កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ចចម្រុះរួមមាន ប៉ូលីសសេដ្ឋកិច្ចខេត្តដែលបញ្ជាដោយឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ មន្ត្រីបរិស្ថាន អាជ្ញាធរដែនដី ដែលដឹកនាមដោយ ព្រះរាជអាជ្ញារងខេត្តលោក ជូន សុបញ្ញា បានចុះត្រួតពិនិត្យកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលពលរដ្ឋប្តឹងថា បំផ្លាញសុខភាពរបស់ពួកគាត់ និងបំពុលបរិស្ថាន ជាង១០ឆ្នាំហើយ តែមន្ត្រីជំនាញហាក់ដូចជាងងឹតភ្នែកមើលមិនឃើញ។

ប្រភពបែបធ្លាយពីពលរដ្ឋបានអោយកម្ពុជាសុវណ្ណភូមិដឹងថា ទី១.កសិដ្ឋានចិញ្ចឹងជ្រូកនេះក្មានអនាម័យ បណ្តាលអោយស្អុយអាចម៌ជ្រូកជះក្លិនអាសោចពេញភូមិ ទី២.តាំងពីរដូវភ្ជុំបិណ្ឌមកជ្រូកឈឺស្លាប់ ដុតចោលក្នុងកសិដ្ឋានដោយប្រើកង់ឡាន កង់ម៉ូតូ គល់អុះ បណ្តាលអោយផ្សែងខ្មៅខ្មួលខ្មាញ់បក់បោកពេញភូមិស្អុយហើយឆ្ងៀមទៀតធ្វើអោយពលរដ្ឋក្តៅក្រហាយ ទី៣.ពលរដ្ឋប្រាប់ថា កាប់ជ្រូកឈឺដឹកតាមម៉ូតូលក់ចែកចាយ ដោយគ្មានការឆ្លងកាត់ឃាត្តដ្ឋាន (កុងស៊ី) និងគ្មានការត្រួតពិនិត្យពីពេទ្យសត្វ។

បើយោងតាមសម្តីរបស់ប៉ូលីសសេដ្ឋកិច្ចបន្ទាប់ពីចូលទៅពិនិត្យក្នុងកសិដ្ឋានខាងលើនេះ បានអោយដឹងថា ទី១.បរិស្ថានមិនល្អគ្មានអនាម័យ ទី២.ជ្រូកនៅសល់មានជីវិត៣០ក្បាល ទី៣.ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ ភេទស្រី បានប្រាប់សមត្ថកិច្ចថា កាលពីកំឡុងភ្ជុំបិណ្ឌ គាត់ពិតជាបានដុតជ្រូកដែលស្លាប់ចំនួន១២ក្បាលមែន ទី៤.កសិដ្ឋាននេះគ្មានច្បាប់អនុញ្ញាតិ។

បើយោងតាមសម្តីមន្ត្រីពេទ្យសត្វវិញបានអោយដឹងថា កន្លែងកសិដ្ឋាននេះពិតជាគ្មានអនាម័យមែន ហើយលទ្ធផលជំងឺជ្រូកពុំទាន់ប្រាប់បានទេ រងចាំយកឈាមជ្រូកទៅធ្វើការពិនិត្យចំណាយពេលប្រហែល២ថ្ងៃទើបដឹងលទ្ធផល។
ប្រជាពលរដ្ឋរិះគន់ថា លោក ព្រំ វិច ប្រធានការិយាល័យបសុពេទ្យខេត្តសៀមរាប មិនគួរអនុញ្ញាតិអោយម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ នេះបើកកសិដ្ឋានចិញ្ចឹមជ្រូកដោយឥតច្បាប់ ជាង១០ឆ្នាំកម្លងមក ហើយបំពុលបរិស្ថាន ធ្វើអោយពលរដ្ឋរស់នៅជុំវិញឈឺជិតដាចខ្យល់គ្រប់គ្នាបែបនេះ។ ពលរដ្ឋស្នើសុំអោយថ្នាក់ដឹកនាំរបស់លោក ព្រំ វិច មេត្តាដកលោកព្រំវិចចោលទៅ បើទុកអោ
យនៅបន្តការងារទៀត ខ្លាចក្រែងតែបង្កអោយកសិដ្ឋានបែបនេះកើតឡើងរាប់ម៉ឺនកន្លែងផ្សេងទៀតក្នុងការចិញ្ចឹមឆ្នាំបាយផ្ទាល់ខ្លួន។
រីឯលោក ស៊ីន គង់ ប្រធានបរិស្ថានខេត្តសៀមរាប ក៏បានបញ្ជាមន្ត្រីរបស់ខ្លួនមកចូលរួមផងដែរ តែជាអកុសល់ ខាងបរិស្ថានមិនបានឈឺក្បាលវិលមុនអីទេ បើទោះជាផ្សែងពុល ក្លិនស្អុយ សាយភាយពេញមេឃបែបនេះក៏ដោយ។
ពលរដ្ឋបន្តរិះគន់ទៀតថា ករណីខាងលើនេះ វាជាសមត្ថកិច្ច និងជាកាតព្វកិច្ចរបស់មន្ទីរបរិស្ថាន និងពេទ្យសត្វ ដែលជាមន្ត្រីជំនាញ តែមិនដឹងជាមូលហេតុអ្វីបានជាជំនាញទាំងពីរនេះ អត់មានធ្វើដឹងធ្វើលឺអីទាល់តែសោះ រហូតដល់ផ្ទុះរឿង លាន់លឺឡើងកក្រើកដូចគ្រាប់បែបបរិមាណូទើបឃើញជំនាញចុះមកពិនិត្យ។ ពលរដ្ឋសំនូមពរយ៉ាងទទួចទៅសមត្ថកិច្ច មន្រ្តីជំនាញ អាជ្ញាធរដែនដី តុលាការខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តា ចាត់ការម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ នេះទៅតាមផ្លូវច្បាប់អោយខានតែបានផង៕ ដោយ: ផ្លុង រ៉េត








ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
| ថ្ងៃនេះ | 410 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6400 | នាក់ |
| ខែនេះ | 76112 | នាក់ |
| ឆ្នាំនេះ | 473120 | នាក់ |
| សរុប | 57824516 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:12 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

