អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 870

អូរវប្បធម៌ធម្មជាតិ ដែ​លមាន​ឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុង​ភូមិ​ស្រែ​​ណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ត្រូបានអ្នក​មាន​លុយ​ ឃុប​ឃិត​ជាមួយ​អាជ្ញា​ធរ ចាក់ដីលុប​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនផង និង ពុះឡូតិ៍លក់ យកលុយចែកគ្នាចាយយ៉ាង​រំភើយ គ្មាន​សមត្ថកិច្ច ឬ ជំនាញពាក់ព័ន្ធណាអើពើទាល់តែសោះ។

បុរស់មានសម្បុរខ្មៅស្រអែម មានវ័យប្រ​ហែលជិត៥០សិបឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ​៦៥ ដែល​មាន​ឈ្មោះថា គ្រូច សម្បត្តិ បានប្រាប់ កាសែត កម្ពុជាសុវណ្ណភូមិ ផ្ទាល់មាត់លើដីដែលគាត់​បាន​ចាប់​នៅ​មាត់​អូរ​បីតាប់ថា ចំណុចដែល​គាត់​បាន​ចាក់​លុប​នេះគឺ​ជាដីដែល​គាត់​បានទិញ​ពីលោក ផន ភន់ ជាយូរ​ឆ្នាំ​ណាស់មក​ហើយ ដែល​មានប្លង់ដីត្រឹមឃុំ ប្រថាប់ត្រាដោយ​លោក សួន ឡី មេឃុំចាស់។ ម្ចាស់ដីរូបនេះបានបន្តថា លោកចាក់ដីដើម្បីធ្វើផ្ទះ និង ធ្វើកន្លែងលក់ដូរខ្លះ ដោយ​អះ​អាង​ថា ដីរបស់លោកមិន​ចំអូរទេ តែបើដីអ្នកផ្សេងខាងលិចបានចាក់ចំអូរតែម្តង។

ថៅកែស្រី ម្ចាស់ដីឡូតិ៍ឈ្មោះ ម៉ាឡៃ ដែលបាន​ចាក់ដីខាងត្បូងថ្នល់ ទល់មុខដីលោក គ្រូច សម្បត្តិ នៅអូរបីតាប់ បានប្រាប់តាម​ទូរស័ព្ទថា ដីរបស់គាត់​មិន​ជាប់​ពាក់ព័ន្ធជាមួយអូរ ឬ ផ្លូវ​ច្បាប់​នោះទេ ព្រោះ​អ្នក​ណាក៏ស្គាល់គាត់ដែរនៅ​ឃុំ​ស្រែណូយនេះ ហើយ​គាត់​បាន​រស់​នៅ​ទី​នេះ​២០​ឆ្នាំ​ហើយ​ ឯដីរបស់គាត់​លក់​មួយឡូតិ៍តម្លៃ​បីម៉ឺនដុល្លារ ទំហុំ៥គុណ៥០ម៉ែត្រ អោយ​តែអ្នក​ណា​ទិញ​គាត់​​ហ៊ាន​ធានាអះអាងគ្រប់បែបយ៉ាងទាំងអស់។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បំភ្លឺពីលោកស្រីមេឃុំស្រែ​ណូយឈ្មោះ វ៉ក ណម បានទេ ព្រោះទូរស័ព្ទចូលបីដងលើកទទួលហើយតែមិន​និយាយឆ្លើយ​ឆ្លង​អ្វីទាំងអស់។

នៅព្រឹកដដែលនេះផងដែរ លោកអភិបាលស្រុកវ៉ារិន បានមាន​សប្រសាសន៍​​តាម​ទូរស័ព្ទមក​កម្ពុជាសុវណ្ណ​ភូមិថា លោកពុំបានដឹងរឿងចាក់ដីលុប​អូរនេះទេ ហើយ​ជំរុញ​អោយ​កម្ពុជា​សុវណ្ណភូមិ​សាក​សួរ​ទៅ​ម្ចាស់ដីខាងលើ​នេះទៅវិញ។

ចំណែកលោក រដ្ឋា ប្រធានបុរាណដា្ឋន​នៅខេត្ត​សៀមរាប បាន​ប្រាក់ក្រុម​ការ​ងារតាមទូរស័ព្ទថា អូរបីតាប់ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់បុរាណដ្ឋានទេ គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​មន្ទីធន​ធានទឹក។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយ​ពីមន្ទីរធនធានទឹកបានទេ ព្រោះគ្មានលេខ​ទូរស័ព្ទ​សម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

ប្រភព​ពី​ប្រ​ជាពលរដ្ឋ និង មន្ត្រីរាជការមួយចំនួននៅឃុំស្រែណូយ បាន​លួច​ខ្សឹបប្រាប់កាសែត​ កម្ពុជា​សុវណ្ណភូមិថា ម្ចាសដី មេឃុំ និង​អ្នក​មាន​អំណាច ដែលមានតួនាទី​​ជាអង្គរក្ស​ម្នាក់ បាន​ឃុប ឃិត​គ្នា​ជាប្រព័ន្ទចាក់ដីវាតទីបំពានលើ​អូរបុរាណ ឬ អូរធម្មជាតិ ដែល​មាន​អាយុរាប់រយឆ្នាំមក​ហើយ គ្មាន​អ្នក​ណាគេអើពើទេ ព្រោះ​ខ្លាច​អំណាច​មេឃុំផង ខ្លាច​អំណាចលុយផង និង​អំណាច​របស់​លោក​ អង្គរក្សស័ក្កិធំម្នាក់នោះ​​ផង ហើយកម្ពុជាសុវណ្ណភូមិ​ក៏ពុំទាន់អាច​សុំការ​បក​ស្រាយ​ពី​លោក​​អង្គ​រក្ស​រូបនោះបានដែរ​ ព្រោះគ្មាន​​លេខ​ទូរស័ព្ទរបស់គាត់។

ប្រជា​ពលរដ្ឋ​និង​មន្ត្រីរាជការនៅ​ឃុំ​ស្រែណូយ សូមសំនូមពរ​ទៅ​ខាង​ជំនាញពាក់ព័ន្ធ មន្ទីរធន​ធាន​ទឹក ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយការពារអភិរក្ស​អូរបីតាប់ អោយ​បាន​គង់​វង់ទុក​ជាសម្បត្តិរួមទៅថ្ងៃអនាគត់ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2420ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2327ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1898ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1706ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2810ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2230ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1856ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1584ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2212ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1769ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      354នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11025នាក់
ខែនេះ    33534នាក់
ឆ្នាំនេះ   527998នាក់
សរុប   57879394នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:24