ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1889

លោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គាត់​រុះ​រើផ្ទះចេញ​ពីដី​មួយ​កន្លែង​​ដែល​គាត់​បាន​រស់​នៅ​ជិត​១០​​ឆ្នាំហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចុងកៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក ប៉ែន យ៉ែម មានវ័យ​ ៦០ឆ្នាំ មានមុខ​របរជាជាងជួសជុល​ម៉ូតូ ជាងប៉ះកង់ មាន​ភរិយា​ម្នាក់អាយុស្របាគ្នា និង​កូន​ស្រីតូចៗចំនួន ០៣នាក់ ដែល​កំពុង​រស់​ក្នុង​បន្ទុកគ្រួរសារ​ហាមាត់​ដូច​ចាប​រងចាំចំណី ហើយ​បច្ចុប្បន្ន ខ្ទម​ប្រក់​ស័ង្កសីដ៏តូច​ចង្អៀត​របស់គាត់ ​ស្ថិត​នៅ​លើ​ដងផ្លូវ​៦០ម៉ែត្រ ខាងលិចថ្នល់ ខាងជើងតារ៉ាង​បាល់​ទាត់​ប្រហែល២០០ម៉ែត្រ មាន​ក្បាល​ដី​ប្រ​វែង ០៦ម៉ែត្រ និង​ បណ្តោយ ៣៥ម៉ែត្រ ក្នុង​ភូមិ​ឃុំ​ខាងលើ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រមជាមួយកូនៗតូចៗ​ បាន​លើក​ម្រាម​ដៃ១០ សំពះ លាយ​ឡំ​ជា​​មួយទឹក​ភ្នែក​ហូររហាម ប្រាប់​អ្នក​កាសែតកម្ពុជាសុវណ្ណភូម​ថា លោកបាន​មក​រស់​លើដីនេះ អស់​រយះពេល​០៩ឆ្នាំហើយ កាលដើម​ឡើយ​ដី​ដែល​គាត់​រស់​នៅនេះ ជា​ដី​ព្រៃ​ក្រឡិច​ក្រ​ឡុក គ្មាន​អ្នក​ណាគេ​ចាប់​អារម្មណ៍ទេ ឃើញ​ដូច្នេះ ស្រប​គ្នា​ជាមួយ​ជី​ភាព​ក្រី​ក្រ​ គ្មាន​ផ្ទះសំបែង គ្មាន​ដី​ធ្លី លោក​ក៏បាន​សម្រេច​ចិត្តមក​ធ្វើ​ខ្ទម​នៅ​ទីនេះ ហើយ​ប្រកប​របរជាជាងប៉ះកង់ ជាង​ជួស​ជុល​ម៉ូតូ​រហូត​ដល់សពថ្ងៃ។ លោកប៉ែនយ៉ែមបាន​បន្តថា កាលពីពីរឆ្នាំមុន លោក​ធ្លាប់​បាន​ដាក់​សំ​ណើរ​​ទៅ​មេភូមិ​ចុង​កៅស៊ូ និង​ចៅសង្កាត់​ស្លក្រាម សុំ​ធ្វើ​កម្ម​សិទ្ធិកាន់​កាប់​ដី​នេះដោយ​ស្រប​ច្បាប់ តែ​មេភូមិ​មិន​ធ្វើ​អោយ ចំណែក​ចៅ​សង្កាត់​វិញ​ថា នៅ​សិន​ទៅវាមិន​អី​ទេ និយាយ​ ដដែលៗ​ជាច្រើន​ដង។ លុះ​ដល់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក​ ប៉ែន យ៉ែម​ បាន​ធ្វើ​លិខិត​មួយ​​ច្បាប់​ដាក់​ទៅ​រដ្ឋ​បាល​​ខេត្ត​សៀម​​រាប តាម​រយះ​​លោកមេ​ភូមិ​ចុងកៅស៊ូ លោក​ចៅ​សង្កាត់​​ស្លក្រាម និង​លោក​​អភិបាលក្រុង ដើម្បី​​ស្នើសុំ​​ធ្វើ​កម្ម​សិទ្ធិកាន់កាប់​សាជាថ្មី​ម្តងទៀត តែ​ជាអកុសល្យ ត្រូវ​បាន​ឯកឧត្តម​ លី សំរិទ្ធ អភិបាល​រង​ខេត្តសៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង ដ៏រន្ធត់​មួយ ដែល​មាន​ខ្លឹម​សារក្នុង​កម្ម​វត្ថុថា ត្រូវ​ធ្វើ​ការ​រុះ​រើ​សំណង់​របស់​លោក​ស្ថិត​លើ​ក្បាល​ដី​លេខ ៣៨៩៧ ដែល​ជាក្បាល​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុង​រយះ​ពេល​​១៥ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ។

​ស.ជ.ណ របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ ១២០៤/១៩ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះ​ហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ បាន​ប្រគល់​អោយ​លោក​ ប៉ែន យ៉ែម នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​រសៀល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម បាន​ប្រាប់​ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិ​ថា ដី​ដែល​លោក​ ប៉ែន យ៉ែម រស់​នៅ​នេះ បាន​ដោះ​ស្រាយ​​គោល​នយោបាយជាមួយអាជ្ញាធរ​អប្សរារួចហើយ ដូច​នេះដី​នេះ ក្លាយ​ជាដី​របស់​រដ្ឋ ពុំ​អាច​ប្រគល់​អោយ​លោក ប៉ែម យ៉ែម បាន​ទេ ព្រោះ​លោក​ប៉ែនយ៉ែម​រស់​នៅលើ​ដី​រដ្ឋ ហើយ​ក៏​គ្មាន​គោល​នយោបាយ​ដោះ​ដូរអ្វីដែរ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រម​ទាំង​កូន​តូចៗ បាន​ស្នើសុំ​ទៅ​ សម្តេច​ ហ៊ុន សែន មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​គាត់​ផង បើ​អាជ្ញាធរ​ដេញ​ពួកគាត់​ តើ​អោយ​ពួកគាត់​ទៅរស់​នៅឯណា ព្រោះ​មិន​មាន​ផ្ទះសំបែង ដី​ធ្លី​ផ្សេងទៀតទេ។

សូម​រំលឹងផងដែរថា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាធ្លាប់​មាន​ប្រសាសន៍ថា បើ​ពលរដ្ឋគាត់​រស់នៅអាស្រ័យ​ផងយូរ​ឆ្នាំហើយ អោយ​ពួកគាត់​ទៅ ព្រោះ​ដី​នោះ​ជាដី​របស់​រដ្ឋ មិន​ដី…លោកឯងឯណា៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1641ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1786ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1895ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1935ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1582ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1860ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2446ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4245ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2075ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1617ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2174នាក់
សប្ដាហ៍នេះ    673នាក់
ខែនេះ    38136នាក់
ឆ្នាំនេះ   532600នាក់
សរុប   57883996នាក់
ថ្ងៃទី 17 ខែ 08 ឆ្នាំ 2026 ម៉ោង 06:21