លាប់ទៅយ៉ាងច្រើនបង់លុយអស់ $1500 (មួយពាន់ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះថា មានករណីហឹង្សាមួយបានកើតឡើងរវាងបុរសម្នាក់ឈ្មោះ ហង្ស សី ហា បានវាយស្ត្រីម្នាក់ឈ្មោះ ឈិន ម៉ៅ ទៅលើផ្ទៃមុខបណ្តាលឲ្យរងរបួសជាទម្ងន់។ ចំណែកជនបង្ក ខាងនគរបាលជំនាញស្រុកជីក្រែងបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញរួចហើយ ដោយចោទពីបទ ហឹង្សាដោយចេតនា ។
ចំណែកឯស្ត្រីជនរងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយត្រូវបានគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និងកកឈាម ក្បែរកន្ទុយភ្នែក។
ប្តីជនរងគ្រោះនិងជនរងគ្រោះមានការបារម្ភនៅពេលពួកគាត់លេចលឺព័ត៌មានមិនទាន់ច្បាស់ការថា មានគេរត់ការដោះលែងជនដៃដល់ចេញពីគុគ ដោយប្រើទឹកប្រាក់ក្រោមតុ។ ជនរងគ្រោះនិងប្តីជនរងគ្រោះសំនូមពរទៅតុលាការខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាមច្បាប់៕ ដោយ៖ រ៉េត






យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
| ថ្ងៃនេះ | 1300 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1300 | នាក់ |
| ខែនេះ | 16843 | នាក់ |
| ឆ្នាំនេះ | 299495 | នាក់ |
| សរុប | 57650891 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 10:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

