ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2021 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1944

មាន​ប្រភព​ច្បាស់ការបាន​រាយការណ៍មក​ថា ប៉េអឹមខេត្ត​សៀមរាប​ម្នាក់ឈ្មោះ ប៉ុក សុផល ភេទប្រុស អាយុ៥០ឆ្នាំ បាន​ប្រើ​ហឹង្សាដោយចេតនា និង ប៉ុនប៉ង​បាញ់​សម្លាប់​អ្នក​កាសែតម្នាក់ឈ្មោះ តាំង ហូ ​កាលពីវេលាម៉ោង ២១ និង ០០ នាទី ត្រូវនឹងយប់​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុង​ហាង​ផឹក​ស៊ី​មួយកន្លែង​ដែ​លមាន​ឈ្មោះ ការ៉េប្រាំបួន (៩៩៩៩) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ​ក្រុង​សៀម​រាប។

យោងតាម​សម្តី​របស់លោក តាំង ហូ អ្នក​កាសែត​ អេអិនអិន (ANN) បាន​ប្រាប់អ្នក​កាសែតយើង​ថា ដំបូង​ឡើយ លោកនិង​លោក ប៉េអឹម ប៉ុក សុផល អង្គុយ​ផឹក​ស៊ី​រួម​តុជា​មួយ​គ្នា នៅ​ក្នុង​ហាង​ផឹង​ស៊ី​ឈ្មោះ ៩៩៩៩ ដែល​មាន​គ្នា​ប្រហែល​៥នាក់ តែ​ក្រោយ​មក​អ្នក​ផ្សេង​ក៏ចេញ​ទៅ​មុន​អស់ទៅ​ នៅ​សល់​តែលោក និង លោកប៉េអឹម ប៉ុក សុផល។ ការ​និយាយ​គ្នាលេង​ផ្លែផ្កាឌឺដង​ចុះ​ឡើង បណ្តាល​អោយ​លោក ប៉េអឹមខឹង ក៏ស្ទុះ​មក​ដាល់​លោក តាំងហូ មួយដៃចំកណ្តាល​មាត់​ រួច​បាន​ប្រវាយ​ប្រតប់គ្នា រហូត​ដល់​លោក ប៉េអឹម ដក់​កាំភ្លើង​ខ្លីម៉ាក៥៤ បាញ់សំដៅ​​រូប​លោកតាំងហូ​​​មួយគ្រាប់ តែ​សំណាង​ល្អ​ចេះគេច​ផុត​ រួច​រត់​យក​រួច​ខ្លួន​សិន។

រហូត​មកទល់​​ពេល​នេះ កាសែត​កម្ពុជាសុវណ្ណភូមិ ពុំទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ប៉ុក សុផល ប៉េអឹម​ខេត្តសៀមរាប រូបនេះបាន​ទេ ដោយសារគ្មានលេខទូរស័ព្ទសម្រាប់ធ្វើ​ការ​ទំនាក់​ទំនង។

ចំពោះករណី​បាញ់​បោះ​សេរី​នេះ តើលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ​កង​រាជ​អាវុធ​​ហត្ថ ខេត្ត​សៀមរាប នឹង មានចំណាត់ការ​យ៉ាងណា ចំពោះលោក ប៉ុក សុផល មុខ​ងារ​ជា​កង​រាជ​អាវុធហត្ថ​ ដែល​បាន​ផ្ទុះអាវុធក្នុងហាងផឹកស៊ីបង្ករឲ្យមាន​ការ​ភ្ញាវផ្អើល និង ធ្វើ​អោយ​ពល​រដ្ឋ​មានការ​ភ័យ​ខ្លាច​ទាំង​យប់​​​បែបនេះ?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2220ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1858ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1925ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1624ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1761ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2642ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1635ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1756ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2339ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1926ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      398នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6388នាក់
ខែនេះ    76100នាក់
ឆ្នាំនេះ   473108នាក់
សរុប   57824504នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:01