ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1782

ប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់​រស់នៅ​លើ​ដីនេះ២៧ឆ្នាំហើយក៏ដោយ។​

ប្រភពពីប្រជាពល​រដ្ឋបាន​ប្រាប់ កាសែត​កម្ពុជាសុវណ្ណភូមិថា ស្ពាន​ថ្មថ្មីមួយ​បានសាសង​ឡើង​ដោយ​ចំណាយថវិការរបស់​ព្រះចៅ​អភិការវត្តពោធិ៍​បន្ទាយជ័យ ស្ថិត​ក្នុង​អាស័យ​ដ្ឋានខាងលើ ហើយ​ស្ពាន​ថ្ម​នេះ ធ្វើ​ខុស​ប្លង់ ខុស​បច្ចេកទេសទាំងស្រុង ព្រោះ​ស្ពាន​នេះបាន​សាងសង់ខុស​ផ្លូវ​ដែល​ពលរដ្ឋ​បើក​បរ​រាល់ថ្ងៃ សាងសង់​ឡើង​បុក​ចំផ្ទះ​ប្រជាពលរដ្ឋ​៨ខ្នង​ និង​មាន​កម្ពស់​ខ្ពស់​ខុស​បច្ចេកទេស ខុសពីប្លង់​ដែល​បាន​គូ។ ពលរដ្ឋ​បន្តថា គណកម្មការ​អាចារ្យវត្ត បាន​ស្នើ​សុំ​អោយ​លោក​ចៅ​សង្កាត់​សៀមរាប ប្រាប់​ប្រជាពលរដ្ឋ​អោយ​រុះ​រើ​ផ្ទះ​ចេញ ដោយ​អះអាង​ថា ផ្ទះ​ទាំង​៨ខ្នង​នេះ ធ្វើ​លើដីរបស់វត្តពោធិ៍បន្ទាយជ័យ។

ពលរដ្ឋ២គ្រួសារក្នុង​ចំណោម​៨គ្រួសារ បាន​អោយដឹងថា ដីដែល​ពួកគាត់​រស់​នៅ​នេះ គាត់​បាន​ទិញ​ពីអ្នក​ផ្សេងជាង​២០ឆ្នាំហើយ ចំណែក៦គ្រួសារទៀត ពួកគាត់​ក៏បាន​ប្រាប់ថា បាន​រស់នៅ​២៧​ឆ្នាំ​ហើយដែរ តែ​មិន​មាន​ប្លង់កម្មសិទ្ធទេ ព្រោះ​កាល​គេ​ចុះ​ធ្វើ​ប្លង់​រឹង ខាង​គណកម្ម​ការ​អាចារ្យ​វត្ត​ ប្តឹង​ទាស់​ថា ជាដីរបស់​វត្ត ទើប​ខាង​សូយោដី​គេ​ចាត់​ទុក​ថាដី​នេះ ជាដី​មាន​ទំនាស់ ពុំ​ទាន់​អាច​ធ្វើ​ប្លង់​បាន​ទេ។

ប្រជាពលរដ្ឋ​ទាំង​៨គ្រួសារនេះ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជំទាស់​ទេ បើ​រដ្ឋ​ត្រូវ​ការ​ដី​របស់​ពួកគាត់ តែ​ពួក​គាត់​សុំ​អោយ​មាន​ការ​ដោះ​ស្រាយ​គោលនយោបាយជូន​ពួក​គាត់​ផង ព្រោះ​ដី​នេះ​ពួកគាត់​រស់នៅអស់រយះពេល​២៧ឆ្នាំហើយ។

លោក មៃ សាម៉េត ចៅសង្កាត់​សៀមរាប បាន​ប្រាប់កម្ពុជាសុវណ្ណភូមិ កាលពីរសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ខាងគណកម្មការអាចារ្យវត្តពោធិ៍បន្ទាយជ័យ បាន​ស្នើសុំ​មក​សង្កាត់សៀមរាប​អោយ​ប្រាប់​ប្រជាពលរដ្ឋ​អោយរុះរើ​ផ្ទះចេញ ហើយ​លោកចៅសង្កាត់ ក៏បាន​ហៅ​ពលរដ្ឋ​ទាំអ​៨គ្រួសារនេះ មក​ធ្វើ​ការ​ចចារ ធ្វើ​កិច្ច​សន្យាតាម​គតិយុទ្ធផងដែរ ព្រម​ទាំង​បាន​ធ្វើ​របាយការ​ដាក់​ជូន​ខាង​សាលាក្រុងរួច​ហើយ​ ដើម្បី​សុំ​គោល​នយោបាយជូន​ពួកគាត់​ ប្រសិន​បើ​មាន​ការ​រុះ​រើមែន។

ជាក់ស្តែងគេ​សង្កេត​ឃើញ​ថា វត្តពោធិ៍បន្ទាយជ័យ មានរបងហុំព័ទនៅ​ខាង​ត្បូង​ផ្លូវ ចំណែក​ផ្ទះប្រជាពលរដ្ឋ៨គ្រួសារសាងសង់ នៅ​ខាងជើង​ផ្លូវ មិន​មែន​នៅក្នុង​របងវត្តទេ ចុះ​ហេតុអ្វី បាន​ជាគណកម្មការ​អាចារ្យវត្តហ៊ាន​អះ​អាងថា ជាដីរបស់វត្តទៅវិញ?

សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​មាន​ប្រសាសន៍តាម​កញ្ចក់​ទូរទស្សន៍ថា បើពលរដ្ឋ​គាត់​រស់​នៅ​ហើយ អោយគាត់​ទៅ ដីហ្នឹង​ជាដីម៉ែលោកឯងមែនទេ? ម្យ៉ាវិញទៀតយោងតាម​ច្បាប់ បើ​ពលរដ្ឋ​រស់នៅជាក់ស្តែងលើ​ដី​នោះ​ចាប់ពី៧ឆ្នាំឡើងទៅ រដ្ឋ​អាច​ប្រគល់ដីនោះ​អោយ​អោយ​ពួកគាត់បានហើយ តែនេះមិន​ត្រឹមតែ៧ឆ្នាំទេ គឺ២៧ឆ្នាំហើយ​ដែល​ពួកគាត់​រស់នៅលើដីនេះ។

ពលរដ្ឋ​ទាំង​៨គ្រួសារសំណូម​ពរ​យ៉ាង​ទទួល​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប និង​ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ​ដោះ​ស្រាយ​ជូន​ពួកគាត់ផង ព្រោះ​ពួកគាត់​ក្រីក្រណាស់៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2325ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2762ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន501ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1793ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1836ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1906ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1793ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1907ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1625ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2569ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      665នាក់
ម្សិលមិញ    1927នាក់
សប្ដាហ៍នេះ    13728នាក់
ខែនេះ    18085នាក់
ឆ្នាំនេះ   235177នាក់
សរុប   57586573នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2026 ម៉ោង 11:15