ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2021 វេលាម៉ោង 11:28 នាទី ចំនួនអានៈ 1768

ព្រៃលិចទឹកតំបន់០៣​សម្រាប់ជម្រក​ត្រី​ពង​កូន​ចំនួន​០២ហិកតា ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខាងក្រោមក្រុមហ៊ុនទឹកស្អាតប្រហែលមួយពាន់ម៉ែត្រចន្លោះ​ទំនប់៧៨ និង ទំនប់ប្រហ៊ួត ត្រូវបានគេឃុបឃិតគ្នា​កាប់បំផ្លាញរាបដល់ដីក្នុង​រយ:ពេល​តែ០៣ថ្ងៃ​ប៉ុណ្ណោះ។

កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ខាងមន្ទីរបរិស្ថានខេត្តសៀមរាប ដែលដឹកនាំកម្លាំងដោយលោក ហ៊ីម បានចុះឃាត់ខ្លួនអ្នកកាប់ព្រៃលិចទឹក​ខា​ងលើ​បាន​ចំនួន០៥នាក់រួច​ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព​​កាប់បំផ្លាញ​ព្រៃ បន្ទាប់មក​បានដោះលែងជន​ទាំង​០៥​រូប​នោះ​ឲ្យមានសេរីភាព​វិញ។

ប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ការចុះឃាត់​ខ្លួនអ្នកកាប់ព្រៃលិចទឹកចំនួន០៥នាក់ដោយមន្ត្រីបរិស្ថាននេះ គ្រាន់តែជាឆាកល្ខោនសម្រាប់បិទបាំងអំពើស្អុយរលួយរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ គឺមាន​ការ​ឃុបឃិត​គ្នា​ធ្វើឡើងជា​ប្រព័ន្ធ ដែលមានការឃុបឃិតគ្នាបួនស្ថាប័ន ទី១.ប្រធាន​សហគមន៍ប្រើ​ប្រាស​ទឹក​សង្កាត់ជ្រាវ ទី២.ខាងមន្ត្រី​បរិស្ថាន ទី៣.ខាងមន្ត្រី​ជលផល និង ទី៤.ខាងមន្ត្រី​ធនធានទឹក។

លោកគង់មង្គលប្រធានសហគមន៍ប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​តាមទូរស័ព្ទកាល​ពី​ម្សិល​មិញថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ មិនជាប់ពាក់ព័ន្ធជាមួយនឹងលោកទេ ហើយលោកបានបន្ថែមថា ដីព្រៃដែលកាប់បំផ្លាញនេះ ជារបស់លោក ដៀបសម្បត្តិ ដែលទើបតែលក់ឲ្យគេថ្មីៗនេះ។

ចំណែកឯលោក ដៀប សម្បត្តិ បានបដិសេធថា ដីព្រៃ០២ហិកតាដែលកាប់បំផ្លាញនេះមិនមែនជារបស់លោកទេ លោកគ្មានដីលក់ដូចការចោទប្រកាន់របស់លោកគង់មង្គលនោះឡើយ។ លោក ដៀប សម្បត្តិ បានបន្ថែមថា កន្លងមក​លោក​តែងតែ​ទទួល​រងការ​ស្តីបន្ទោស ទទួល​កំហុស​ជំនួស​គេតែរហូត តែអ្នក​ដែល​ជាមេខ្លោង រួច​ខ្លួន​តែរហូត ពេល​នេះ​លោ​ក​លែងល្ងង់​ទទួល​ថ្មបាក់​ជំនួសគេទៀតហើយ។

ពលរដ្ឋអ្នកបានដឹងហេតុការណ៍នេះបានចោទសួរថា ហេតុអ្វីខាងមន្ត្រីបរិស្ថានដែល​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប ការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើនេះ មិនឃាត់ខ្លួនអ្នកកាប់ព្រៃទុកមួយ​អន្លើ​សិន​ដើម្បីស្វែងរកអ្នកបញ្ជាពីក្រោយខ្នង? ឬមួយដូចការចោទប្រកាន់របស់ប្រភពខាងលើ ថាការកាប់បំផ្លាញព្រៃលិចទឹក២ហិកតានេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ដែលមាន​ការ​ចូល​រួម​ចំណែក​ពី​មន្ត្រី​បរិស្ថានផងនោះ? ប្រជាពលរដ្ឋល្អៗនៅក្នុងសង្កាត់ជ្រាវ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ តុលាការខេត្តសៀមរាប និងជាពិសេសឯកឧត្តម ទៀសីហា អភិបាលនៃ​គណ​អភិ​បាល​ខេត្តសៀមរាប មេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គល​ដែលពាក់ព័ន្ធក្នុងករណីកាប់បំផ្លាញព្រៃលិចទឹកនៅ​តំបន់​ហាម​ឃាត់​ខាងលើនេះ។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីប្រធាន​មន្ទីរពាក់ព័ន្ធ០៣​ស្ថាប័ន​ខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​រដ្ឋ​ទាំង០៣នេះ​មាន​ការ​ឃុបឃិតគ្នាជាប្រព័ន្ធ​ ​ក្នុង​ការ​កាប់បំផ្លាញ​ព្រៃ​លិចទឹកចំនួន​០២ហិកតា​នៅ​ក្នុង​សង្កាត់ជ្រាវ​៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2378ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1914ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1613ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1869ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1763ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2419ដង Apple iPhone 6 official sales kick off in a number of countries   អាន791ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន2028ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2446ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1846ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      377នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11048នាក់
ខែនេះ    33557នាក់
ឆ្នាំនេះ   528021នាក់
សរុប   57879417នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:32