ដើមរាំងទឹក ជាប្រភេទដើមឈើដែលដុះនៅតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបក្នុងប្រទេសកម្ពុជា សម្រាប់ជាជម្រកត្រីពងកូន ជម្រកសត្វស្លាបគ្រប់ប្រភេទ និង ជារនាំងបាំងខ្យល់រលកនៅរដូវវស្សា តែជាអកុសល្យ ដើមរាំងត្រូវបានគេកាប់បំផ្លាញ វាទយកដីព្រៃធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយពេលថ្មីៗនេះ ប្រភពបានបង្ហើបអោយដឹងថា ដើមរាំងចំនួន២៦ដើមធំៗ ត្រូវបានលោកឧញ៉ាម្នាក់បញ្ចាអោយគេគាស់ទាំងឬសយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

កាលពីថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០២០ ប្រភពព័ត៌មានច្បាស់ការបានផ្ញើរូបភាពមកកម្ពុជាសុវណ្ណភូមិអំពីការគាស់ដើមរាំងនៅក្បែរតំបន់ រហាលប្រា ខាងត្បូងឈៀងខាងកើត បឹងពារាំង ដែលជាតំបន់អភិរក្សព្រៃលិចទឹកតំបន់បី ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ហើយប្រភពបានអះអាងថា ដើមរាំងចំនួន២៦ដើមធំៗ ត្រូវបានខាងសហគមសង្កាត់ជ្រាវ គាស់ទាំងឬស ក្នុងអំឡុងថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២០ ដោយក្រុមអ្នកគាស់ដើមរាំងខាងលើនេះ អះអាងថា គាស់យកទៅអោយលោកឧកញ៉ា សៀង ណាំ ដាំនៅឯសណ្ឋាគាររបស់លោកឧញ៉ា។
នៅព្រឹកថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០២០នេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិ តាមទូរស័ព្ទថា ដើមរាំង២៦ដើមនោះពិតជាលោកឧកញ៉ា សៀង ណាំ ស្នើសុំគាស់យកទៅដាំនៅតំបន់ធារាសាស្ត្រ ក្នុងបុរីទី២របស់លោក នៅឯសង្កាត់ស្រងែ ក្រុងសៀមរាបពិប្រាកដមែន។ លោកចៅសង្កាត់បានប្រាប់បន្ថែមថា ដើមឡើយលោកឧកញ៉ាបានសុំពីលោកផ្ទាល់ តែលោកចៅសង្កាត់មិនហ៊ានផ្តល់អោយទេ អោយលោកឧកញ៉ាសុំពីមន្ត្រីជំនាញពាក់ព័ន្ធ និង ថ្នាក់លើរបស់លោកចុះ លុះមានការអនុញ្ញាតពីសាលាក្រុង និង មន្ត្រីជំនាញទើបលោកចៅសង្កាត់ព្រមអោយគាស់ដើមរាំងទាំងនោះ។
កម្ពុជាសុវណ្ណភូមិ មិនអាចសុំការពន្យល់ពីលោកឧកញ៉ា សៀង ណាំ បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការគាស់ដើមរាំងទឹកធំៗដែលមានមុខកាត់ទំហុំចាប់ពី៤០សង់ទីម៉ែត្រ(៤តឹក)ឡើងទៅ ចំនួន២៦ដើម នៅតំបន់ត្រីពងកូនខាងត្បូងឈៀងកើត បឹងពារាំង ដែលជាបឹងអភិរក្សជីវចម្រុះ ស្ថិតក្នុងសង្កាត់ជ្រាវ៕ ដោយ៖ ផ្លុង រ៉េត






មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
| ថ្ងៃនេះ | 717 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13483 | នាក់ |
| ខែនេះ | 35992 | នាក់ |
| ឆ្នាំនេះ | 530456 | នាក់ |
| សរុប | 57881852 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

