ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2021 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1907

ព្រៃលិចទឹកតំបន់​ហាម​ឃាត់​ ជម្រកត្រីពងកូន​នៅរដូវ​វស្សា ប្រហែល​០១​ហិច​តា​ស្ថិត​​ក្នុង ​ភូមិ​គោគធ្លក ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយរាបដល់ដី​ក្នុង​គោល​បំណង​យក​ធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន។

កាលពីរសៀលថ្ងៃច័ន្ធទី៣ ខែឧសភា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ ដែលពួកគាត់​​បាន​រាយការណ៍​មក​ថា នៅចំណុចខាងកើតកន្ត្រប់ ខាងកើត​ផ្លូវ​ព្រំប្រទល់​ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ និង ភូមិគោគធ្លក ឃុំកណ្តែកមាន​ការ​ឈូសឆាយព្រៃលិច​ទឹក​តំបន់បីដែល​ជា​តំបន់​ហាមឃាត់ការ​ពារសម្រាប់ជម្រក​ត្រីពងកូននៅរដូវ​វស្សា ត្រូវ​បាន​ជន​មិន​​ស្គាល់មុខ​ឈួសឆាយព្រៃរាប​ស្មើ​ដល់ដីអស់​ប្រហែល​មួយ​ហិចតា។ ខណ:នោះ​ក្រុម​ការ​ងារ​ ការសែត​កម្ពុជាសុវណ្ណភូមិ បាន​ចុះ​ទៅ​ដល់​កន្លែងឈូសឆាយដើម្បី​ថតយក​រូបភាពជាក់​ស្តែង។

នៅថ្ងៃដដែលនេះ លោក ជាម៉ូវ មេភូមិ​គោគធ្លក បានប្រាប់តាម​ទូរស័ព្ទថា លោក​ពុំបាន​ដឹង​រឿង​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះទេ ព្រោះ​តាំង​ពី​លោក​ច្រូតស្រូវ​រួច លោក​ពុំដែល​បាន​ចុះ​ទៅ​វាល​ក្រោក​ទៀតឡើយ។ ចំណែកឯលោកស្រី មិល សុគង្គា មេឃុំកណ្តែក ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកស្រីពុំបាន​ដឹងរឿង​ឈូសព្រៃលិចទឹកនេះដែរ ព្រោះ​មួយរយ:នេះ​រវល់​តែ​ពី​រឿង​កូវីដ១៩។ លោកស្រីមេឃុំបានបន្ថែមថា ចាំអោយក្រុម​ការងារគេចុះទៅមើល កន្លែងឈូសឆាយ​ព្រៃលិចទឹកនោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែកមួយចំនួន​បាន​លួច​បង្ហើប​អោយ​ដឹងថា ការកាប់​រុក​រាន​ទន្ទ្រាន​ដីព្រៃ​ដែល​​ជា​សម្បត្តិរដ្ឋ និងឈូសឆាយព្រៃ​លិច​ទឹក ​នៅ​ឃុំ​កណ្តែក​នេះ​មិន​មែន​ទើប​តែកើត​ឡើង​​នោះ ទេ គឺ​វាកើត​ឡើង​ដដែលៗ​ជា​យូរ​ឆ្នាំណាស់មក​ហើយ ម្យ៉ាង​វិញ​ទៀត​បើទោះ​ជាមេភូមិ​មេឃុំ​គេដឹង​ក៏គេ​មិន​ប្រាប់​អ្នក​ណាដែរ អ្វីៗវា​កើត​ឡើង​ជាប្រព័ន្ធអស់​ទៅ​ហើយ សម្រាប់​អ្នក​មាន​លុយ មាន​បក្សពួក​ មាន​ខ្សែ មាន​ខ្នងបង្អែក។

ពលរដ្ឋ​បាន​រិះគន់ថា បើធ្វើ​មេភូមិ​ មេឃុំ ការ​ពារធនធានធម្មជាតិនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​បាន​ ហើយ​ឆ្លើយ​ថាមិន​ដឹង​យក​រួច​ខ្លួន​អញ្ចឹង ខំប្រឹង​ធ្វើ​មេភូមិ​មេឃុំធ្វើ​អី?​ ម្តេច​មិន​សុំ​ថ្នាក់​លើ​លាលែងពី​ដំណែងទៅ ទុក​អោយ​អ្នក​មានសមត្ថភាព​គេ​ធ្វើ​ម្តង ក្រែងវាគង់វង់បានខ្លះ។

ពលរដ្ឋ​នៅឃុំ​កណ្តែក ស្នើសុំទៅលោក សូ ផ្លាតុង អភិបាល​ស្រុក​ប្រាសាទបាគង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង ជាពិសេស ឯកឧត្តម​ ទៀ សីហា អភិបាល គណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ​រឹតបន្តឹង និង ដាក់ទោសទណ្ឌតាម​ច្បាប់ ចំពោះ​ជន​ខិល​ខូច​ដែល​តែង​តែ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ដូច​ជាករណីកាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយព្រៃព្រៃលិចទឹក​ខាងលើ​នេះជាដើម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2595ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2098ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1891ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2364ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1873ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1638ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1598ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1623ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2442ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:37