នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវបណ្ឌិត លី អ៊ុំអេង ក្រុមគ្រួសារ និងសាច់ញាតិ បាននាំយកអំណោយ ថវិការ និងចង្ហាន់ វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថិតក្នុងភូមិបឹងង៉ត ឃុំបឹងង៉ត ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អំណោយរបស់លោកជំទាវបណ្ឌិ លី អ៊ុំអេង រួមមាន ដូនជីជាងមួយរយនាក់ទទួលបានសារ៉ុង១ និងថវិការប្រាំពាន់រៀល តាជីម្នាក់ៗទទួលបានអាវសមួយថវិកាមួយម៉ឺនប្រាំពាន់រៀល ចុងភៅ អ្នកលាងចាន ម្នាក់ៗទទួលបានថវិកាមួយម៉ឺនរៀល ប៉ូលីសប្រជាការពារម្នាក់ៗទទួលបានថវិកាពីរម៉ឺនរៀល និងម្តាយធម៌របស់លោកជំទាវកាលពីសម័យប៉ុលពតទទួលបានថវិកាពីរយដុល្លារ។
លោកជំទាវបណ្ឌិត លី អ៊ុំអេង សំដែងអារម្មណ៍ក្តុកក្តួលអួលអាក់ ហូរទឹកភ្នែករលីងរលោងហើយវាចារថា ”កាលពីនៅពីក្មេងរស់នៅទីនេះជាមួយម្តាយឪពុក ខ្ញុំនៅតូចវែកទឹកអោយចុងភៅដាំស្លរ ពេលម្តាយធម៌ខ្ញុំឃើញខ្ញុំហត់ពេក គាត់ថាឈប់រែកទៅកូនបើហត់ហើយ ម្តាយខ្ញុំគាត់ជាចុងភៅ ខ្ញុំបានបាយហូបដោយសាតែគាត់ ដូច្នេះទោះខ្ញុំទៅដល់ទីណាប្រទេសណា ក៏មិនអាចបំភ្លេចទីនេះបានទេ មិនអាចបំភ្លេចម្តាយធម៌ខ្ញុំបានទេ“។
លោកជំទាវបណ្ឌិត លី អ៊ុំអេង មានប្រសាសន៍ទៀតថា ”កាលពីចប់សម័យប៉ុលពត ទីនេះគ្មានវត្តអារាមអីទេ ក្រោយមកម្តាយឪពុករបស់នាងខ្ញុំ រកទទួលទានមានបាន ឪពុកម្តាយនាងខ្ញុំបានសម្រេចចិត្តចំណាយថវិកា សាងសង់ព្រះវិហ៊ារ សាលាឆ័ន្ទ ផ្ទះបាយ ដើម្បីទុកជាអនុស្សារីយ៍ អស់មួយជីវិត។ លោកជំទាវបន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកជំទាវ និងធ្វើការជួលជុលតំបូលព្រះវិហ៊ារថ្មីឡើងវិញទាំងស្រុង បន្តពីម្តាយឪពុករបស់លោកជំទាវ“។
គេសង្កេតឃើញថា ទាំងព្រះសង្ឃ លោកយាយលោក ពុកម៉ែបងប្អូន នៅទីនោះមានការរន្ធត់ចិត្ត ញញឹមទាំងទឹកភ្នែកហូររលីងរលោង រំភើពចិត្តឃើញក្មេងស្រីពីអតីតកាលម្នាក់ដែលកម្សត់ ក្រីក្រ ក្លាយជាជំទាវបណ្ឌិត មានលុយរាប់លានដុល្លារ មិនភ្លេចកំណើតរបស់ខ្លួន នៅចងចាំរឿងអតីតកាល ជាពិសេសនៅចងចាំម្តាយធម៌ដែលបច្ចុប្បន្នមានវ័យចាស់ជរាក្លាយជាដូនជីទៅហើយ។
ព្រះសង្ឃ ដូនជី តាជី បានបួងសួងដល់វត្ថុសាកសិទ្ធដែលលោកមានរិទ្ធិមានបារមី សូមជួយបីបាច់ថែរក្សាលោកជំទាវបណ្ឌិត លី អ៊ុំអេង និងក្រុមគ្រួសារ អោយជួបសេចក្តីសុខចំរើន និងឈ្នះអស់មាសត្រូវទាំងឡាយក្នុងលោក៕ ដោយ៖ ផ្លុង រ៉េត






អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
| ថ្ងៃនេះ | 377 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11048 | នាក់ |
| ខែនេះ | 33557 | នាក់ |
| ឆ្នាំនេះ | 528021 | នាក់ |
| សរុប | 57879417 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

