កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងសម្រាកព្យាបាល

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 10:45 នាទី ចំនួនអានៈ 2245

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៩៣៨​នាក់​បន្ថែម​ទៀត​ភាគច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៣៦១​នាក់​ត្រូវ​បាន​ព្យាបាល​ជា ​សះស្បើយ ​និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ បើ​តាម​ក្រសួង​សុខាភិបាល ​គឺ​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ មិន​មាន​កន្លែង​សម្រាក​ព្យាបាល​ បន្ទាប់​ពី​បញ្ជូន​ពួក​គេ​ទៅ​ដល់​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៩៣៨នាក់នេះ គឺនៅភ្នំពេញមានដល់ទៅ៦០៨នាក់ ខេត្តកណ្ដាលមាន១៧៥នាក់ ព្រះសីហនុ ៧៧នាក់ បន្ទាយមានជ័យ ៥១នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់ កំពង់ចាម ៣នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១នាក់ ស្វា​យ​រៀង ១នាក់ បាត់ដំបង ១នាក់ និងខេត្តសៀមរាបចំនួន១នាក់។ គិតមកត្រឹមថ្ងៃទី០៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ ១៥ ៧៤៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលសរុបវិញមាន១០ ៣៩៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួនសរុប៥ ៧៩១នាក់។ ចំណែក អ្នកស្លាប់វិញ មានចំនួនដល់ទៅ១០៧នាក់ បន្ទាប់ពីរកឃើញស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ។

ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី០២ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣០នាក់​ ហើយថ្ងៃបន្ទាប់ គឺបានរកឃើញចំនួន៨៤១នាក់ និងថ្ងៃនេះទៀត បានរកឃើញដល់ទៅ៩៣៨នាក់ឯណោះ។ ស្របពេលអ្នកឆ្លងបន្តកើនឡើងខ្ពស់បែបនេះ អ្នកជំងឺកូវីដ១៩មួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះកន្លែងសម្រាប់សម្រាកព្យាបាលផងដែរ។

ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ម្នាក់បានទម្លាយឱ្យដឹងពីការខ្វះកន្លែងសម្រាកព្យាបាលនៅកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈវីដេអូនៅតាមបណ្តាញសសង្គមហ្វេសប៊ុកជាង២០នាទី អ្នកជំងឺកូវីដ១៩នៅភូមិដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ៣ជាង២០នាក់បានប្រាប់ថា ពួកគេត្រូវបញ្ជូនមកកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ១យប់ហើយ តែមិនត្រូវបានក្រុមគ្រូពេទ្យប្រចាំការទទួល​ឱ្យចូលសម្រាកព្យាបាលនោះទេ ពោល គឺពួកគេរកកន្លែងសម្រាកនៅក្បែរៗនោះដោយខ្លួនឯង។

រីឯ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ក៏បានរិះគន់តាមវីដេអូក្នុងហ្វេសប៊ុកថា ក្រុមគ្រូប្រចាំការនៅទីនោះ បានអនុញ្ញាតឱ្យឡានដឹកអ្នកជំងឺចូល ប៉ុន្តែមិនទាន់ទទួលអ្នកជំងឺដែលធ្វើឱ្យមានការកកស្ទះឡានពេទ្យ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថា បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងមិនថមថយក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ។ ប៉ុន្តែតំបន់មួយចំនួនដែលនៅតែមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចបន្តបិទដដែលតាមការសម្រេចរបស់អភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តក្នុងរាជធានី និងការសម្រេចរបស់អភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្នុងខេត្តកណ្តាល៕

ប្រភពព័ត៌មានៈRFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2146ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1585ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1817ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1767ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1856ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1781ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1565ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1681ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន10039ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1596ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      648នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6809នាក់
ខែនេះ    6809នាក់
ឆ្នាំនេះ   289461នាក់
សរុប   57640857នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:03