ព័ត៌មានក្ដៅ

កងទ័ព​ភូមា បន្ត​ទំលាក់​គ្រាប់បែក​ទៅលើ​រដ្ឋការ៉េន ជាប់​ព្រំដែន​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 28 ខែ 04 ឆ្នាំ 2021 វេលាម៉ោង 08:58 នាទី ចំនួនអានៈ 2001

ពេញមួយថ្ងៃ២៧ និង ២៨ មេសា កងទ័ពជាតិភូមា បានប្រើយន្តហោះទំលាក់គ្រាប់បែក ជាច្រើនគ្រាប់ ទៅលើរដ្ឋការ៉េន ភាគខាងកើតភូមា ជាប់ព្រំដែនប្រទេសថៃ។ នេះគឺជាការឆ្លើយតប ទៅនឹងសកម្មភាពវាយប្រហារ របស់កងកម្លាំងសម្ព័ន្ធជាតិការ៉េន ដែលបានដុតបំផ្លាញបន្ទាយទាហានកងទ័ពភូមាមួយកន្លែង នៅក្នុងរដ្ឋនេះ។ ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។

លោក Sithichai Jindaluang​ អភិខេត្តមែហុងសន របស់ថៃ ដែលមានព្រំដែនជាប់រដ្ឋការ៉េន របស់ភូមា បានអះអាងប្រាប់អ្នកយក​ព័ត៌មានបារាំងថា យ៉ាងហោចណាស់ មានយន្តហោះ២គ្រឿង របស់កងទ័ពជាតិភូមា បានហោះមកទំលាក់គ្រាប់បែកជាច្រើនគ្រាប់ ទៅលើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់​កងកម្លាំងសម្ព័ន្ធជាតិការ៉េន។ ដោយ​មិន​អាចបញ្ជាក់ អំពីចំនួន​មនុស្សស្លាប់ និងរបួស លោក​អភិបាលខេត្តថៃរូបនេះ បានបន្ថែមថា​សម្លេងកាំភ្លើងលាន់ឮសូរឥតដាច់ តាំងតែពីថ្ងៃទី​២៧មេសាមកម្លេះ​។

សូមរំលឹកថា កាលពីថ្ងៃអង្គារទី​២៧មេសា នៅវេលាព្រឹក​ព្រហាម កងកម្លាំង​សម្ព័ន្ជជាតិការ៉េន​ (KNU) បានវាយដណ្តើមបាន​ និងដុតបំផ្លាញចោល​ បន្ទាយ​ទាហានមួយ​​កន្លែង របស់​កងទ័ពជាតិភូមា។ កងទ័ពជាតិភូមា បាន​ប្រកាស ធ្វើការវាយ​បកវិញ នៅក្នុងថ្ងៃដដែលនោះ។ ដោយសារតែការបាញ់រះ និងការ​ទំលាក់គ្រាប់បែក ប្រជាជន​ជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។ អាជ្ញាធររដ្ឋាភិបាលថៃ បានអះអាងថា គឺមិន​លូកដៃ គាំទ្រភាគីខាងណាមួយឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលថៃ បានត្រៀមជួយ​ផ្នែកមនុស្សធម៌ ប្រសិនបើចាំបាច់។ ទឹកដីថៃធ្លាប់បានទទួលជនភៀសខ្លួនការ៉េន ជាច្រើនម៉ឺននាក់រួចទៅហើយ នៅក្នុងសម័យ​របបផ្តាច់ការយោធាភូមា កាលពីជំនាន់មុន។

សូមរំលឹកថា កាលពីចុងខែមីនា កងកម្លាំង​សម្ព័ន្ធជាតិការ៉េន បាន​វាយកម្ទេច​​បន្ទាយកងទ័ពជាតិភូមាមួយ​កន្លែងរួចហើយ និងបានសម្លាប់ទាហានភូមា១០នាក់។ ជាការឆ្លើយតប កងទ័ពជាតិភូមា ក៏បានទំលាក់គ្រាប់បែកលើភូមិជនជាតិការ៉េន ហើយ​បានបណ្តាលឲ្យ​មនុស្ស​ប្រមាណ​២៤០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

ដោយឡែក ក្រៅពី​ក្រុមសម្ព័ន្ធជាតិការ៉េន ដែល​បាន​ផ្ទុះអាវុធ ជាមួយ​កងទ័ពជាតិភូមា កងកម្លាំងដើម្បីឯករាជ្យរដ្ឋកាឈីន នៅភាគខាងជើងឯណោះ ក៏បាន​ចាប់ផ្តើ​មចេញប្រយុទ្ធ តទល់ជាមួយ​កងទ័ពជាតិភូមាដែរ។ លោក Naw Bu អ្នកនាំពាក្យ​របស់​កងកម្លាំង​ដើម្បីឯករាជ្យ​រដ្ឋកាឈីន (KIA) បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង នៅថ្ងៃពុធទី ២៨មេសាថា ការផ្ទុះអាវុធរវាងកងទ័ពទាំង២ បានបណ្តាលឲ្យ​មាន​ទាហានរបួសទាំងសងខាង តែមិនបានប្រាប់ចំនួនទេ។

សូមបញ្ជាក់ថា ក្រោយ​ពេល​កងទ័ពជាតិភូមា បាន​ធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី ក្រុមកងកម្លាំងជនជាតិភាគតិចជាច្រើនក្រុម បានប្រកាសប្រឆាំង ហើយ​បានសន្យាថានឹងកាន់អាវុធចូលប្រយុទ្ធ ដើម្បីជួយ​ប្រជាជនភូមា។ ភ្លើងសង្គ្រាមស៊ីវីល ដែលគេបារម្ភខ្លាចថានឹងឆាបឆេះនោះ គឺពេលនេះបានចាប់ផ្តើមឆេះទៅ​ហើយ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក បារ៉ាកអូបាមា សម្រស់ទឹកភ្លែកខណៈមានការបាញ់សម្លាប់មនុស្ស២៨នាក់ នៅសាលាបឋមសិក្សានៅអាមេ?...    អាន1612ដង ប្រពន្ធមានសាហាយប្តីមកទាន់វាយទាំង២យ៉ាងដំណំ   អាន1665ដង ឥណ្ឌូនេស៊ីល្វីងមុខទប់ទល់ផែនការសង្គ្រាមសាសនាប្រឆាំងរដ្ឋាភិបាល    អាន1647ដង កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់   អាន2253ដង គ្រាន់​តែ​មើល​ស្រី​ៗ​​អត់​ពាក់​អាវ ក្លាយ​ជា​ការងារ​ល្អ​បំផុត!   អាន1578ដង មន្ត្រីពុករលួយប្រចាំទីក្រុង Guangxi ម្នាក់ និងប្រពន្ធ ត្រូវបានឃាត់ខ្លួន   អាន1690ដង ស៊ូប៊ែឌី គ្រោង​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី១៥ ខែ​ធ្នូ   អាន1699ដង ភាព​តាន​តឹង​កើន​ឡើង​​បន្ទាប់​ពី​​ការ​ប៉ះ​ទង្គិច​​​ក្រុម​អាវ​ក្រហមនិង​លឿង   អាន1565ដង I​C​J​ ថា នឹង​ បន្ត​​ផ្ទាល់​​តាម​​អន​​ឡា​ញ ពី​​សវនាការ​ សំណុំ​រឿង ប្រាសាទ​​ព្រះ​វិហារ​   អាន1604ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung នាថ្ងៃព្រហស្បតិ៍ទី៧​ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      389នាក់
ម្សិលមិញ    1166នាក់
សប្ដាហ៍នេះ    11966នាក់
ខែនេះ    81678នាក់
ឆ្នាំនេះ   478686នាក់
សរុប   57830082នាក់
ថ្ងៃទី 26 ខែ 07 ឆ្នាំ 2026 ម៉ោង 04:48