ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប។
អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់ ជា អំណោយរបស់សប្បុរសជន និងអាជ្ញាធរក្នុងសង្កាត់ជ្រាវ ចចំណាយថវិការសរុបចំនួន ៦២១៥០ ដុល្លារ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមវត្តមាន លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងមានការនិមន្តចូលរួមពីព្រះសង្ឃ ចៅស្កាត់ជ្រាវ ក្រុមប្រឹក្សាជាវ កងកម្លាំង ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអោយដឹងថា ទីធ្លាសាលារៀននេះ ព្រះចៅអធិការវត្តព្រិនផ្តល់អោយ រីឯសំណង់សាលាទាំមូល ជាការបរិចាករបស់សប្បុរសជន ប្រជាពលរដ្ឋ ក្នុងស្កាត់ជ្រាវ ដែលចំណាយថវិការសរុប ចំនួន៦២១៥០ ដុល្លារ។ បច្ចុប្បន្ននេះមានសិស្សបានមកចុះឈ្មោះចូលរៀនចំនួន១៥០នាក់មកពី បីភូមិក្នុងសង្កាត់ជ្រាវ ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកផ្ទាល់ខ្លួន ដោយទឹកចិត្តដ៏សប្បរស់ បង្ហាញពីការសាមគ្គី និងចូលរួមទាំងគ្នា បានបង្កើតឡើងនូវអាគារ សាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់រួមទាំងការរៀបចំទីធ្លាសាលាទាំងមូល។ លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ថា អាគារសិក្សាសាលាមត្តេយ្យ នេះជាមូលដ្ឋានយុទ្ធសាស្រ្ត សម្រាប់រយពេលវែង ជាថ្នាលផលិតនូវ គុណភាពរបស់អ្នកបន្តវេន្តរបស់យើង នូវរយពេល២០ទៅ៣០ឆ្នាំក្រោយទៀត ។ បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអប់រំកុមាតូច។ ពេលវាលានៃការអប់រំនូវថ្នាក់មត្តេយ្យ ជាពេលចាំបាច់ខ្លាំងបំផុត ចាំបាច់ជាងការសិក្សាថ្នាក់បន្តបន្ទាប់ ជាមូលដ្ឋានកំណត់ពីការសិក្សាទៅថ្នាក់បន្តបន្ទាប់ទៀត ក៏ជាមូលដ្ឋានកំណត់អំពីភាពរឹងមាំ គុណភាពរបស់ក្មួយៗទៅទៅថ្ងៃអនាគត់ផងដែរ។ តាមការស្រាវជ្រាវ នូវពេលដែរយើងបណ្តុះបណ្តាលកុមានូវថ្នាក់មត្តេយ្យ បានល្អប្រសើរ ធ្វើរអោយពួកគេរឹងមាំ វាងវៃ រហាស់រហួន ពួកគេមានកំរិត អាយឃ្យូខ្ពស់ ជាងក្មួយៗដែលមិនបានចូលរៀននូវថ្នាក់មត្តរយ្យ នូវពេលដែលពួកគេបន្តចូលរៀននូវថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ ។ ការបណ្តុះបណ្តាលនូវថ្នាក់មត្តេយ្យនេះគឺជាមូលដ្ឋានសំខាន់ សម្រាប់ការសិក្សារបស់គេទៅថ្ងៃក្រោយ សម្រាប់គុណភាព សម្ថភាពរបស់ក្មួយៗទៅថ្ងៃក្រោយ សម្រាប់២០ ទៅ៣០ ឆ្នាំក្រោយ ក៏ជាកត្តាកំណត់គុណភាព អ្នកបន្តវេន្តទៅថ្ងៃអនាគត់។ ដោយ÷ ដោយ កូកា + ផ្លុងរ៉េត






អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
| ថ្ងៃនេះ | 193 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6183 | នាក់ |
| ខែនេះ | 75895 | នាក់ |
| ឆ្នាំនេះ | 472903 | នាក់ |
| សរុប | 57824299 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 02:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

